ភ្នំពេញ, ថ្ងៃទី19 កក្កដា 2026៖ បណ្ណាគារសន្តិភាព (Peace Book Center – PBC) បានរៀបចំកម្មវិធី «សន្និបាតដៃគូអាជីវកម្ម Back to School 2026» ដើម្បីស្វាគមន៍ដៃគូអាជីវកម្មទូទាំងប្រទេស និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការប្រកបដោយការជ្រោមជ្រែងដ៏រឹងមាំ និងមានគុណតម្លៃ ក្នុងការផ្គត់ផ្គង់សម្ភារៈសិក្សា និងសម្ភារៈការិយាល័យម៉ាក Deli នៅកម្ពុជា។
កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់បណ្ណាគារសន្តិភាព អ្នកតំណាងពីដេលីគ្រុប (Deli Group) ម្ចាស់អាជីវកម្មបណ្ណាគារ ទូទាំងប្រទេសកម្ពុជាដែលជាដៃគូចែកចាយ និងភ្ញៀវកិត្តិយសជាច្រើន ដែលបានជួបជុំគ្នាដើម្បីអបអរសាទរភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសថ្មីៗសម្រាប់បន្តនូវវឌ្ឍនភាពរួមគ្នា ក្នុងបវេសនកាលថ្មីឆ្នាំសិក្សា ២០២៦-២០២៧ (Back to School 2026)។
ក្នុងឱកាសនោះ លោក ថៃ វូន នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ភីស ប៊ុក សេនធ័រ “ភីប៊ីស៊ី”" បានមានប្រសាសន៍ថា កម្មវិធីនេះមិនត្រឹមតែជាវេទិកាសម្រាប់ជួបជុំ និងពង្រឹងទំនាក់ទំនងជាមួយដៃគូអាជីវកម្មបណ្ណាគារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់បណ្ណាគារសន្តិភាព និងម្ចាស់អាជីវកម្មបណ្ណាគារទាំងអស់ ក្នុងការរួមចំណែកលើកកម្ពស់វិស័យអប់រំ និងគាំទ្រការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ។

បណ្ណាគារសន្តិភាព បង្កើតឡើងដោយកូនខ្មែរ គាំទ្រដោយកូនខ្មែរ និងជាបណ្ណាគារដែលមានអាយុកាលយូរជាងគេនៅកម្ពុជា ដែលកំពុងបន្តបេសកកម្មក្នុងការផ្គត់ផ្គង់នូវសម្ភារៈសិក្សា សម្ភារៈការិយាល័យដែលមាន គុណភាពខ្ពស់ តម្លៃសមរម្យ និងសេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ ដើម្បីបំពេញតម្រូវការរបស់សិស្ស និស្សិត គ្រូបង្រៀន ក្រុមហ៊ុន ស្ថាប័ន និងគ្រួសារទូទាំងប្រទេស។
បណ្ណាគារសន្តិភាព បាននាំចូល និងផ្គត់ផ្គង់ សម្ភារៈរួមមាន៖
· សម្ភារៈសិក្សា គឺជាសម្ភារៈជំនួយដល់ការរៀនសូត្រ និងការច្នៃប្រឌិត
· សម្ភារៈការិយាល័យ គឺជាសម្ភារៈជំនួយ និងបង្កើនប្រសិទ្ធភាពការងារ
· សៀវភៅអាន គឺជាប្រភពអភិវឌ្ឍន៍ និងលើកកម្ពស់ចំណេះដឹង និងបណ្ដុះវប្បធម៌អាន
· អំណោយ និងវត្ថុអនុស្សាវរីយ៍ សម្រាប់គ្រប់ឱកាសពិសេស
ជាពិសេស បណ្ណាគារសន្តិភាព បានកំពុងបន្តសហការយ៉ាងជិតស្និទ្ធជាមួយដេលីគ្រុប (Deli Group) ដើម្បីនាំយកផលិតផល សម្ភារៈសិក្សា និងការិយាល័យម៉ាកដេលី (Deli) ដែលមានគុណភាពស្តង់ដារអន្តរជាតិ មកផ្តត់ផ្គង់ទីផ្សារនៅកម្ពុជា និងជួយឱ្យដៃគូអាជីវកម្មបណ្ណាគារទទួលបានឱកាសរីកចម្រើនជាមួយគ្នា។

ក្នុងកម្មវិធីនេះផងដែរ បណ្ណាគារសន្តិភាព បានផ្តល់ជូននូវកម្មវិធីបញ្ចុះតម្លៃពិសេសសម្រាប់ដៃគូអាជីវកម្មបណ្ណាគារ កម្មវិធីចាប់រង្វាន់ និងអាហារពេលល្ងាចយ៉ាងឈ្ងុយឆ្ងាញ់ ដើម្បីថ្លែងអំណរគុណចំពោះការគាំទ្រ និងភាពជាដៃគូដ៏មានគុណតម្លៃរបស់អតិថិជនទាំងអស់។
លើសពីនេះ បណ្ណាគារសន្តិភាព (PBC) បានប្រកាសជាផ្លូវការនូវការដាក់លក់ក្រដាសរ៉ាមម៉ាកដេលី (Deli) ដែលបានផលិតឡើងតាមស្តង់ដារគុណភាពខ្ពស់ មានផ្ទៃក្រដាសរលោង សាច់ក្រដាសរឹងមាំ និងអាចប្រើប្រាស់បាន ជាមួយគ្រប់ប្រភេទម៉ាស៊ីន ដែលជាជម្រើសដ៏ល្អសម្រាប់សាលារៀន ការិយាល័យ និងអាជីវកម្មរបស់លោកអ្នក។
បណ្ណាគារសន្តិភាព ចង់ក្លាយជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខលើសម្ភារៈសិក្សា និងសម្ភារៈការិយាល័យ ដែលមាន គុណភាព ទំនុកចិត្ត ទំនួលខុសត្រូវ និងការរីកចម្រើនជាមួយគ្នា សម្រាប់អតិថិជនគ្រប់វិស័យនៅកម្ពុជា។


បណ្ណាគារសន្តិភាព និងម្ចាស់អាជីវកម្មបណ្ណាគារទាំងអស់ នឹងរួមគ្នា ដើម្បីបន្តនូវការគាំទ្រលើសម្ភារៈសិក្សា និងសម្ភារៈការិយាល័យ ម៉ាកដេលី (Deli) ប្រកបដោយនិរន្តរភាព និងគុណតម្លៃនៅកម្ពុជា។


