កាលពីពេលថ្មីៗកន្លងទៅនេះ មន្ទីរពេទ្យអនរៀនដា បានវះកាត់ដោយជោគជ័យលើអ្នកជំងឺម្នាក់អាយុ ៤៦ ឆ្នាំ ដែលមានដុំគីសប្រវែង ៦ សង់ទីម៉ែត្រនៅក្នុងខួរក្បាល ប្រកបដោយភាពជោគជ័យ និងអាចប្រកបរបររកស៊ីរបស់ខ្លួនវិញបានជាធម្មតា។
តាមការបញ្ជាក់ពីមន្ទីរពេទ្យ អ្នកជំងឺខាងលើមានអាការៈឈឺក្បាលរ៉ាំរ៉ៃអស់រយៈពេលជាង ១០ ឆ្នាំ និងធ្លាប់ទៅពិនិត្យនៅប្រទេសជិតខាង ប៉ុន្ដែមិនទាន់ទទួលបានភាពច្បាស់លាស់ និងទំនុកចិត្ដលើលទ្ធផលនៃការទទួលបាន។ ក្រោយមក អ្នកជំងឺបានមកមន្ទីរពេទ្យអរៀនដា ដើម្បីពិគ្រោះ និងពិនិត្យ។ តាមរយៈការពិនិត្យ និងការធ្វើរោគវិនិច្ឆ័យដោយប្រើម៉ាស៊ីនទំនើប MRI រួមជាមួយការវាយតម្លៃពីវេជ្ជបណ្ឌិតឯកទេស បានរកឃើញថា មានគីសនៅក្នុងក្បាលដែលតម្រូវឲ្យធ្វើការវះកាត់។

មន្ទីរពេទ្យបានបន្ដថា ការវះកាត់ត្រូវបានអនុវត្តដោយវេជ្ជបណ្ឌិតឯកទេសផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាល ដោយប្រើប្រាស់ម៉ាស៊ីន Microscope ជាជំនួយក្នុងការវះកាត់ ដែលអាចមើលឃើញទីតាំងដុំគីស និងកោសិកាខួរក្បាលបានច្បាស់លាស់ ធ្វើឲ្យការវះកាត់មានភាពងាយស្រួល និងមានសុវត្ថិភាព។ លទ្ធផលក្រោយការវះកាត់ប្រព្រឹត្តទៅយ៉ាងល្អ អ្នកជំងឺឆាប់ដឹងខ្លួន អាចត្រឡប់ទៅផ្ទះ និងវិលត្រឡប់ទៅប្រកបការរស់នៅប្រចាំថ្ងៃវិញ។
ជាមួយគ្នានេះ មន្ទីរពេទ្យអរៀនដាក៏ជម្រាបដែរ ប្រសិនបើលោកអ្នកមានអាការៈឈឺក្បាល មិនគួរទ្រាំ ឬប្រើប្រាស់ថ្នាំដោយគ្មានការពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនោះទេ។ ការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ គឺជាជំហានសំខាន់មួយក្នុងការស្វែងរកមូលហេតុ និងជម្រើសព្យាបាលដែលសមស្របសម្រាប់អ្នកជំងឺម្នាក់ៗ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់មន្ទីរពេទ្យអរៀនដាតាមរយៈលេខទូរស័ព្ទ៖081 811 789 / 078 233 789 / 096 6233 789 ឬTelegram: 078 233 789៕




