ភ្នំពេញ — មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានលើកឡើងថា ជំងឺដាច់សរសៃឈាមខួរក្បាល គឺជាជំងឺដ៏កាចសាហាវមួយដែលអាចវាយប្រហារមនុស្សបានគ្រប់វ័យនិងគ្រប់ភេទ នៅក្នុងរយៈពេលយ៉ាងខ្លី ប្រសិនបើមិនទទួលបានការព្យាបាលត្រឹមត្រូវ និងឆាប់រហ័សនោះទេ អ្នកជំងឺអាចមានបញ្ហាដល់អាយុជីវិតបាន! ប្រសិនមានអាការៈទាំងនេះត្រូវប្រញាប់បញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យជាបន្ទាន់៖
រោគសញ្ញាដ៏គួរឱ្យភ័យខ្លាច និងមិនគួរមើលរំលងទាំងនេះ កើតឡើងយ៉ាងឆាប់រហ័ស និងឆាប់បាត់ទៅវិញ ដូច្នេះហើយបានជាមនុស្សជាច្រើនយល់ច្រឡំថាមិនអីទេ ទាំងដែលវាជាការយល់ច្រឡំដ៏គ្រោះថ្នាក់បំផុត។

ចំណុចដែលគួរឱ្យតក់ស្លុត គឺអ្នកជំងឺជាច្រើនមកដល់យឺតពេល ដែលនាំឱ្យមិនអាចសង្គ្រោះបានទាន់ពេលវេលា ហើយលើសពីនេះទៅទៀត ការព្យាបាលកាន់តែមានភាពពិបាកដែលអាចនាំឱ្យ៖
- ពិការភាពជារៀងរហូត
- ខ្វិនមិនអាចដើរ ឬនិយាយបាន
- ស្លាប់ដោយសារបាត់បង់ការដំណើរ ឬការគ្រប់គ្រងពីខួរក្បាល
មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានកញ្ចប់ពិនិត្យសុខភាពខួរក្បាល (Brain Health Screening Package) ដែលគោលបំណងបង្កើនការយល់ដឹង ព្រមទាំងជួយប្រជាពលរដ្ឋឱ្យរកឃើញនូវបញ្ហាខួរក្បាលឱ្យបានកាន់តែឆាប់រហ័ស មុនពេលវាបង្កជាគ្រោះថ្នាក់ដល់អាយុជីវិត ដូចជាជំងឺដាច់សរសៃឈាមខួរក្បាល និងដុំសាច់ក្នុងខួរក្បាល។
កញ្ចប់ពិនិត្យសុខភាពខួរក្បាលរបស់មន្ទីរពេទ្យអន្តរជាតិ អរៀនដា ត្រូវបានបំពាក់ដោយម៉ាស៊ីនដែលមានបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលមានសមត្ថភាពរកឃើញបញ្ហាខួរក្បាលបានយ៉ាងច្បាស់លាស់ និងឆាប់រហ័ស៖
- ម៉ាស៊ីន CT Scan – រកឃើញដុំសាច់ ការហូរឈាម ឬការរងរបួសក្នុងខួរក្បាល
- ម៉ាស៊ីន MRI – ផ្តល់រូបភាពលម្អិត និងច្បាស់លាស់លើរចនាសម្ព័ន្ធខួរក្បាល

មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានសេវាកម្មផ្នែកប្រព័ន្ធប្រសាទ ដែលអាចពិគ្រោះ ព្យាបាល និងការពារដោយវេជ្ជបណ្ឌិតជំនាញដែលមានបទពិសោធន៍ខ្ពស់ ព្រមជាមួយម៉ាស៊ីនទំនើបៗ កាន់តែពិសេសសេវាសង្គ្រោះបន្ទាន់ ២៤ម៉ោង និងក្រុមគ្រូពេទ្យដែលតែងត្រៀមខ្លួនជារួចជាស្រេច ដែលអាចព្យាបាលនិងរកមើលនូវភាពមិនប្រក្រតីណាមួយហើយព្យាបាលតាមគោលការណ៍ស្តង់ដារនិងគុណភាពអន្តរជាតិ រួមជាមួយតម្លៃក្នុងស្រុក ជូនដល់ប្រជាជនកម្ពុជា។

សូមទាក់ទងមក មន្ទីរពេទ្យអន្តរជាតិ អរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖
សាខាដួងងៀប៖
Facebook Page: Orienda International Hospital
081 811 789 / 078 233 789 / 096 6233 789
Telegram: 078 233 789
ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ


