យោងតាមស្ថិតិបានបង្ហាញថា និស្សិត៥០% បានរកប្រាក់ចំណូលធ្វើការក្រៅម៉ោង ពុំមែនដោយសារត្រូវការលុយដើម្បីផ្គត់ផ្គង់ការសិក្សាទាំងស្រុងទេ ប៉ុន្តែពួកគេចង់ច្របាច់បញ្ចូលគ្នារវាងទ្រឹស្តីក្នុងសាលាផ្សារភ្ជាប់ជាមួយបទពិសោធន៍ជាក់ស្តែង ឬជំនាញថ្មីៗដែលខ្លួននឹងប្រើប្រាស់នាថ្ងៃអនាគត។
ជុំវិញរឿងនេះ លោក Pavel Podkorytov ស្ថាបនិកនៃ TalentService.com បានប្រាប់ទៅកាន់គេហទំព័រ Entrepreneur នូវមូលហេតុធំៗ៥ ដែលអ្នកគួរចាប់ផ្តើមអាជីវកម្មពេលរៀននៅសាកលវិទ្យាល័យ៖
១/. ទទួលបានបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន
ចំណោះដឹង ឬទ្រឹស្តីអាចស្មើសូន្យបើគ្មានការអនុវត្តន៍។ ការធ្វើជាម្ចាស់ និងដំណើរការអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក គឺជាវិធីដ៏ល្អមួយដើម្បីអនុវត្តជំនាញដែលទទួលបាន។ CV របស់អ្នកនឹងមើលទៅគួរអោយចាប់អារម្មណ៍ជាងនេះ ប្រសិនបើមានបទពិសោធន៍ធ្លាប់បានដំណើរការក្រុមហ៊ុនតូចមួយដោយជោគជ័យ។
២/. រៀនពីរបៀបដោះស្រាយជាមួយការបរាជ័យ
តើអ្នកចាំថាអ្នកព្យាយាមសរសេរអត្ថបទល្អប៉ុន្មានដង ហើយគ្រូរបស់អ្នកខកចិត្តនឹងវាទេ? តើអ្នកបានធ្វើអ្វីខ្លះនៅពេលនោះ? អ្នកប្រហែលបានបោះបង់ការព្យាយាម ហើយស្វែងរកអ្នកដទៃធ្វើការងារនេះជំនួយអ្នកវិញ ឬសួរទីភ្នាក់ងារសរសេរការសិក្សាថា «តើអ្នកអាចសរសេរអត្ថបទនេះឱ្យខ្ញុំបានទេ?»។ ការគ្រប់គ្រងអាជីវកម្មរបស់អ្នកនឹងបង្រៀនអ្នកថាការបរាជ័យគឺជាផ្នែកមួយនៃដំណើរការសិក្សាប៉ុណ្ណោះ។
៣/. អាយុរបស់អ្នកគឺជាគុណសម្បត្តិមួយ
អ្នកត្រូវវិនិយោគពេលវេលា លុយ និងថាមពលច្រើនដើម្បីដំណើរការអាជីវកម្ម។ ជាលទ្ធផល អ្នកមានពេលតិចតួចសម្រាប់អ្វីៗផ្សេងទៀតដែលអ្នកបានគ្រោងទុក។ នៅពេលអ្នកជានិស្សិត អ្នកត្រូវបានកំណត់ត្រឹមតែការសិក្សារបស់អ្នកប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះវាមិនមែនជាបញ្ហានោះទេ ព្រោះអ្នកគ្រាន់តែអាចប្រើជំនួយការសិក្សាតាមអ៊ីនធឺណេតដើម្បីដោះស្រាយបញ្ហាសិក្សា។ ប៉ុន្តែនៅពេលដែលអ្នករៀបការ មានកូន និងទំនួលខុសត្រូវក្នុងគ្រួសារ អ្នកមិនត្រឹមតែខ្វល់ខ្វាយពីកិច្ចការជំនួញរបស់អ្នកនោះទេ គ្រួសារគឺជារឿងអទិភាព។
៤/. មានអ្នកចង្អុលបង្ហាញក្បែរដៃ
នៅពេលអ្នករៀននៅមហាវិទ្យាល័យ អ្នកត្រូវបានហ៊ុំព័ទ្ធដោយសាស្រ្តាចារ្យ និងនិស្សិតជាច្រើនដែលចូលរួមក្នុងវិស័យសិក្សាផ្សេងៗគ្នា។ ហើយការចាប់ផ្តើមអាជីវកម្មក្នុងពេលរៀននៅមហាវិទ្យាល័យមានអត្ថប្រយោជន៍ខ្លាំងមែនទែន។ អ្នកអាចទាក់ទងជាមួយនិស្សិតបញ្ចប់ការសិក្សា សួរយោបល់របស់ពួកគេអំពីប្រធានបទជាក់លាក់ណាមួយ និងទទួលបានការឆ្លើយតបយ៉ាងលម្អិត រួមទាំងការណែនាំដ៏មានប្រយោជន៍មួយចំនួន ដែលអ្នកនឹងមិនអាចរកឃើញនៅក្នុងសៀវភៅណាមួយឡើយ។ ចំណែកឯសាស្ត្រាចារ្យជាច្រើននឹងរីករាយក្នុងការផ្តល់ឱ្យអ្នកនូវការប្រឹក្សាផងដែរ។
៥/. មិនចាំបាច់ស្វែងរកការងារថ្មីទេ
ប្រសិនបើអាជីវកម្មរបស់អ្នកជោគជ័យ វាអាចនាំទៅរកលទ្ធភាពគ្មានទីបញ្ចប់នាពេលអនាគត។ អ្នកអាចបន្តដំណើរការអាជីវកម្មរបស់អ្នក ដើម្បីបង្ហាញពីរបៀបដែលអ្នកទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍ជំនាញរបស់អ្នក ឬជាប្រភពនៃប្រាក់ចំណូលបន្ថែម។ ប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់ អ្នកអាចប្រែក្លាយអាជីវកម្មនោះទៅជាអាជីពពេញម៉ោង។ សិស្សមួយចំនួនបានចាប់ផ្តើមដោយផ្តល់ជំនួយក្នុងការសរសេរក្រដាសដល់មិត្តរួមថ្នាក់របស់ពួកគេ ហើយបន្ទាប់មកបានពង្រីកវាទៅជាអាជីវកម្មពេញម៉ោង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



