កម្មវិធីសំណេះសំណាលលើការសិក្សា និងអាជីពការងារ ជាមួយនិសិ្សតអាហារូបករណ៍ ប៉េង ហួត គ្រុប
Daneth MechFEBRUARY 12 2026

 

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានទទួលស្វាគមន៍និសិ្សតអាហារូបករណ៍ ប៉េង ហួត រួមជាមួយសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូមកពីអង្គការមូលនិធិកុមារកម្ពុជា (CCF) សរុបប្រមាណ ១២០ រូប ក្នុងដំណើរទស្សនកិច្ចសិក្សា និងកម្មវិធីសំណេះសំណាលស្តីពីការសិក្សា និងការត្រៀមខ្លួនសម្រាប់អាជីពការងារ ដែលបានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលក្រុមហ៊ុន ប៉េង ហួត គ្រុប និងទីលានប្រណាំងឡានបែបធម្មជាតិ ភីអេច ហ្គោលខាដ (PH Go Kart)។

 

Photo 2026 02 12 15 03 42

Photo 2026 02 12 15 03 45

Photo 2026 02 12 15 03 40

 

ដើម្បីពង្រឹងសមត្ថភាពជាក់ស្តែង និងរៀបចំខ្លួនសម្រាប់អាជីពនាពេលអនាគតជូននិសិ្សតអាហារូបករណ៍ ប៉េង ហួត និងប្អូនៗសិស្សានុសិស្សដែលរៀនថ្នាក់វិទ្យាល័យនៃអង្គការមូលនិធិកុមារកម្ពុជា។ បន្ថែមពីនេះ ក្រុមហ៊ុន បានរៀបចំវគ្គចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារ ព្រមទាំងផ្តល់ព័ត៌មានអំពីឱកាសចុះកម្មសិក្សា រួមទាំងការចែករំលែកស្តីពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការសិក្សា និងការស្រាវជ្រាវ ស្របតាមនិន្នាការអភិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន។

ក្រៅពីការក្រេបជញ្ជក់ចំណេះដឹង ប្អូនៗនិស្សិត និងលោកគ្រូ-អ្នកគ្រូ ក៏ទទួលបានបទពិសោធន៍ថ្មីប្លែកតាមរយៈការជិះរថយន្តប្រណាំង និងទទួលទានអាហារសាមគ្គីយ៉ាងរីករាយ នៅទីលានប្រណាំង ភីអេច ហ្គោខាដ (PH Go Kart) ដែលជាទីលានប្រណាំងឡានបែបធម្មជាតិដំបូងគេ។ ការរៀបចំកម្មវិធីនេះឡើង គឺជាការឆ្លុះបញ្ចាំងពីការចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យអប់រំ ដែលជាសសរស្តម្ភទី១ នៃកិច្ចការទំនួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប រួមមាន៖ «អប់រំ ​បរិស្ថាន និងសង្គម»

 

Photo 2026 02 12 15 03 46

 

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ២០២២ មក ក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សមកពីអង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ៥០ រូប រួចមកហើយ ដើម្បីគាំទ្រដល់ក្តីស្រមៃ និងការបន្តការសិក្សារបស់យុវជនកម្ពុជា។

 

Photo 2026 02 12 15 03 49

Photo 2026 02 12 15 03 56

Photo 2026 02 12 15 03 51

Photo 2026 02 12 15 03 53

Photo 2026 02 12 15 03 55

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia