ដំណឹងល្អ! រដ្ឋសិក្សាសាងសង់គម្រោងឧទ្យានថ្មី ២ ទំហំជាង ៦០ ហិកតានៅខេត្ដ ១ នេះ
Bunthoeun KoemSEPTEMBER 4 20261.7 K views

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងសិក្សារៀបចំគម្រោងឧទ្យានចំនួន ២ ទំហំសរុបជាង ៦០ ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល។ ដោយគម្រោងឧទ្យានទាំងពីរនោះរួមមាន៖ 

 

១. គម្រោងឧទ្យានបឹងត្បូង មានទំហំ ៤២ ហិកតា  មានទីតាំស្ថិតនៅស្រុកខ្សាច់កណ្តាល

២. គម្រោង ឧទ្យានបឹងដំរីស្រុត មានទំហំ២២ ហិកតា មានទីតាំងស្ថិតនៅក្រុងអរិយក្សត្រ។

 

782385715 1588542119588031 6135720592300307061 N

 

យ៉ាងណាមិញ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន ដឹកនាំក្រុមការងាររៀបចំប្លង់គោល និងផែនការប្រើប្រាស់ដី របស់ស្រុកខ្សាច់កណ្តាល និងក្រុងអរិយក្សត្រ ដើម្បីចុះពិនិត្យទីតាំង គម្រោងរៀបចំលម្ហសាធារណៈ ក្នុងភូមិសាស្រ្តខេត្តកណ្តាលនេះផងដែរ។ 

 

791014440 1577023143918884 6207918258864141406 N

 

គម្រោងទាំងពីរនេះ ក្រុមការងាររដ្ឋបាលក្រុង/ស្រុក បានសិក្សា និងគូសព្រាងជាបឋម នូវគោលគំនិតក្នុងការរៀបចំលម្ហសាធារណៈនេះ ជាកន្លែងធម្មជាតិសម្រាប់ប្រជាពលរដ្ឋមកលេងកំសាន្ត។ ហើយក្រុមការងារក្រសួង នឹងបន្តសហការសិក្សាបន្ថែមលើប្លង់ស្ថាបត្យកម្ម និងប្លង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបន្សីជាមួយស្ថានភាពធម្មជាតិ និងបង្កើតភាពទាក់ទាញសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់៕

 

792091149 2176577659881513 3150667882267098529 N

ដំណឹងល្អ! រដ្ឋសិក្សាសាងសង់គម្រោងឧទ្យានថ្មី ២ ទំហំជាង ៦០ ហិកតានៅខេត្ដ ១ នេះ
Bunthoeun KoemSEPTEMBER 4 2026219 views

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងសិក្សារៀបចំគម្រោងឧទ្យានចំនួន ២ ទំហំសរុបជាង ៦០ ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល។ ដោយគម្រោងឧទ្យានទាំងពីរនោះរួមមាន៖ 

 

១. គម្រោងឧទ្យានបឹងត្បូង មានទំហំ ៤២ ហិកតា  មានទីតាំស្ថិតនៅស្រុកខ្សាច់កណ្តាល

២. គម្រោង ឧទ្យានបឹងដំរីស្រុត មានទំហំ២២ ហិកតា មានទីតាំងស្ថិតនៅក្រុងអរិយក្សត្រ។

 

782385715 1588542119588031 6135720592300307061 N

 

យ៉ាងណាមិញ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន ដឹកនាំក្រុមការងាររៀបចំប្លង់គោល និងផែនការប្រើប្រាស់ដី របស់ស្រុកខ្សាច់កណ្តាល និងក្រុងអរិយក្សត្រ ដើម្បីចុះពិនិត្យទីតាំង គម្រោងរៀបចំលម្ហសាធារណៈ ក្នុងភូមិសាស្រ្តខេត្តកណ្តាលនេះផងដែរ។ 

 

791014440 1577023143918884 6207918258864141406 N

 

គម្រោងទាំងពីរនេះ ក្រុមការងាររដ្ឋបាលក្រុង/ស្រុក បានសិក្សា និងគូសព្រាងជាបឋម នូវគោលគំនិតក្នុងការរៀបចំលម្ហសាធារណៈនេះ ជាកន្លែងធម្មជាតិសម្រាប់ប្រជាពលរដ្ឋមកលេងកំសាន្ត។ ហើយក្រុមការងារក្រសួង នឹងបន្តសហការសិក្សាបន្ថែមលើប្លង់ស្ថាបត្យកម្ម និងប្លង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបន្សីជាមួយស្ថានភាពធម្មជាតិ និងបង្កើតភាពទាក់ទាញសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់៕

 

792091149 2176577659881513 3150667882267098529 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia