ក្នុងឱកាសអបអរសាទរខួប ១០ឆ្នាំនៃការបម្រើសេវាកម្មនៅកម្ពុជា ORKIN Cambodia និង TermiPore មកពីប្រទេសឥណ្ឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីភាពជាដៃគូផ្តាច់មុខ ដើម្បីនាំយកប្រព័ន្ធទុយោការពារសត្វកណ្ដៀររបស់ TermiPore មកកាន់ទីផ្សារកម្ពុជា។

ភាពជាដៃគូនេះរួមបញ្ចូលបច្ចេកវិទ្យាផលិតផលដែលអភិវឌ្ឍដោយផ្អែកលើវិស្វកម្មរបស់ TermiPore ជាមួយបទពិសោធន៍របស់ ORKIN Cambodia ក្នុងការគ្រប់គ្រងសត្វល្អិត និងបណ្ដាញអតិថិជនរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនទាំងពីរមានគោលបំណងផ្តល់ជូននូវប្រព័ន្ធការពារសត្វកណ្ដៀរដែលមានការរៀបចំច្បាស់លាស់ អាចទុកចិត្តបាន និងងាយស្រួលថែទាំ សម្រាប់អគារនៅកម្ពុជា។

លោកស្រី ឈុន ណៃឈីវ ប្រធានគ្រប់គ្រងទូទៅ នៅ ORKIN Cambodia បានមានប្រសាសន៍ថា៖
«យើងមានកិត្តិយសដែលបានក្លាយជាដៃគូជាមួយ TermiPore ហើយទន្ទឹងរង់ចាំនាំយកដំណោះស្រាយការពារសត្វកណ្ដៀរដែលទំនើបឈានមុខមកកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ តាមរយៈកិច្ចសហការនេះ យើងប្តេជ្ញាចិត្តការពារអចលនទ្រព្យ និងបង្កើតគុណតម្លៃរយៈពេលវែង ជូនអតិថិជនរបស់យើង»។

តំណាង TermiPore លោក Pranav និងលោកស្រី Kalpa បានមានប្រសាសន៍ថា៖ «ORKIN គឺជាក្រុមហ៊ុនឈានមុខមួយក្នុងវិស័យគ្រប់គ្រងសត្វល្អិត ទាំងនៅកម្ពុជា និងនៅលើពិភពលោក។ យើងសូមអបអរសាទរ ORKIN Cambodia ក្នុងឱកាសគម្រប់ខួប ១០ឆ្នាំនៃការបម្រើសេវាកម្មនៅកម្ពុជា។ វាជាកិត្តិយស និងសេចក្ដីរីករាយយ៉ាងខ្លាំងសម្រាប់យើង ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីភាពជាដៃគូផ្តាច់មុខនេះ។ តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យារបស់ TermiPore ជាមួយជំនាញរបស់ ORKIN Cambodia យើងរំពឹងថានឹងអាចផ្តល់ជូនប្រព័ន្ធការពារសត្វកណ្ដៀរដែលឆ្លើយតបនឹងតម្រូវការរបស់អគារនៅកម្ពុជា»។

សម្រាប់ ORKIN Cambodia ភាពជាដៃគូនេះជាផ្នែកមួយនៃការបន្តនាំយកដំណោះស្រាយថ្មីៗដែលអាចអនុវត្តបានជាក់ស្តែងមកកាន់ទីផ្សារកម្ពុជា។ ខណៈដែលក្រុមហ៊ុនឈានចូលទសវត្សរ៍ថ្មី ORKIN Cambodia នឹងសហការជាមួយ TermiPore ដើម្បីជួយម្ចាស់អចលនទ្រព្យ និងអ្នកអភិវឌ្ឍគម្រោងគិតគូរពីការការពារសត្វកណ្ដៀរតាំងពីដំណាក់កាលរៀបចំគម្រោង និងអាចថែទាំប្រព័ន្ធបានជាបន្តបន្ទាប់។
អំពី អ័រគីន កម្ពុជា (ORKIN Cambodia)
អ័រគីន កម្ពុជា គឺជាក្រុមហ៊ុនផ្តល់សេវាគ្រប់គ្រង និងកម្ចាត់សត្វល្អិតប្រកបដោយវិជ្ជាជីវៈ សម្រាប់ គេហដ្ឋាន អាជីវកម្ម រោងចក្រ សហគ្រាស និងស្ថាប័នផ្សេងៗ។
ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅខែតុលា ឆ្នាំ២០១៦ និងបាននាំយកសិទ្ធិអាជីវកម្ម (Franchise) របស់ ORKIN ដែលជាក្រុមហ៊ុនគ្រប់គ្រងសត្វល្អិតឈានមុខគេមួយក្នុងពិភពលោក និងមានបទពិសោធន៍ជាង ១២៥ឆ្នាំ មកកាន់ប្រទេសកម្ពុជា។
យើងប្តេជ្ញាផ្តល់នូវ ដំណោះស្រាយដ៏ល្អបំផុតក្នុងការគ្រប់គ្រងសត្វល្អិត ជូនអតិថិជន ដោយផ្អែកលើបទពិសោធន៍ និងជំនាញរបស់យើង។
ទំនាក់ទំនង អ័រគីន កម្ពុជា: 099 588 788


