សញ្ញាដំបូងនៃជំងឺបេះដូង ដែលលោកអ្នកមិនបានយកចិត្តទុកដាក់!
Bunthoeun KoemMAY 23 2026

ភ្នំពេញ មិនចង់ស្តាយក្រោយ សូមកុំមើលរំលងសញ្ញាព្រមានទាំងនេះ ព្រោះវាអាចជាសញ្ញាដំបូងនៃបញ្ហាបេះដូង និងជំងឺសរសៃឈាមដែលមានហានិភ័យខ្ពស់ដល់អាយុជីវិត។ ជំងឺដូចជា លើសឈាម គាំងបេះដូង ខ្សោយបេះដូង និងចង្វាក់បេះដូងលោតញាប់ខ្លាំង គឺជាបញ្ហាសុខភាពដែលកំពុងកើនឡើងយ៉ាងគួរឱ្យព្រួយបារម្ភ និងអាចកើតឡើងដោយគ្មានការព្រមានច្បាស់លាស់ជាមុន ប្រសិនបើមិនបានទទួលការពិនិត្យ និងថែទាំទាន់ពេលវេលា។

 

Photo 2026 05 23 21 46 15


អ្នកជំនាញផ្នែកបេះដូងនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានព្រមានថា មនុស្សជាច្រើននៅតែមិនយកចិត្តទុកដាក់ចំពោះសញ្ញាដំបូងៗ ដូចជា៖

 

·         ឈឺទ្រូង ឬអារម្មណ៍តឹងៗនៅទ្រូង

·         ដង្ហើមខ្លី ងាយហត់ ខ្សោយខ្លាំង

·         ឈឺក្បាលញឹកញាប់ វិលមុខ ឬបាត់បង់សមតុល្យខ្លួន។

 

អ្វីដែលគួរឲ្យភ័យខ្លាចជាងនេះទៀតនោះ គឺជំងឺបេះដូងជាច្រើនកើតឡើង “ដោយមិនមានសញ្ញាច្បាស់លាស់” រហូតដល់វាក្លាយជាហេតុការណ៍បន្ទាន់ ដែលអ្នកជំងឺជាច្រើនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅពេលដែលស្ថានភាពបានធ្ងន់ធ្ងរទៅហើយ ដែលធ្វើឲ្យអត្រាគ្រោះថ្នាក់ និងការកំណើនមរណៈភាពកើនឡើងខ្ពស់។

 

Photo 2026 05 23 21 47 15 

ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាសុខភាពទាំងនេះ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបង្កើតជាកញ្ចប់ ពិនិត្យសុខភាពបេះដូង ដែលរចនាឡើងសម្រាប់ជួយប្រជាពលរដ្ឋខ្មែរ ឱ្យស្គាល់ច្បាស់នូវហានិភ័យ និងទប់ស្កាត់ពីជំងឺបេះដូងមុនពេលដែលវាអាចបង្កជាហានិភ័យបាន។ ការពិនិត្យក្នុងកញ្ចប់នេះរួមមាន ការវាយតម្លៃតាមរយៈម៉ាស៊ីនដែលមានបច្ចេកវិទ្យាទំនើបដូចជា៖

 

·         ការវាស់សម្ពាធឈាម ២៤ម៉ោង

·         ម៉ាស៊ីន ECG   ដើម្បីវាស់កម្រិតដំណើរការនៃចង្វាក់បេះដូង

·         ម៉ាស៊ីន Stress Test វាស់វែងសមត្ថភាពបេះដូងនៅពេលរាងកាយធ្វើចលនា

·         ម៉ាស៊ីន Heart Ultrasound (Echo) ដើម្បីពិនិត្យរចនាសម្ព័ន្ធនិងមុខងារបេះដូង

·         ម៉ាស៊ីន CT Calcium Score Test សម្រាប់វាស់កម្រិតសារធាតុកាល់ស្យូមក្នុងសរសៃឈាមបេះដូង ដែលជាសញ្ញាដំបូងនៃការកកស្ទះសរសៃរឈាម។

 

Photo 2026 05 23 21 47 07

 

ឧបករណ៍ទាំងនេះជាបច្ចេកវិទ្យាចុងក្រោយដែលអាចផ្តល់លទ្ធផលនៃភាពជាក់លាក់ ព្រមទាំងជួយវេជ្ជបណ្ឌិតក្នុងការវាយតម្លៃស្ថានភាពបេះដូងឲ្យបានត្រឹមត្រូវ។ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបញ្ជាក់ផងដែរថា ការរកឃើញបញ្ហាបេះដូងមុនពេលវាចាប់ផ្តើមធ្ងន់ធ្ងរ គឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក្នុងការសង្គ្រោះជីវិត។

 

សូមកុំរង់ចាំរហូតដល់មានរោគសញ្ញា ព្រោះការចំណាយពេលបន្តិចក្នុងការពិនិត្យសុខភាពអាចជួយសង្គ្រោះជីវិតលោកអ្នក ក៏អាចជួយទប់ស្កាត់ហានិភ័យបេះដូងក្នុងអនាគតផងដែរ។

 

Photo 2026 05 23 21 47 22

 

សូមទាក់ទងមកមន្ទីរពេទ្យអន្តរជាតិ អរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖

 

សាខាដួងងៀប៖

Facebook Page: Orienda International Hospital

081 811 789 / 078 233 789 / 096 6233 789

Telegram: 078 233 789

ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

 

Photo 2026 05 23 21 46 43

Photo 2026 05 23 21 46 27

Photo 2026 05 23 21 46 58

Photo 2026 05 23 21 46 34

Photo 2026 05 23 21 46 51



Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia