ចេញពីធ្វើការល្ងាច ធ្វើអីបានខ្លះ? នេះជាមុខរបរ ៣ ម៉ោង រៀងរាល់ល្ងាច សម្រាប់អ្នកចង់បានចំណូលបន្ថែម
Chan SophonAUGUST 31 2026882 views

សម្រាប់អ្នកធ្វើការការិយាល័យ ឬធ្វើការពេញម៉ោង ការប្រើប្រាស់ពេលទំនេរ ២ ទៅ ៣ ម៉ោងរៀងរាល់ល្ងាច គឺជាពេលវេលាមាសក្នុងការបង្កើត ប្រភពចំណូលទី ២។ ដើម្បីកុំឲ្យប៉ះពាល់ដល់ការងារចម្បង និងមិនឲ្យហត់នឿយខ្លាំងពេក នេះជា មុខរបរ ៣ ម៉ោងរៀងរាល់ល្ងាច ដែលងាយស្រួលចាប់ផ្តើម និងអាចទាញយកចំណូលបានពិតៗ៖

 

 

១.អាជីវកម្មអាហារសម្រន់ ឬភេសជ្ជៈ៖ សកម្មភាព គួរចាប់ផ្ដើមពីម៉ោង ៥:៣០ ដល់ ៨:៣០ យប់ ដោយរៀបចំរទេះតូចមួយ ឬស្តង់បត់បាននៅមុខផ្ទះ ឬតំបន់មានមនុស្សអ៊ូអរ ដើម្បីលក់អាហារសម្រន់ ឬភេសជ្ជៈដែលងាយស្រួលធ្វើ និងលក់ដាច់រហ័ស។ ចំពោះអ្វីដែលគួរលក់ មានដូចជាភេសជ្ជៈ តែបៃតង កាហ្វេ ទឹកក្រឡុក Smoothies ទឹកដូង។ បើជាអាហារវិញ គួរលកអាហារសម្រន់ ដូចជាប្រហិតចៀន ឬអាំង នំប៉័ងអាំង សាច់គោអាំង ម្ជូរផ្លែឈើចិតរួច នំគ្រក់ ឬបាញ់ឆែវ។ មុខរបរទាំងនេះ អាចទទួលបានសាច់ប្រាក់ស្រស់រៀងរាល់យប់ ដើមទុនតិច ហើយអាចរៀបចំគ្រឿងផ្សំទុកមុនតាំងពីចុងសប្តាហ៍ ឬពេលព្រឹក។

 

 

២.ការធ្វើសេវាកម្មជួយលក់អនឡាញ៖ សកម្មភាព អាចចាបផ្ដើមពីម៉ោង ៧:០០ ដល់ ម៉ោង១០:០០ យប់ ដោយប្រើប្រាស់ទូរស័ព្ទ ឬកុំព្យូទ័រនៅផ្ទះ ដើម្បីបង្កើតចំណូលឌីជីថល។ ដោយធ្វើវីដេអូខ្លីៗ ឬ Review ផលិតផលដែលអ្នកប្រើប្រាស់ផ្ទាល់ ដូចជា សម្លៀកបំពាក់ គ្រឿងសំអាង សម្ភារប្រើប្រាស់ក្នុងផ្ទះ រួចភ្ជាប់ Link ឲ្យគេទិញ។ ដើមទុន $0 បានកម្រៃជើងសារជារៀងរាល់ថ្ងៃ។

 

 

.សេវាកម្មតាមជំនាញបែបឯករាជ្យ៖ សកម្មភាពអាចចាប់ផ្ដើមពីម៉ោង ៧:០០ ទៅ ៩:៣០ យប់ ដោយយកជំនាញដែលអ្នកមានពីការងារចម្បង ឬចំណង់ចំណូលចិត្ត មកកែច្នៃជាសេវាកម្មលក់ឲ្យអតិថិជនក្រៅម៉ោង។ ការងារដែលពេញនិយម ដូចជា បកប្រែឯកសារ  វាយអត្ថបទ ទទួលការងារបកប្រែ ឬរៀបចំឯកសារខ្លីៗ។ ផ្នែកឌីហ្សាញរូបភាព  កាត់តវីដេអូ ធ្វើរូបភាព Poster ឬកាត់តវីដេអូខ្លីៗសម្រាប់អ្នកលក់អនឡាញ។ រៀបចំអាខោន និងរៀបចំ Content ទទួលគ្របគ្រងទំព័រ FacebookTikTok ឲ្យអាជីវកម្មតូចៗ។

 

 

៤.សេវាកម្មបង្រៀន ឬគ្រូបង្វឹកក្រៅម៉ោង៖ សកម្មភាព ចាប់ផ្ដើមពីម៉ោង ៦:០០ ទៅ ៨:០០ យប់ ប្រសិនបើអ្នកមានជំនាញច្បាស់លាស់លើផ្នែកណាមួយ អ្នកអាចទទួលបង្រៀនតាមផ្ទះ ឬបង្រៀនតាមអនឡាញ (Zoom/Telegram) ភាសាបរទេស (អង់គ្លេស ចិន) កុំព្យូទ័រ (Excel, Photoshop) ឧបករណ៍តន្ត្រី ឬការបង្រៀនគួរដល់សិស្សសាលា។ អាចទទួលបានប្រាក់កម្រៃខ្ពស់តាមម៉ោង និងមានម៉ោងធ្វើការច្បាស់លាស់។

 

យ៉ាងណាមិញ ដើម្បីកុំឲ្យប៉ះពាល់ដល់ការងារចម្បង ត្រូវប្រាកដថាការងារ ២-៣ ម៉ោងពេលល្ងាច មិនធ្វើឲ្យអ្នកល្វើយរហូតដល់អត់ងងុយ ឬធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារពេលថ្ងៃឡើយ។ ដូច្នេះ ចូលគេងឲ្យបានមុនម៉ោង ១១ យប់ ដើម្បីរក្សាសុខភាព និងថាមពលសម្រាប់ថ្ងៃស្អែក។ ចាប់ផ្តើមធ្វើតែ ១ មុខជាមុនសិន នៅពេលទម្លាប់ និងលំហូរសាច់ប្រាក់ដើរស្រួល ទើបសហការជាមួយសមាជិកគ្រួសារដើម្បីពង្រីកបន្ថែម៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia