ប៉េង ហួត សហការជាមួយមន្ទីរបរិស្ថានខេត្តកំពត រៀបចំកម្មវិធី «១០០០ដើមនៃនិរន្តរភាព» ជាផ្នែកមួយនៃយុទ្ធនាការ “ពន្លកបៃតង”
Bunthoeun KoemJULY 1 2026

ក្នុងគោលបំណងបង្កើនគម្របបៃតង បណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងចូលរួមចំណែកសម្រេចឱ្យបាននូវអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០ ប៉េង ហួត គ្រុប មានក្តីសោមនស្សរីករាយដែលបានសហការជាមួយ មន្ទីរបរិស្ថានខេត្តកំពត រដ្ឋបាលស្រុកកំពង់ត្រាច និងអង្គការអភិរក្ស  (IUCN) រៀបចំកម្មវិធីដាំកូនឈើ «១០០០ ដើមនៃនិរន្តរភាព» ទទួលបានភាពជោគជ័យប្រកបដោយផ្លែផ្កាជាទីគាប់ចិត្ត។

 

Photo 2026 07 01 17 46 58

 

កម្មវិធីដ៏មានអត្ថន័យនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ «ពន្លកបៃតង» ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន ក្នុ្ងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរស្ថាន។ ពិធីដាំកូនឈើនេះបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណតំបន់រមណីយដ្ឋាន-ភ្នំកំពង់ត្រាច ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល និងជាជម្រកជីវចម្រុះសំខាន់ៗជាច្រើន សម្រាប់ទេសចរណ៍ និងការសិក្សាស្រាជ្រាវ។ នៅក្នុងឱកាសនោះ លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត មានប្រសាសន៍លើកទឹកចិត្តថា៖ «នារដូវវស្សានេះ សូមចូលរួមដាំកូនឈើទាំងអស់គ្នា ដើម្បីរួមចំណែកធ្វើឱ្យសម្រេចបានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ និងបង្កើនគម្របបៃតង»

 

Photo 2026 07 01 17 46 50

 

វិធីដាំកូនឈើនេះមានការចូលរួមយ៉ាស្រាំ និងទទួលខុសត្រូពីមន្ទីរបរិស្ថានខេត្តកំពត, រដ្ឋបាលស្រុកកំពង់ត្រាច, ព្រះសង្ឃ, អាជ្ញាធរភូមិ-ឃុំ, ប្រជាការពារ, លោកគ្រូអ្នកគ្រូ, សិស្សានុសិស្ស, យុវជន ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋានសរុបប្រមាណ ៥០០នាក់​ ដោយដាំកូនឈើសរុបចំនួន ១,០០០ដើម  ក្នុងនោះរួមមាន៖ ដើមត្នោត ៤០០ដើម, ដើមគគី ២០០ដើម, ដើមឈើទាល ២០០ដើម និងដើមក្ងោក ២០០ដើម។

សូមចូលរួមដាំដើមឈើទាំងអស់គ្នា ដែលកិច្ចការនេះមិនត្រឹមតែជួយការពារធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបណ្តុះនូវកេរមរតកបៃតង និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកឱ្យកាន់តែមាននិរន្តរភាព និងបរស្ថានភពផែនដីdD៕ 

 

Photo 2026 07 01 17 47 07

Photo 2026 07 01 17 46 24

Photo 2026 07 01 17 46 05

Photo 2026 07 01 17 46 15

Photo 2026 07 01 17 46 42

Photo 2026 07 01 17 46 31

Photo 2026 07 01 17 45 42

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia