មុននេះបន្តិច យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១៧-១៩ខែមីនា ឆ្នាំ២០២៦ គឺត្រូវលក់ ៥៥០០ ក្នុង១ លីត្រសម្រាប់ប្រេងសាំងធម្មតា Gasoline 92 និងតម្លៃ ៦៥៥០រៀលក្នុង ១ លីត្រសម្រាប់ប្រេងម៉ាស៊ូត Gasoil 10ppm ។
ដូច្នេះសូមសាធារណជនជ្រាប់ជាព័ត៌មាននិងគ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ប្រតិបត្តិការពីម៉ោង០០:០០ថ្ងៃទី១៧ខែមីនាឆ្នាំ២០២៦នេះ៕



