ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) បានរៀបចំពិធីអបអរសាទរគម្រប់ខួប ១ឆ្នាំនៃការកកើតក្រុមហ៊ុនរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន បុគ្គលិក អ្នកទិញសិទ្ធិចែកចាយបន្តស្ថានីយភីស និងដៃគូអាជីវកម្មនានា ដើម្បីអបអរសាទរសមិទ្ធផលសម្រាប់រយៈពេល១ឆ្នាំ និងការកម្សាន្តសប្បាយក្រោមដំបូលភីស តែមួយ។

ក្នុងបរិយាកាសដ៏សប្បាយរីករាយនេះ លោក ទៀ ស្យាម ស្ថាបនិក ក្រុមហ៊ុន ភីស ភេត្រូលៀម បានអញ្ជើញមានមតិសំណេះសំណាល និងថ្លែងអំណរគុណ ជូនដល់អ្នកទិញសិទ្ធិចែកចាយបន្តស្ថានីយភីស ភេត្រូលៀម (ខេមបូឌា) ដៃគូសហការអាជីវកម្មនានា បុគ្គលិក និងជាពិសេសអតិថិជន ដែលតែងតែជួយគាំទ្រ ជាពិសេសផ្តល់នូវទំនុកចិត្តមកកាន់ ភីស ដែលបានធ្វើឱ្យ ភីស អាចសម្រេចនូវផែនការ និងទិសដៅ របស់ខ្លួនតាំងពីចាប់ផ្តើមរហូតមកដល់ពេលនេះ និងកំពុងបន្តដំណើរទៅមុខឥតឈប់ឈរ ដើម្បីសម្រេចនូវទិសដៅបន្ទាប់។ ទំនុកចិត្តរបស់លោកអ្នក គឺជាកម្លាំងដែលជំរុញឱ្យយើងបន្តអភិវឌ្ឍខ្លួន និងកសាងអនាគតដ៏រឹងមាំសម្រាប់កម្ពុជា។

គួររំលឹកផងដែរថា កាលពីឆ្នាំមុន ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) ត្រូវបានបង្កើតឡើងក្នុងកាលៈទេសៈមួយដ៏ប្រថុចញ៉ុច ។ ការកើតឡើងរបស់ ភីស មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែជាការកសាងថ្មីនៃទស្សនវិស័យ គុណតម្លៃ និងការប្តេជ្ញាចិត្ត ក្នុងការកសាងម៉ាកយីហោដែលប្រជាជនកម្ពុជាអាចជឿទុកចិត្ត និងមានមោទនភាពថាជារបស់ខ្លួន។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ភីស ភេត្រូលៀម (ខេមបូឌា) បានបន្តពង្រីកបណ្តាញស្ថានីយនៅទូទាំងប្រទេស ពង្រឹងប្រព័ន្ធប្រតិបត្តិការ និងខ្សែសង្វាក់ផ្គត់ផ្គង់ លើកកម្ពស់ស្តង់ដាផលិតផល និងសេវាកម្ម ព្រមទាំងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងទំនុកចិត្តជូនអតិថិជន។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមជាម្ចាស់ស្ថានីយ ភីស ភេត្រូលៀម (ខេមបូឌា) ឬចង់ស្វែងយល់បន្ថែមអំពីឱកាសសិទ្ធិអាជីវកម្ម (Franchise) សូមទំនាក់ទំនង៖
លោក លី សាំងហេង
ទូរស័ព្ទ៖ (+855) 96 229 3653





