លែងបារម្ភអំពីការឆ្លុះក្រពះពោះវៀនទៀតហើយ នៅ អរៀនដា មានម៉ាស៊ីនទំនើប
Bunthoeun KoemMAY 22 2026

ភ្នំពេញ —​​ មនុស្សភាគច្រើនតែងតែគិតថាអាការៈផ្សាក្រពះ ហើមពោះ ឬណែនពោះ គឺជារឿងធម្មតាដែលគ្រាន់តែលេបថ្នាំមួយគ្រាប់ពីរគ្រាប់ ក៏បាត់ទៅវិញ ប៉ុន្តែ តើអ្នកដឹងទេថា ភាពព្រងើយកន្តើយទាំងនេះ គឺជាផ្លូវកាត់ដែលកំពុងនាំអ្នកទៅរក «ជំងឺមហារីកក្រពះ ពោះវៀន» ដោយមិនដឹងខ្លួនបាន?

 

Photo 2026 05 22 20 05 41


មន្ទីរពេទ្យអន្តរជាតិ អរៀនដា
បានលើកឡើងថា ជំងឺមហារីកក្រពះ ពោះវៀន មិនមែនកើតឡើងភ្លាមៗនោះទេ វាលបបំផ្លាញរាងកាយរបស់អ្នកបន្តិចម្តងៗ។ ប្រសិនបើទុកឱ្យហួសពេល ឬមិនបានព្យាបាលឱ្យទាន់ពេលវេលាទេនោះ។

 

Photo 2026 05 22 21 42 25

 

មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបញ្ជាក់ទៀតថា អាការៈសាមញ្ញៗដូចជា ផ្សារក្រពះ ណែនពោះ ភើរជូរ ឆ្អែតជានិច្ច ឬបត់ជើងធំមានឈាម ភាគច្រើនអាចជាសញ្ញាព្រមានដំបូងនៃជំងឺដំបៅក្រពះធ្ងន់ធ្ងរ ឬការឆ្លងមេរោគ ដែលជាមូលហេតុចម្បងនៃជំងឺមហារីក។ ហើយសញ្ញាប្រកាសអាសន្នដែលអ្នកមិនគួរមើលរំលង ហើយត្រូវប្រញាប់ជួបគ្រូពេទ្យជំនាញជាបន្ទាន់គឺ៖

 

  • ឈឺពោះ ឬចុកណែនចុងដង្ហើមរ៉ាំរ៉ៃ (លេបថ្នាំហើយមិនបាត់ ឬឧស្សាហ៍រើរមកវិញ)
  • ស្រកទម្ងន់លឿនខុសធម្មតា ដោយគ្មានមូលហេតុ
  • លេបអាហារមិនចូល ឬមានអារម្មណ៍ថាមានអ្វីទើសៗនៅបំពង់ក
  • បត់ជើងធំមកមានពណ៌ខ្មៅ ឬមានលាយឡំឈាម
  •  ស្លេកស្លាំង អស់កម្លាំងល្ហិតល្ហៃ ឬគ្មានកម្លាំងកំហែងតែម្តង។


Photo 2026 05 22 21 38 03

 

មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានរៀបចំនូវ កញ្ចប់ពិនិត្យ និងព្យាបាលជំងឺក្រពះ និងពោះវៀន ដែលផ្តោតលើការស្វែងរកហានិភ័យ និងព្យាបាលឱ្យទាន់សភាពការណ៍។

 

Photo 2026 05 22 21 42 35

 

តាមរយៈកញ្ចប់ពិនិត្យសុខភាពនេះ លោកអ្នកនឹងទទួលការពិគ្រោះ និងព្យាបាលដោយផ្ទាល់ពី៖

  • ក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញ៖ ដែលមានបទពិសោធន៍ខ្ពស់ ក្នុងការវិនិច្ឆ័យរោគសញ្ញាបានយ៉ាងត្រឹមត្រូវ។
  • បច្ចេកវិទ្យាទំនើបចុងក្រោយ៖ ឆ្លុះមើលគ្រប់ជ្រុងជ្រោយដោយ ម៉ាស៊ីនថតឆ្លុះ និងឧបករណ៍វេជ្ជសាស្ត្រ ដើម្បីស្វែងរកចំណុចមិនប្រក្រតីតាំងពីដំណាក់កាលដំបូងបំផុត។

Photo 2026 05 22 20 05 31

 

ប្រសិនបើអ្នកមានរោគសញ្ញាណាមួយទាក់ទងនឹងក្រពះ ឬពោះវៀន ដូចដែលបានរៀបរាប់ខាងលើ។

សូមទាក់ទងមកមន្ទីរពេទ្យអន្តរជាតិ អរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖

សាខាដួងងៀប៖

Facebook Page: Orienda International Hospital

081 811 789 / 078 233 789 / 096 6233 789

Telegram: 078 233 789

ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia