ពេលនិយាយដល់ការលក់ដូរ អ្នករកស៊ីភាគច្រើនប្រាកដជាដឹងច្បាស់ថា ពេលណាលក់ដាច់ និងពេលណាលក់មិនសូវដាច់ ខណៈអាជីវកម្មខ្លះដាច់ខ្លាំងនៅពេលព្រឹក ហើយខ្លះទៀតដាច់ដូចព្យុះនៅថ្ងៃត្រង់ ឬពេលល្ងាច និងយប់ជាដើម។ ប៉ុន្តែបើក្រឡេកមកមើលលោក Peypey Dy វិញអាចលក់ដាច់ដូចទឹកបាក់ទំនប់តាំងពីព្រឹកធ្លាយដល់យប់ ពោលគឺមួយថ្ងៃពេញតែម្តង។ តើលោកមានគន្លឹះពិសេសអ្វីទៅ ទើបធ្វើឱ្យលោកអាចលក់ដាច់គ្រប់ពេលបែបនេះ?
ថ្លែងនៅក្នុងវីឌីអូខ្លីដែលមានពេលរយៈពេល២នាទីនៅលើផេកផ្លូវការរ ហឹរ ខនណើរ - Hel Corner លោក PEYPEY DY ដែលត្រូវបានគេស្គាល់ថាម្ចាស់ហាងលក់ បុកល្ហុងនិងកាហ្វេល្បីឈ្មោះ ហឹរ ខនណើរ បានឱ្យដឹងថា មុននឹងយើងបើកហាងអ្វីមួយ គឺយើងត្រូវដឹងពីអតិថិជនរបស់យើងសិន។ ជាក់ស្តែង លោកបើកហាងកាហ្វេ ប៉ុន្តែលោកមិនសូវប្រម៉ូដពីកាហ្វេទេ ដោយសារតែលោកដឹងច្បាស់ថា អតិថិជនរបស់លោកជានរណា ស្ថិតនៅវ័យណា ហើយចន្លោះវ័យនោះ គាត់ចូលចិត្តអ្វី?
លោកបានបន្ថែមទៀតថា ការហ្វេភាគច្រើនលក់ដាច់ខ្លាំងនៅពេលព្រឹក ខណៈពេលថ្ងៃមួយៗតែប៉ុណ្ណោះ ដូច្នេះលោកមានគោលធំមួយ គឺអាចលក់ដាច់ទាំងព្រឹករហូតដល់យប់។ បន្ទាប់ពីប្រើពេលគិតមួយរយៈលោកក៏រកឃើញចម្លើយថា គឺលោកត្រូវរកអ្វីដែលដែលភ្ញៀវអាចញ៉ាំតពីការហ្វេបាន ពោលគឺលោកត្រូវតែរករសជាតិអ្វី ឬភេសជ្ជៈអ្វីបន្ថែម ធ្វើឱ្យទាក់ទាញ ហើយអាចលក់បានគ្រប់ពេល (ជាក់ស្តែងភេសជ្ជៈរបស់លោកដែលកំពុងល្បីខ្លាំងរួមមាន Passion Cream និងស្វាយគ្រីម) ហើយអ្វីដែលសំខាន់ភ្ញៀវថែមទាំងមានជម្រើសច្រើនក្នុងការជ្រើសភ្ជេសជ្ជៈដែលខ្លួនចូលចិត្តថែមទៀត។
ទន្ទឹមនឹងនេះដែរ នៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធី GANZBERG Beer លោកបានបង្ហើបរឿង២ ធំៗដែលធ្វើឱ្យរ ហឹរ ខនណើរ - Hel Corner ចាប់ផ្តើមមានអ្នកគាំទ្រឡើងវិញខ្លាំង។ ដោយក្នុងនោះមានដូចជា៖
១. ផុសពេលយប់៖ ត្រង់ចំណុចនេះលោកបានលើកឡើងថា ដំបូងឡើយមិនមែនលោកមានបំណងចង់ផុសពេលយប់នោះទេ ប៉ុន្តែដោយសារតែពេលថ្ងៃ លោករវល់ពេក ដូច្នេះមានតែបង្ខំចិត្តផុសពេលយប់ ប៉ុន្តែអ្វីដែលលោកនឹកស្មានមិនដល់នោះគឺ ពេលយប់មានអ្នកមើលច្រើន ហើយការបង្ហោះរបស់លោកនោះទៀតសោទធ្វើឱ្យអ្នកមើលឃ្លាន ហើយពេលដែលពួកគាត់ឃ្លានគាត់និង ខំមិន ស៊ែរ ធ្វើឱ្យប្រេនរបស់លោកកាន់តែជោគជ័យ។
២. ធ្វើទីផ្សាររាល់ថ្ងៃ៖ លោកបានបន្ថែមទៀតថា ក្នុងមួយថ្ងៃ លោកត្រូវចេញវីឌីអូឱ្យបានពីរ បើមិនបានពីរ យ៉ាងហោចណាស់ក៏មួយដែរ ពោលគឺលោក មិនប្រលែងដៃឡើយ ហើយបើក្នុងករណីក្នុងបណ្តាញសង្គមមានអ្វីថ្មីទៀតគឺលោករឹតតែមិនប្រលែងជាដាច់ខាត។ ហើយរឿងសំខាន់មួយទៀតនោះ ពេលដែលមានហ្វេនខំមិន លោកព្យាយាមយកខំមិននោះមកឆ្លើយតម ដើម្បីកំឱ្យផេករបស់លោកមានការស្ងាត់។