រាជធានីភ្នំពេញ — មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានមោទនភាពក្នុងការចែករំលែកពីករណីព្យាបាលស្ត្រីជនជាតិជប៉ុនវ័យ ៨១ឆ្នាំ ដែលបានទទួលការវះកាត់ឆ្អឹងត្រគាកដោយជោគជ័យ បន្ទាប់ពីជួបគ្រោះថ្នាក់ដួល បណ្តាលឱ្យបាក់ឆ្អឹងត្រគាកខាងស្តាំ។

នៅពេលមកដល់មន្ទីរពេទ្យ អ្នកជំងឺមានការឈឺចាប់ខ្លាំង មិនអាចឈរ ឬដើរបាន។ បន្ទាប់ពីការពិនិត្យ វាយតម្លៃ និងធ្វើរោគវិនិច្ឆ័យដោយក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកឆ្អឹង និងរបួស បានបញ្ជាក់ថា អ្នកជំងឺមានការបាក់ឆ្អឹងត្រគាក ដែលត្រូវការការវះកាត់ជាបន្ទាន់ ដើម្បីបង្ការផលវិបាក និងជួយឱ្យអ្នកជំងឺអាចវិលត្រឡប់មកធ្វើចលនាបានវិញ។
ការវះកាត់ត្រូវបានអនុវត្តដោយជោគជ័យ ក្រោមការសហការរបស់ក្រុមវេជ្ជបណ្ឌិតឯកទេស គ្រូពេទ្យផ្នែកថ្នាំសន្តំ និងក្រុមគិលានុបដ្ឋាក ដោយប្រើប្រាស់បច្ចេកទេសវះកាត់ និងបរិក្ខារវេជ្ជសាស្ត្រទំនើប ស្របតាមស្តង់ដារ។
ករណីនេះ បង្ហាញពីសារៈសំខាន់នៃការទទួលបានការព្យាបាលឆាប់រហ័ស ជាពិសេសចំពោះមនុស្សវ័យចំណាស់ ដែលការបាក់ឆ្អឹងត្រគាកអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើពន្យារពេលព្យាបាល។ ការវះកាត់ទាន់ពេលវេលា និងការថែទាំក្រោយវះកាត់ប្រកបដោយស្តង់ដារ អាចជួយកាត់បន្ថយហានិភ័យ និងបង្កើនឱកាសនៃការជាសះស្បើយ។

សូមទាក់ទងមកមន្ទីរពេទ្យអន្តរជាតិ អរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖
សាខាដួងងៀប៖
Facebook Page: Orienda International Hospital
081 811 789 / 078 233 789 / 096 6233 789
Telegram: 078 233 789
ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ


