បរិបទរស់នៅនាពេលបច្ចុប្បន្ននេះមានការផ្លាស់ប្តូរខុសពីមុន សមាជិកគ្រួសារតម្រូវឱ្យធ្វើការ ឬរកស៊ីរៀងៗខ្លួន ធ្វើឱ្យគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ដោះស្រាយកិច្ចការក្នុងផ្ទះ ពេលខ្លះភ្លេចទាំងបង់វិក្កយបត្រទឹកភ្លើង និងអ៊ីនធើណេតថែមទៀតផង ។
យើងសង្កេតឃើញថា អ៊ី-ម៉ាន់នីយល់ច្បាស់ពីផលពិបាកដែលប្រជាជនកម្ពុជាកំពុងជួប និងការចូលរួមមួយចំណែកក្នុងការសម្រួលបន្ទុកកិច្ចការរបស់អ្នកគ្រប់គ្នាជាមួយមុខងារទូទាត់ប្រាក់ដែលមាននៅក្នុង eMoney App ពោលគឺមុខងារបង់វិក្កយបត្រភ្លើង និងអ៊ីនធើណេត ។ល។ ដែលធ្វើឱ្យអតិថិជនអ៊ី-ម៉ាន់នីទាំងអស់មិនចាំបាច់បារម្ហពីរឿងត្រូវតម្រង់ជួរ មិនត្រូវការកាន់សាច់ប្រាក់ច្រើន និងមិនចាំបាច់ត្រូវស្វែងរកទីស្នាក់ការអគ្គីសនីទៀតទេ ។ ជាមួយ eMoney App អ្នកអាចទូទាត់វិក្កយបត្ររបស់អ្នកបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង មិនថាអ្នកនៅផ្ទះ នៅកន្លែងធ្វើការ ឬកំពុងធ្វើដំណើរកំសាន្ដនោះឡើយ។
កាលពីថ្ងៃទី 10 ខែមេសា ឆ្នាំ 2024 ថ្មីៗនេះ អ៊ី-ម៉ាន់នីបង្ហាញពីកិច្ចការសហការជាមួយនឹងអគ្គីសនីកម្ពុជា (EDC) នៅលើហ្វេសបុកផ្លូវការរបស់ខ្លួន ទាក់ទងពីការរៀបចំស្ដង់ផ្សព្វផ្សាយសេវាកម្មទូទាត់វិក្កយបត្រអគ្គីសនីតាមរយៈ eMoney App ដែលជាមធ្យោបាយទូទាត់ប្រាក់ដ៏មានភាពងាយស្រួល និងចំណេញពេលវេលា នៅទីស្នាក់ការអគ្គីសនីកម្ពុជា (EDC) ខេត្តស្វាយរៀង ។
ការសហការមួយនេះបានចាប់ពីថ្ងៃទី 8 ដល់ថ្ងៃទី 12 ខែមេសា ឆ្នាំ2024 ហើយអតិថិជនដែលចុះឈ្មោះបើកគណនី eMoney App នៅឯស្ដង់ផ្សព្វផ្សាយមួយនោះនឹងទទួលបាននូវអត្ថប្រយោជន៍អស្ចារ្យលើសគេ៖
- ទិន្នន័យអ៊ីនធើណេត 5GB ភ្លាមៗ
សម្រាប់អតិថិជនដែលប្រើប្រព័ន្ធមិត្តហ្វូននឹងទទួលបានទិន្នន័យអ៊ីនធើណេតទូរស័ព្ទ 5GB ដោយឥតគិតថ្លៃ សម្រាប់លេងអ៊ីនធើណេត, Facebook, TikTok និងមើលវីដេអូលើ YouTube ជាដើម។
- ការបញ្ចុះតម្លៃ 15% ទៅលើវិក្កយបត្រអគ្គីសនីរបស់អ្នក
សម្រាប់អតិថិជនថ្មីដែលបង្កើតគណនីនៅស្ដង់ផ្សព្វផ្សាយរបស់អ៊ី-ម៉ាន់នីនោះ នឹងទទួលបានការបញ្ចុះតម្លៃ 15% លើវិក្កយបត្រអគ្គីសនីមួយនោះតែម្តង ។
ចំណាំ៖ ការបញ្ចុះតម្លៃ 15% លើវិក្កយបត្រអគ្គិសនីរបស់អតិថិជននឹងទទួលបានច្រើនបំផុតត្រឹម 2$ ហើយការផ្តល់ជូននេះមានតែនៅស្ដង់ផ្សព្វផ្សាយរបស់អ៊ី-ម៉ាន់នី ដែលសហការជាមួយអគ្គីសនីកម្ពុជា ។
- ឱកាសឈ្នះ iPhone 15 Pro Max និងរង្វាន់ជាច្រើនសន្ធឺកសន្ធាប់
អ្នកនឹងមានឱកាសបង្វិលកងផ្សងសំណាងចំនួន 5 ដងក្នុង eMoney App ដែលមានរង្ចាន់ធំដូចជា៖ Iphone15 pro max, ទូរទស្សន៍ LCD 32" និងរង្វាន់លើកទឹកចិត្តផ្សេងៗទៀតដូចជា ទឹកប្រាក់ទូរស័ព្ទមិត្តហ្វូនចាប់ពី $1 រហូត $20 និងលុយសុទ្ធថែមទៀតផង។ សូមចុចមើលវីដេអូនៅទីនេះសម្រាប់ការផ្តល់ជូនមួយនេះ https://web.facebook.com/eMoney.easyandsafe/videos/255340350903441
កាន់តែអស្ចារ្យថែមទៀតនោះគឺ អ៊ី-ម៉ាន់នីក៏នឹងបន្ដមានគម្រោងសហការជាមួយនឹងអគ្គីសនីកម្ពុជា ដើម្បីបន្តផ្តល់ជូនជាច្រើនទៀតដល់អតិថិជនអ៊ី-ម៉ាន់នីនៅតាមខេត្តក្រុងផ្សេងៗទៀត ។
សម្រាប់ព្រឹត្តិការណ៍ថ្មីៗ និងការផ្តល់ជូនផ្សេងៗទៀតពីអ៊ី-ម៉ាន់នី អ្នកអាចចូលតាមដានជាមួយហ្វេសបុកផ្លូវការនៅទីនេះ https://www.facebook.com/eMoney.easyandsafe