ផាសអ៊ែប​ អិចប្រេស (PassApp Express) សេវាកម្មដឹកជញ្ជូនរហ័សថ្មី កក់ភ្លាម ដឹកភ្លាម តម្លៃសមរម្យ
Hang ChhenglyJUNE 12 2026

ក្នុងយុគសម័យឌីជីថលនេះ ខណៈពេលដែលការលក់អនឡាញ និងសេវាកម្មដឹកជញ្ជូនកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ភាពរហ័ស ទាន់ពេល និងងាយស្រួល បានក្លាយជាតម្រូវការចាំបាច់សម្រាប់អ្នកប្រើប្រាស់ ជាពិសេសអ្នកលក់អនឡាញ អាជីវកម្ម និងអ្នកដែលត្រូវការផ្ញើទំនិញជាប្រចាំថ្ងៃ ដើម្បីសម្រួលការរស់នៅ និងការធ្វើអាជីវកម្មឲ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួលជាងមុន។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក ​មានមោទនភាពក្នុងការ​ដាក់បង្ហាញសេវាកម្មថ្មី “ផាសអ៊ែប អិចប្រេស (PassApp Express)“ ដែលជាសេវាកម្មដឹកជញ្ជូនរហ័ស កក់ភ្លាម ដឹកភ្លាម ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល ជាមួយតម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់គ្រប់រូបក្នុងការផ្ញើអីវ៉ាន់ ឯកសារ និងទំនិញផ្សេងៗ​។

Photo 2026 06 12 14 01 28

ផាសអ៊ែប អិចប្រេស ផ្តល់ជូនជម្រើសដឹកជញ្ជូនទាំងម៉ូតូ និងកង់បីផាសអ៊ែប ដើម្បីបំពេញតម្រូវការផ្សេងៗរបស់អ្នកប្រើប្រាស់​មិនថាជាការផ្ញើឯកសារ ទំនិញ ឬអីវ៉ាន់ប្រចាំថ្ងៃនោះទេ ។ តាមរយៈកម្មវិធី ផាសអ៊ែប (PassApp) អ្នកប្រើប្រាស់អាចកក់សេវាកម្មបានយ៉ាងងាយស្រួល ដោយគ្រាន់តែបញ្ជាក់ព័ត៌មានអ្នកផ្ញើ និងអ្នកទទួល។

Photo 2026 06 12 14 04 27

ជាមួយនឹងបច្ចេកវិទ្យាទំនើបរបស់ ផាសអ៊ែប អិចប្រេស អ្នកប្រើប្រាស់ងាយស្រួលតាមដានអីវ៉ាន់ អំឡុងពេលដឹកជញ្ជូនបានគ្រប់ពេលវេលា (Real-Time Tracking) ដែលជួយបង្កើនទំនុកចិត្ត សុវត្ថិភាព​ និងភាពងាយស្រួលក្នុងការប្រើប្រាស់។
*តំណទៅកាន់វីដេអូណែនាំអំពីរបៀបក្នុងការកក់ផាសអ៊ែប​ អិចប្រេស៖ https://youtube.com/shorts/wX6uBzfBpQE?si=PkkDq5hYAtUq5a2U
លើសពីនេះ សម្រាប់អតិថិជនថ្មី ផាសអ៊ែប អិចប្រេស ក៏មានការផ្តល់ជូនប្រូម៉ូសិនពិសេសរហូតដល់ 80%​​ ដោយប្រើកូដ “EXPRESS4U” ដើម្បីអោយអ្នកប្រើប្រាស់អាចសាកល្បងសេវាកម្មថ្មីនេះបានកាន់តែងាយស្រួល និងសន្សំសំចៃ ។​
ក្នុងនាមជាក្រុមហ៊ុនកម្មវិធីកក់មធ្យោបាយធ្វើដំណើរឈានមុខគេនៅកម្ពុជា ផាសអ៊ែប (PassApp) បន្តអភិវឌ្ឍសេវាកម្មថ្មីៗ ដើម្បីផ្តល់ដំណោះស្រាយបែបឌីជីថលដ៏ឆ្លាតវៃ និងភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេស។ ក្រុមហ៊ុនតែងតែផ្តោតសំខាន់លើសុវត្ថិភាព ភាពរហ័ស និងបទពិសោធន៍ល្អសម្រាប់អតិថិជនគ្រប់រូប។
ផាសអ៊ែប អិចប្រេស — កក់ភ្លាម ដឹកភ្លាម​ តម្លៃសមរម្យ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia