ភ្នំពេញ - ដើម្បីចូលរួមអបអរសាទរទិវាជាតិរបស់ប្រទេសសិង្ហបុរី ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជតែមួយគត់ ដោយមានម្ចាស់ភាគហ៊ុនជាជនជាតិសិង្ហបុរីនៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកសម្ពោធជាផ្លូវការនូវយុទ្ធនាការ "Shiok Sabay 2026"។ យុទ្ធនាការរយៈពេល 7 សប្តាហ៍ពេញនេះ នឹងចាប់ផ្តើមពីថ្ងៃទី 13 កក្កដា ដល់ថ្ងៃទី 30 សីហា 2026 ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏លេចធ្លោមួយ ក្នុងការនាំយកទំនុកចិត្តផ្នែកហិរញ្ញវត្ថុកម្រិតស្តង់ដារសិង្ហបុរី មកឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។

ឈ្មោះនៃយុទ្ធនាការនេះ គឺជាការសំយោគគ្នាយ៉ាងឥតខ្ចោះរវាងពាក្យសម្តែងក្តីរីករាយបែបសិង្ហបុរី «Shiok» ជាមួយពាក្យ «Sabay» (សប្បាយ) របស់ខ្មែរ។ ឈ្មោះនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអត្តសញ្ញាណដ៏វិសេសវិសាលរបស់ធនាគារ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ PhillipCapital Group របស់សិង្ហបុរី ដែលបាននាំមកនូវឧត្តមភាព និងបទពិសោធន៍ 51 ឆ្នាំ ព្រមទាំងការប្ដេជ្ញាចិត្តយ៉ាងមុតមាំ 100% ក្នុងការបម្រើ និងនាំមកនូវភាពសប្បាយរីករាយជូនដល់ប្រជាជនកម្ពុជា។
ការផ្តល់ជូនពិសេសៗពី ធនាគារ ហ្វីលីព
ក្នុងនាមជាស្ពានហិរញ្ញវត្ថុដ៏រឹងមាំរវាងប្រទេសទាំងពីរ ធនាគារ ហ្វីលីព បានសហការជាមួយបណ្តាញដៃគូអាជីវកម្មល្បីៗពីសិង្ហបុរី ដើម្បីនាំមកនូវកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់អតិថិជន។ ប្រូម៉ូសិនទាំងនោះមានដូចជា៖
• ផ្ទេរប្រាក់ទៅសិង្ហបុរីឥតគិតថ្លៃ 100%៖ ចាប់ពីថ្ងៃទី 13 កក្កដា ដល់ថ្ងៃទី 31 សីហា លោកអ្នកអាចរីករាយជាមួយការផ្ទេរប្រាក់អន្តរជាតិទៅកាន់ប្រទេសសិង្ហបុរី ដោយមិនគិតថ្លៃសេវាប្រតិបត្តិការ ($0.00) ឡើយ សម្រាប់ការធ្វើប្រតិបត្តិការតាមរយៈកម្មវិធី Phillip Mobile របស់ ធនាគារ ហ្វីលីព។
• ហោះហើរ និងឈ្នះរង្វាន់ជាមួយ Singapore Airlines៖ អតិថិជនដែលទូទាត់ប្រាក់សម្រាប់ការកក់សំបុត្រយន្តហោះ Singapore Airlines តាមរយៈកាតនិម្មិតរបស់ធនាគារ ហ្វីលីព នឹងមានឱកាសទទួលបានសាច់ប្រាក់ត្រឡប់មកវិញរហូតដល់ $61។ បន្ថែមពីនេះ អតិថិជនក៏មានឱកាសឈ្នះរង្វាន់ធំសំបុត្រយន្តហោះទៅមកប្រទេសសិង្ហបុរីចំនួន 2 រង្វាន់ ដោយអ្នកឈ្នះ 1 នាក់ទទួលបាន 2 សំបុត្រ ដែលការចាប់រង្វាន់នេះនឹងត្រូវធ្វើឡើងក្រោយពេលយុទ្ធនាការ Shiok Sabay 2026 ត្រូវបានបញ្ចប់។
• ការទិញទំនិញឆ្លងដែនដោយគ្មានដែនកំណត់៖ សម្រាប់អ្នកដំណើរដែលទៅកម្សាន្តនៅប្រទេសសិង្ហបុរី នឹងទទួលបានសាច់ប្រាក់ត្រឡប់មកវិញរហូតដល់ 61,000 រៀល ភ្លាមៗ សម្រាប់ការចំណាយ ឬពិសារអាហារនៅតាមបណ្តាហាងដែលទទួលយកការទូទាត់ RoamQR តាមរយៈPhillip Mobile។
• ការបញ្ចុះតម្លៃដ៏អស្ចារ្យសម្រាប់ហាងអាហារសិង្ហបុរី ៖ អតិថិជនដែលស្កែនទូទាត់តាមរយៈ Phillip Bank KHQR នឹងទទួលបានសាច់ប្រាក់ត្រឡប់មកវិញភ្លាមៗ 61% នៅហាង Ya Kun Kaya Toast និង Mee Pok 79 ក៏ដូចជានៅតាមបណ្តាអាជីវករដែលចូលរួមនៅក្នុងស្តង់ ASEAN Food Village (នៅផ្សារកាប់គោ) រួមជាមួយការផ្តល់ជូនឈុត Kaya Toast ផ្តាច់មុខក្នុងតម្លៃត្រឹមតែ $6.10 នៅហាង Jom Kopi។
• ការផ្តល់ជូនពិសេសលើការធានារ៉ាប់រងការធ្វើដំណើរពី Phillip General Insurance៖ ហោះហើរទៅកាន់សិង្ហបុរីដោយភាពកក់ក្តៅ និងសុវត្ថិភាពបំផុត។ ពេញមួយកំឡុងពេលយុទ្ធនាការ អតិថិជនដែលទិញប័ណ្ណសន្យារ៉ាប់រងការធ្វើដំណើរទៅកាន់សិង្ហបុរីសម្រាប់បុគ្គលម្នាក់ (គ្រប់គម្រោងការពារទាំងអស់) នឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗ 61% ពេលទិញតាមរយៈ Phillip Mobile ឬ Mini-App។
• កម្មវិធីពិសេសចុងសប្តាហ៍ពី Phillip Life Assurance៖ ការពារអនាគតរបស់អ្នកជាមួយគម្រោង PhillipRaksa ដែលជាគម្រោងធានារ៉ាប់រងអាយុជីវិតរយៈពេលមួយឆ្នាំដ៏ទូលំទូលាយ ក្នុងតម្លៃចាប់ពី $20 តែប៉ុណោះ។ លោកអ្នកអាចទិញគម្រោងនេះតាមរយៈកម្មវិធី Phillip Mobile នៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ក្នុងអំឡុងពេលយុទ្ធនាការ ដើម្បីទទួលបានសាច់ប្រាក់ត្រឡប់មកវិញភ្លាមៗ 61%!
• ការផ្តល់ជូនធានារ៉ាប់រងផ្តាច់មុខនៅក្នុងព្រឹត្តិការណ៍៖ សម្រាប់លោកអ្នកដែលអញ្ជើញទៅចូលរួមកម្មវិធី Shiok Sabay 2026 នឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗ $61 លើបុព្វលាភរ៉ាប់រង (Premium) ឆ្នាំដំបូងពី Phillip Life Assurance នៅពេលចុះឈ្មោះទិញប័ណ្ណសន្យារ៉ាប់រងគម្រោង ExtraSmart ឬ Krousar123 ដោយផ្ទាល់នៅទីតាំងកម្មវិធី នាថ្ងៃទី 8-9 សីហា។
ការផ្តល់ជូនបន្ថែមទៀត
ក្រៅពីប្រូម៉ូសិនខាងលើនេះ យុទ្ធនាការ Shiok Sabay 2026 ក៏មានការផ្តល់ជូនពិសេសពីដៃគូអាជីវកម្មរបស់ ធនាគារ ហ្វីលីព ក្នុងវិស័យសុខាភិបាល និងបដិសណ្ឋារកិច្ច ដែលមានដូចជា Oakwood, Himawari, SingMed Clinic និង SGMC រួមទាំងការផ្តល់ជូនពិសេសលើឥណទានគេហដ្ឋាន រថយន្ត ឡាន និងបុគ្គលផងដែរ។ សម្រាប់ព័ត៌មានលម្អិតអំពីការផ្តល់ជូននេះ លោកអ្នកអាច៖
• ចូលទៅកាន់គេហទំព័រ Shiok Sabay 2026
• តាមដានបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់ធនាគារហ្វីលីព
• ឬអញ្ជើញទៅកាន់សាខា ធនាគារ ហ្វីលីព ណាមួយក៏បាន ក្នុងចំណោមជាង 70 សាខាទូទាំងប្រទេស។
ព្រឹត្តិការណ៍ចម្បង៖កម្មវិធីចុះផ្សព្វផ្សាយចល័ត (Roadshows និងមហោស្រពកម្សាន្តរយៈពេលពីរថ្ងៃតាមបណ្តោយវិថីថ្មើរជើងចតុមុខ
ធនាគារ ហ្វីលីព នឹងនាំយកបរិយាកាស និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសសិង្ហបុរីមកជូនសាធារណជនផ្ទាល់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ «Shiok Sabay 2026» ជាមួយកម្មវិធីចុះផ្សព្វផ្សាយចល័ត (Roadshows) រៀងរាល់ចុងសប្តាហ៍ទូទាំងរាជធានីភ្នំពេញ ព្រមទាំងព្រឹត្តិការណ៍ដ៏អស្ចារ្យរយៈពេល 2 ថ្ងៃ នៅតាមបណ្តោយវិថីថ្មើរជើងចតុមុខ (តំបន់មាត់ទន្លេ)។ កម្មវិធីនេះនឹងក្លាយជាវេទិកានៃការផ្លាស់ប្តូរវប្បធម៌ដ៏ធំមួយ ដែលរួមមានសកម្មភាពប្លែកៗតាមរចនាបថសិង្ហបុរី បទពិសោធន៍សហគមន៍ និងស្តង់អាហារ (Food Villages) ដើម្បីបង្ហាញពីចំណងសាមគ្គីភាព និងពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរឱ្យកាន់តែជិតស្និទ្ធ។
កាលវិភាគកម្មវិធីចុះផ្សព្វផ្សាយចល័ត (Roadshows)
ធនាគារ ហ្វីលីព បានរៀបចំកម្មវិធីយ៉ាងពិសេសសម្រាប់ថ្ងៃចុងសប្តាហ៍របស់អ្នក ចាប់ពីពាក់កណ្តាលខែកក្កដារហូតដល់ចុងខែសីហា។ ខាងក្រោមនេះជាកាលបរិច្ឆេទដើម្បីចូលរួមលេងហ្គេមសប្បាយ ភ្លក់អាហារ និងឈ្នះរង្វាន់ទៀតផង៖
• ថ្ងៃទី 18–19 កក្កដា | 25–26 កក្កដា | 1–2 សីហា (កម្មវិធីនៅ AEON 1)៖ ការអបអរសាទរនឹងចាប់ផ្តើមនៅផ្សារទំនើប AEON Mall ភ្នំពេញ។ សូមអញ្ជើញមកកាន់ស្តង់ចុងសប្តាហ៍របស់យើង ដើម្បីលេងហ្គេមសប្បាយៗ ឈ្នះរង្វាន់ភ្លាមៗ និងស្វែងយល់ពីការផ្តល់ជូនផ្តាច់មុខនៃយុទ្ធនាការនេះ។
• ថ្ងៃទី 8–9 សីហា (ពិព័រណ៍ធំនៅមាត់ទន្លេ)៖ កុំភ្លេចកត់ចំណាំកាលបរិច្ឆេទសម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះ! សូមអញ្ជើញទៅកាន់វិថីថ្មើរជើងចតុមុខ សម្រាប់កម្មវិធីកម្សាន្តតាមដងផ្លូវរយៈពេល 2 ថ្ងៃ។លរួមទស្សនាការផ្សាយបន្តផ្ទាល់ក្បួនដង្ហែទិវាជាតិសិង្ហបុរី បើកបទពិសោធន៍ស្វែងយល់ពីវប្បធម៌ដ៏សម្បូរបែប និងផ្សងសំណាងឈ្នះសំបុត្រយន្តហោះពី Singapore Airlines រួមទាំងរង្វាន់ពិសេសៗជាច្រើនទៀត!
• ថ្ងៃទី 15–16 សីហា | 22–23 សីហា | 29–30 សីហា (កម្មវិធីបញ្ចប់នៅ AEON 2)៖ ព្រឹត្តិការណ៍កម្សាន្តនេះ នឹងបន្តធ្វើដំណើរទៅកាន់សាលកណ្តាល ជាន់ផ្ទាល់ដី នៃផ្សារទំនើប AEON Mall សែនសុខ ស៊ីធី នាអំឡុងពេល 3 សប្តាហ៍ចុងក្រោយនៃខែសីហា។ សូមអញ្ជើញចូលរួមលេងហ្គេមសប្បាយៗ និងរីករាយជាមួយឱកាសចុងក្រោយក្នុងការដណ្តើមយករង្វាន់ពិសេសៗដែលមានចំនួនកំណត់ មុនពេលបិទបញ្ចប់យុទ្ធនាការ។
កេរ្តិ៍ដំណែល 50 ឆ្នាំ ផ្អែកលើទំនុកចិត្ត
ក្នុងនាមជាធនាគារពាណិជ្ជមកពីសិង្ហបុរីតែមួយគត់នៅកម្ពុជា ធនាគារហ្វីលីព បានប្រតិបត្តិការដោយផ្អែកលើបទពិសោធន៍គ្រប់គ្រងហិរញ្ញវត្ថុយ៉ាងម៉ត់ចត់ ភាពត្រឹមត្រូវ និងស្តង់ដារស្ថាប័នអស់រយៈពេលកន្លះសតវត្សរ៍មកហើយ ពីសំណាក់ PhillipCapital Group ដែលបានគ្រប់គ្រងទ្រព្យសកម្មជាសកលតាំងពីឆ្នាំ 1975។ យុទ្ធនាការ Shiok Sabay 2026 គឺជាការស្តែងចេញពីការដឹងគុណយ៉ាងពិតប្រាកដចំពោះប្រជាជនកម្ពុជា តាមរយៈការចែករំលែកនូវកេរ្តិ៍ដំណែលក្នុងតំបន់ នាំមកនូវរង្វាន់ហិរញ្ញវត្ថុដ៏វិសេសវិសាល និងរឹតចំណងមិត្តភាពផ្នែកហិរញ្ញវត្ថុឆ្លងដែនឱ្យកាន់តែស្អិតរមួត។
អំពី ធនាគារហ្វីលីព
ធនាគារហ្វីលីព គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មតាមរយៈបណ្តាញសាខាជាង 70 សាខាទូទាំងប្រទេស។ ធនាគារជាសមាជិករបស់ PhillipCapital Group ដែលជាសមូហភាពផ្តល់សេវាកម្មហិរញ្ញវត្ថុមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បង្កើតឡើងក្នុងឆ្នាំ 1975 និងមានវត្តមាននៅក្នុងប្រទេសជាង 15។ ដោយរួមបញ្ចូលគ្នារវាងជំនាញក្នុងស្រុក និងការគាំទ្រកម្រិតអន្តរជាតិ ធនាគារហ្វីលីព ផ្តល់ជូននូវដំណោះស្រាយសេវាធនាគារ និងហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនបុគ្គល អាជីវកម្ម និងស្ថាប័ននានានៅទូទាំងប្រទេសកម្ពុជា។


