ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ – ក្រុមហ៊ុន ណាយស៍ ផេភើរ (ខេមបូឌា) កម្ពុជាបានបើកសម្ពោធជាផ្លូវការនូវប្រតិបត្តិការសិប្បកម្មខោទឹកនោម ម៉ាកប៉ាវប៉ាវ របស់ខ្លួននៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការពង្រឹងទៅលើផលិតភាពនៅក្នុងស្រុករបស់ក្រុមហ៊ុន និងចូលរួមចំណែកដល់ការរីកចម្រើននៃអាជីវកម្ម និងផលិតកម្មរបស់ប្រទេសកម្ពុជា។

ពិធីសម្ពោធនេះមានការចូលរួមពីសំណាក់ ដៃគូពាណិជ្ជកម្ម ក្រុមសារព័ត៌មាន និងអ្នកផលិតមាតិកាជាច្រើនរូប ដើម្បីចូលរួមជាសក្ខីភាពនៃការដាក់ដំណើរការជាផ្លូវការនៃសិប្បកម្មខោទឹកនោមម៉ាក ប៉ាវប៉ាវ នៅក្នុងប្រទេសកម្ពុជា និងចែករំលែកចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រុមហ៊ុនក្នុងការបង្កើនការផលិតវេចខ្ចប់ និងដាក់លក់នៅក្នុងទីផ្សារក្នុងស្រុក។ ក្នុងចំណោមភ្ញៀវកិត្តិយសទាំងអស់ រួមមានវត្តមាន លោក Wu Jin Qin ដែលជាប្រធានក្រុមហ៊ុន Nice Paper និងជាដៃគូផលិតកម្មពីប្រទេសចិន ដែលវត្តមានរបស់លោកបានបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងពាណិជ្ជកម្មកម្ពុជា និងភាគីវិនិយោគអន្តរជាតិក្នុងការគាំទ្រទៅដល់ការពង្រីកវិស័យផលិតកម្ម និងឯកជនក្នុងប្រទេស។

ដើម្បីអបអរសាទរក្នុងឱកាសដ៏វិសេសវិសាលនេះ ដៃគូសហការពីប្រទេសចិន លោក Wu Jin Qin ក៏បានឧបត្ថម្ភនូវ ខោទឹកនោមចំនួន ៩,៩៩៩ ដុំតូច ដើម្បីផ្តល់ជូនទៅដល់កុមារដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យគន្ធបុប្ផា កុមារអង្គរ ក្នុងខេត្តសៀមរាប និងមន្ទីរពេទ្យផ្សេងៗទៀត ដែលសកម្មភាពសប្បុរសធម៌នេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកជួយដល់សង្គម និងសហគមន៍កម្ពុជា។
ខោទឹកនោម ម៉ាកប៉ាវប៉ាវ គឺជាម៉ាកយីហោរបស់ជនជាតិខ្មែរ ដែលបង្កើតឡើងជាមួយចក្ខុវិស័យក្នុងការក្លាយជាម៉ាកយីហោខោទឹកនោម ដែលជាទីទុកចិត្តសម្រាប់ក្រុមគ្រួសារកម្ពុជាទាំងមូល។ តាមរយៈក្រុមហ៊ុន ណាយស៍ ផេភើរ (ខេមបូឌា) ក្រុមហ៊ុនទាំងមូលធ្វើការផ្តោតទៅលើទំនុកចិត្ត ការផ្តល់ជូននៅផលិតផលដែលមានគុណភាព និង ស្តង់ដាខ្ពស់ ខណៈពេលដែលកំពុងពង្រឹងវត្តមានរបស់ខ្លួនបន្តិចម្ដងៗនៅក្នុងទីផ្សារដែលកំពុងតែវិវត្តន៍របស់ប្រទេស។

ទន្ទឹមនឹងការប្រើប្រាស់បច្ចេកវិទ្យាផលិតកម្មទំនើបពី ប្រទេសចិន សិប្បកម្មថ្មីនៅភ្នំពេញនេះ នឹងដើរតួជាមជ្ឈមណ្ឌលប្រតិបត្តិការក្នុងស្រុកដ៏សំខាន់ ក៏ជាឱកាសបង្កើតការងារ និងជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ ដូចជាប្រព័ន្ធដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
ក្នុងពិធីបើកសម្ពោធនេះ លោក ហេង គ្រី នាយកប្រតិបត្តិនៃក្រុមហ៊ុន ណាយស៍ ផេភើរ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “សមិទ្ធផលក្នុងថ្ងៃនេះមិនមែនត្រឹមតែជាការសម្ពោធសិប្បកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យឧស្សាហកម្ម ពង្រឹងសមត្ថភាពផលិតករ និងគុណភាពផលិតផលក្នុងស្រុក។”

លោកក៏បានបញ្ជាក់បន្ថែមផងដែរថា ម៉ាកយីហោរបស់កូនខ្មែរមួយនេះនឹងបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីបង្កើនការរីកចម្រើនតាមរយៈការបង្កើតឱកាសការងារ ការអភិវឌ្ឍជំនាញក្នុងស្រុក និងការចូលរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ចជាតិទាំងមូល។
នាពេលអនាគតខាងមុខ ក្រុមហ៊ុន ណាយស៍ ផេភើរ (ខេមបូឌា) នឹងមានគម្រោងក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ថែម ដោយបង្កើននូវវត្តមានម៉ាកយីហោខោទឹកនោម ប៉ាវប៉ាវ បន្ថែម ដោយពង្រីកការចែកចាយទៅក្នុងទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍និងប្រទេសឥណ្ឌា។


អំពីខោទឹកនោម ម៉ាកប៉ាវប៉ាវ
ប៉ាវប៉ាវ (PaoPao) គឺជាម៉ាកយីហោខោទឹកនោមដែលចែកចាយដោយក្រុមហ៊ុន ណាយស៍ ផេភើរ (ខេមបូឌា)។ ចក្ខុវិស័យនៃការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាផលិតកម្មទំនើបពីប្រទេសចិន និងប្រតិបត្តិការសិប្បកម្មក្នុងស្រុក ដើម្បីផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ និងគួរឱ្យទុកចិត្តបំផុតសម្រាប់ក្រុមគ្រួសារកម្ពុជា។
ទំព័រ Facebook: PaoPao Cambodia | Tik Tok: PaoPao Cambodia
សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ៖
អ៊ីម៉ែល៖ phakkdey@twpr360.com


