តម្លៃប្រេងសាំងកាន់តែឡើងថ្លៃខណៈសង្រ្គាមរវាងប្រទេសអ៊ីរ៉ង់និងប្រទេសអ៊ីស្រាអែលនៅតែបន្ត ហើយមកដល់ពេលនេះតម្លៃប្រេងទាំងក្នុងស្រុកនិងប្រេងអន្តរជាតិកាន់តែឡើងថ្លៃដែលធ្វើឲ្យប៉ះពាល់ដល់ការចំណាយក្នុងការរស់នៅមនុស្សជាច្រើន។
យ៉ាងណាមិញ តម្លៃប្រេងកាន់តែឡើងថ្លៃនេះមិនមែនប៉ះពាល់ដល់មនុស្សគ្រប់គ្នានោះទេ។ ប៉ុន្ដែក្រុមមនុស្សដែលប៉ះពាល់ខ្លាំងបំផុតពីការឡើងថ្លៃប្រេងគឺអ្នកធ្វើការដែលមានប្រាក់ខែថេរហើយមានប្រាក់ខែតិច។
អ្នកធ្វើការដែលមានប្រាក់ខែតិចងាយនឹងរងផលប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគាត់ ព្រោះពេលប្រេងសាំងឡើងថ្លៃធ្វើឲ្យតម្លៃទំនិញ ម្ហូបអាហារ ការធ្វើដំណើរក៏កាន់តែឡើងថ្លៃ។ ដូច្នេះធ្វើឲ្យការរស់នៅរបស់ពួកគាត់កាន់តែចំណាយច្រើនខណៈប្រាក់ខែនិងប្រាក់ចំណូលនៅដដែល។ ត្រង់នេះពួកគាត់នឹងអាចខ្វះខាតលុយសម្រាប់ទប់ទល់នឹងការឡើងថ្លៃនៃទំនិញខណៈពួកគាត់មិនអាចបង្កើនចំណូលបានភ្លាមៗបានឡើយ។
ចំពោះអ្នករកស៊ី ពួកគាត់មិនរងផលប៉ះពាល់ខ្លាំងឡើយនៅពេលប្រេងសាំងឡើងថ្លៃ។ អ្នករកស៊ី ពួកគាត់អាចធ្វើការដំឡើងតម្លៃទំនិញឬផលិតផលរបស់ពួកគាត់ពេលប្រេងឡើងថ្លៃព្រោះថ្លៃដើមផលិតកើនឡើងឬការនាំចូលទំនិញកើនឡើង ពួកគាត់ក៏លក់ដំឡើងតម្លៃដើម្បីបានចំណេញស្របពេលការថ្លៃដើមផលិតនិងការនាំចូលកាន់តែកើនឡើង។
គួរបញ្ជាក់ផងដែរអំឡុងពេលសេដ្ឋកិច្ចមិនច្បាស់លាស់ រឿងដែលយើងត្រូវធ្វើគឺកាត់ចំណាយដែលមិនចាំបាច់ដើម្បីមានលុយសម្រាប់ចំណាយលើតម្រូវការចាំបាច់ដូចជា ម្ហួបអាហារ ការស្នាក់នៅ ការធ្វើដំណើរជាដើម។ លើសពីនេះអ្វីដែលអ្នកត្រូវធ្វើគឺប្រឹងប្រែងធ្វើការដើម្បីបង្កើនចំណូលមកទបនឹងការចំណាយដែលកើនឡើង។ ជាពិសេសត្រូវអភិវឌ្ឍនសមត្ថភាព ចំណេះជំនាញដើម្បីបង្កើនឥទ្ធិពលរកចំណូលឲ្យបានកាន់តែច្រើនជាងមុន៕


