ក្រុមហ៊ុន ប៉េង ហួត គ្រុប ដឹកនាំព្រឹត្តិការណ៍បរិច្ចាគឈាមជាលើកទីពីរ ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម
Sopheak PichFEBRUARY 28 2024

ដើម្បីឆ្លើយតបទៅនឹងតម្រូវការឈាមរបស់អ្នកជំងឺ និងចូលរួមលើកកម្ពស់សេវាសុខភាព ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរសម្រាកព្យាបាល សុខាសា ឡងជីវិធី រៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមសង្គ្រោះជីវិតដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់” ក្នុងគោលបំណងប្រមូលឈាមបម្រុងផ្ដល់ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល ដើម្បីយកទៅបន្តផ្ដល់ទៅមន្ទីរពេទ្យនានាសម្រាប់ព្យាបាលអ្នកជំងឺដែលកំពុងសង្រ្គោះបន្ទាន់។      ព្រឹត្តិការណ៍នេះត្រូវបានប្រព្រឹត្តឡើងនៅទីតាំងមន្ទីរសម្រាកព្យាបាល សុខាសា ឡងជីវិធី  ជាន់ផ្ទាល់ដី ខុនដូ ដឹស្តា ប៉ូឡារីស ២៣  ស្ថិតក្នុងបុរី  ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម  (បឹងស្នោ) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។      

Photo 2024 02 28 23 04 48

Photo 2024 02 28 23 04 51

Photo 2024 02 28 23 05 09ឈាមមានប្រភពតែមួយគត់គឺពីមនុស្ស រហូតមកដល់ពេលនេះមិនទាន់មានរោងចក្រណាផលិតឈាមបានទេ។ យោងតាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាម តម្រូវការឈាមក្នុងឆ្នាំ២០២៣ កន្លងមកនេះ យើងត្រូវការឈាមមួយប្លោករៀងរាល់ ៥នាទីម្ដង ដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺ។ តម្រូវការឈាមប្រចាំថ្ងៃសរុបមាន ៣០០ ទៅ ៣៥០ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត ១៤ម៉ឺនប្លោក/១ឆ្នាំ ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានធានាការផ្គត់ផ្គង់ ៧៥% នៃតម្រូវការឈាមទូទាំងប្រទេស។ ប៉ុន្តែការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្តមិនទទួលកម្រៃឆ្លើយតបបានតែ ១៩.៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០% នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក (WHO)។ ដូច្នេះការបរិច្ចាគឈាមរបស់បងប្អូនសប្បុរសជន គឺជាការធ្វើអំណោយទានសម្រាប់ជីវិតដល់អ្នកជំងឺដែលកំពុងសង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យឱ្យរស់រានមានជីវិតបន្តទៀត។   

Photo 2024 02 28 23 04 54

Photo 2024 02 28 23 04 57

Photo 2024 02 28 23 05 07

Photo 2024 02 28 23 05 04

ស្របតាមសសរស្តម្ភទាំង៣របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម” ខណៈព្រឹត្តិការណ៍បរិច្ចាគឈាមក្នុងថ្ងៃនេះគឺជាការងារសង្គមនៃបង្គោលទី៣ ផ្ដោតលើការរួមចំណែកលើកកម្ពស់សុខុមាលភាព ដែលរួមមានការ បរិច្ចាគថវិការៀងរាល់ឆ្នាំដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ ការបរិច្ចាគថវិកាទិញវ៉ាក់សាំង និងផ្ដល់ជាទីតាំងសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការបរិច្ចាគថវិកាសាងសង់មន្ទីរពេទ្យកាល់ម៉ែត និងការដឹកនាំយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម។ល។ ជាមួយគ្នានេះការងារសង្គមនៃបង្គោលទី៣នេះក៏ផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយភាពក្រីក្រ ការយកចិត្តទុកដាក់បរិច្ចាគដល់កន្លែងដែលមានជីវភាពខ្វះខាតដូចជា មនុស្សចាស់ជរាគ្មានទីពឹង កុមារកំព្រា-ក្រីក្រជាដើម៕   

Photo 2024 02 28 23 05 16

Photo 2024 02 28 23 05 20

Photo 2024 02 28 23 05 24

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia