ទុក្ខជាន់ទុក្ខ! ក្រោយដាក់ខេត្តក្នុងគ្រាអាសន្ន ពេលនេះប្រជាជនវៀតណាមជាច្រើនគ្រួសារកំពុងអត់ទឹកប្រើ
ធី ស្រីល័ក្ខAPRIL 10 20241.6 K views

កាលពីថ្មីៗនេះ ប្រទេសវៀតណាមទើបតែដាក់ខេត្ត១ របស់ខ្លួនគឺខេត្ត Tien Giang ដែលមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រក្នុងគ្រាអាសន្នដោយសារតែជួបគ្រោះរាំងស្ងួត និងការបញ្ចេញជាតិប្រៃពីសមុទ្រ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietam Plus ។

ជាមួយគ្នានោះដែរ បើយោងតាមការចុះផ្សាយដោយ VN Express បានឱ្យដឹងថា ក្រោយពីដាក់ខេត្តក្នុងគ្រាអាសន្ននាពេលនេះប្រជាជនរាប់ពាន់នាក់នៅខេត្ត Tien Giang ដែលរស់នៅក្នុងតំបន់គ្រោះរាំងស្ងួត និងទឹកប្រៃនេះបានឈរតម្រង់ជួរពេញមួយយប់ដើម្បីដឹកទឹកសាបទៅផ្ទះដោយឥតគិតថ្លៃសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

48

លោក Le Son ដែលជានាយកក្រុមហ៊ុនទេសចរណ៍មួយនៅទីក្រុងហូជីមិញ បាននិយាយថា លោកបានជួលឡានដឹកទឹកចំនួន ៤០ ម៉ែត្រគូបទៅកាន់ខេត្តនេះព្រោះនៅក្នុងរដូវប្រាំងប្រជាពលរដ្ឋកំពុងរងទុក្ខខ្លាំង ដូច្នេះលោកបានបែងចែកថវិកាមួយចំនួនដើម្បីជួលឡានដឹកទឹកដើម្បីជួយពួកគេ។

47

គួរបញ្ជាក់ថា ក្នុងរដូវប្រាំងនេះ គ្រោះរាំងស្ងួតបានអូសបន្លាយយ៉ាងយូរនៅវៀតណាម ហើយការបញ្ចៀតចូលទឹកប្រៃកាន់តែជ្រៅនៅក្នុងទន្លេ Tien ខាងលើ បានឡោមព័ទ្ធសហគមន៍ពោរពេញដោយទឹកប្រៃដូច្នេះដីសណ្ដទន្លេមេគង្គប្រឈមមុខនឹងការជ្រៀតចូលទឹកប្រៃជារៀងរាល់ឆ្នាំ ហើយអាកាសធាតុក្តៅខ្លាំង និងការកើនឡើងកម្រិតទឹកសមុទ្រ ដែលទាំងជំរុញដោយការប្រែប្រួលអាកាសធាតុ កំពុងបង្កើនហានិភ័យក្នុងខេត្ត Tien Giang នៃវៀតណាមផងដែរ៕

៤៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia