អ្នកជំងឺគីសក្នុងខួរក្បាល ជាសះស្បើយធម្មតាវិញ ក្រោយការវះកាត់នៅមន្ទីរពេទ្យអរៀនដា
Bunthoeun KoemSEPTEMBER 12 2026

ថ្មីៗនេះ អ្នកជំងឺម្នាក់វ័យ ៤១ ឆ្នាំ ដែលមានដុំគីសទឹកទំហំប្រហែល ៦cm សង្កត់លើខួរក្បាលផ្នែកខាងឆ្វេងយ៉ាងខ្លាំង ធ្វើឲ្យគាត់មានអាការៈឈឺក្បាលរ៉ាំរ៉ៃជាង ១០ ឆ្នាំ បានមកទទួលការវះកាត់នៅមន្ទីរពេទ្យអរៀនដា ហើយទទួលបានលទ្ធផលជោគជ័យ អាចប្រកបរបរបានធម្មតាវិញ។

សូមបញ្ជាក់ថា អ្នកជំងឺមានអាការៈឈឺក្បាលរ៉ាំរ៉ៃអស់រយៈពេលជាង ១០ ឆ្នាំ និងធ្លាប់ទៅពិនិត្យនៅប្រទេសជិតខាង ប៉ុន្តែមិនទាន់ទទួលបានភាពច្បាស់លាស់ និងទំនុកចិត្តលើលទ្ធផលដែលទទួលបាន។

Img 2165

ក្រោយមក អ្នកជំងឺបានមកមន្ទីរពេទ្យអរៀនដា ដើម្បីពិគ្រោះ និងពិនិត្យ។ តាមរយៈការពិនិត្យ និងការធ្វើរោគវិនិច្ឆ័យដោយប្រើម៉ាស៊ីនទំនើប MRI រួមជាមួយការវាយតម្លៃពីវេជ្ជបណ្ឌិតឯកទេស បានរកឃើញថា មានគីសនៅក្នុងខួរក្បាល ដែលតម្រូវឲ្យធ្វើការវះកាត់។

ការវះកាត់ត្រូវបានអនុវត្តដោយវេជ្ជបណ្ឌិតឯកទេសផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាល ដោយប្រើប្រាស់ម៉ាស៊ីន Microscope ជាជំនួយក្នុងការវះកាត់ ដែលអាចមើលឃើញទីតាំងដុំគីស និងកោសិកាខួរក្បាលបានច្បាស់លាស់ ធ្វើឲ្យការវះកាត់មានភាពងាយស្រួល និងមានសុវត្ថិភាព។

 

លទ្ធផលក្រោយការវះកាត់ប្រព្រឹត្តទៅយ៉ាងល្អ អ្នកជំងឺឆាប់ដឹងខ្លួន អាចត្រឡប់ទៅផ្ទះ និងវិលត្រឡប់ទៅប្រកបការរស់នៅប្រចាំថ្ងៃវិញ។

 

មន្ទីរពេទ្យអរៀនដា សូមជម្រាបជូនថា៖ «ប្រសិនបើលោកអ្នកមានអាការៈឈឺក្បាល មិនគួរទ្រាំ ឬប្រើប្រាស់ថ្នាំដោយគ្មានការពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនោះទេ។ ការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ គឺជាជំហានសំខាន់មួយក្នុងការស្វែងរកមូលហេតុ និងជម្រើសព្យាបាលដែលសមស្របសម្រាប់អ្នកជំងឺម្នាក់ៗ»

សូមទាក់ទងមកមន្ទីរពេទ្យអរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖

សាខាដួងងៀប៖

Facebook Page: Orienda International Hospital

081 811 789 / 078 233 789 / 096 6233 789

Telegram: 078 233 789

ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia