ភ្នំពេញ៖ ក្នុងគោលបំណងចែករំលែកស្នាមញញឹម និងនាំក្ដីសុខជូនដល់ក្រុមគ្រួសារកម្ពុជា Pepsodent Cambodia ដែលស្ថិតនៅក្រោមក្រុមហ៊ុនចក្រភពអង់គ្លេស Unilever Cambodia បានរៀបចំកម្មវិធី «Pepsodent ចែកស្នាមញញឹម» នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីបង្កើតបទពិសោធន៍ដ៏រីករាយតាមរយៈការញ៉ាំអាហារ ការលេងហ្គេមសប្បាយ និងការចែករំលែកពេលវេលាដ៏មានន័យជាមួយគ្នា។


កម្មវិធីនេះក៏ជាឱកាសមួយសម្រាប់ Pepsodent បង្ហាញការអរគុណ និងកោតសរសើរចំពោះលោកពូអ្នករត់ស៊ីក្លូ និងបងប្អូនអ្នកអនាម័យ ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួន និងរួមចំណែកថែរក្សាឱ្យទីក្រុងភ្នំពេញមានសោភ័ណភាព ស្អាត និងរស់រវើកជារៀងរាល់ថ្ងៃ។ តាមរយៈការចែករំលែកពេលវេលា និងអាហារជាមួយពួកគាត់ Pepsodent ចង់បង្ហាញថា អ្នកដែលជួយបង្កើតភាពរីករាយដល់អ្នកដទៃ ក៏សមនឹងទទួលបានក្ដីសុខ និងស្នាមញញឹមត្រឡប់ទៅវិញដែរ។



តាមរយៈកម្មវិធីនេះ Pepsodent បាននាំយកភាពរីករាយ និងការចែករំលែកស្នាមញញឹមដ៏កក់ក្ដៅ ដោយរៀបចំអាហារជូនលោកពូៗ និងបងប្អូនអ្នកអនាម័យ ដើម្បីឱ្យពួកគាត់បានជួបជុំ និងរីករាយជាមួយមនុស្សជាទីស្រលាញ់។ សកម្មភាពនេះឆ្លុះបញ្ចាំងពីជំនឿរបស់ Pepsodent ថា «ស្នាមញញឹមមិនមែនមានតែនៅពេលយើងញញឹមប៉ុណ្ណោះទេ ប៉ុន្តែកើតចេញពីក្ដីស្រលាញ់ ការយកចិត្តទុកដាក់ និងការចែករំលែកក្ដីសុខជាមួយអ្នកនៅជុំវិញខ្លួនផងដែរ»។



លើសពីនេះ អ្នកចូលរួមក៏បានរីករាយជាមួយសកម្មភាពជាច្រើនរួមមាន ការថតរូបអនុស្សាវរីយ៍ ការលេងហ្គេមយករង្វាន់ និងការផ្ដល់ជូនពិសេសៗពី Pepsodent ដែលធ្វើឱ្យកម្មវិធីកាន់តែមានភាពរស់រវើក និងបង្កើតឱកាសសម្រាប់គ្រួសារកម្ពុជាបានចំណាយពេលវេលាប្រកបដោយសុភមង្គល និងស្នាមញញឹមជាមួយគ្នា។



តាមរយៈកម្មវិធី «Pepsodent ចែកស្នាមញញឹម» Pepsodent បន្តបង្ហាញពីការយកចិត្តទុកដាក់ចំពោះស្នាមញញឹមរបស់ប្រជាជនកម្ពុជា តាមរយៈការថែរក្សាសុខភាពមាត់ធ្មេញ និងការចែករំលែកក្ដីសុខទៅកាន់សហគមន៍។ ក្នុងនាមជា «អ្នកថែរក្សាស្នាមញញឹម» (The Guardian of Smile) Pepsodent ជឿជាក់ថា ស្នាមញញឹមដ៏មានតម្លៃមិនត្រឹមតែធ្វើឱ្យយើងមានទំនុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យយើងរីករាយជាមួយគ្រប់រសជាតិអាហារ និងចែករំលែកក្ដីសុខជាមួយមនុស្សជុំវិញខ្លួនផងដែរ។
ថ្នាំដុសធ្មេញ ប៉ិបសូដេន ទ្រីបផល ប្រូថេកសិន 123 (Triple Protection 123)
មានសារធាតុ Fluoride & Calcium ការពារជំងឺពុកធ្មេញធ្វើអោយធ្មេញរឹងមាំ ជាមួយរូបមន្តពិសេសរបស់ប៉ិបសូដេនដែលអាចការពារស្នាមប្រឡាក់ ស្នឹមលើធ្មេញ និងធ្វើអោយខ្យល់ដង្ហើមស្រស់ថ្លាជាមួយជាតិជីអង្កាម នែណាំដោយទន្តពេទ្យ។
ថ្នាំដុសធ្មេញ Pepsodent មានប្រភពដើមពីសហរដ្ឋអាមេរិក និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Unilever ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមានទីស្នាក់ការកណ្តាលនៅចក្រភពអង់គ្លេស។ ថ្នាំដុសធ្មេញ Pepsodent ត្រូវបានផលិតឡើងនៅក្នុងប្រទេសជាច្រើនដោយឡែកផលិតផលដែលនាំចូលមកទីផ្សារកម្ពុជា គឺត្រូវបានផលិតឡើងនៅក្នុងប្រទេសវៀតណាម។
Pepsodent - ធ្មេញរឹងមាំ ជីវិតពេញដោយស្នាមញញឹម


