ជីប ម៉ុង បន្តបេសកកម្មមនុស្សធម៌ឥតឈប់ឈរ នាំយកស្នាមញញឹម និងក្តីស្រឡាញ់ជូនដល់​មាតា និងកុមារកម្ពុជា
Hang Chhengly•SEPTEMBER 30 2026•

(ភ្នំពេញ)៖ ភាពកក់ក្តៅនៃ «យុទ្ធនាការចែករំលែកទឹកដោះគោផ្កាឈូកជាង ២ ម៉ឺនកេស» បានបន្តចែករំលែកទៅដល់មាតា ទារក និងកុមារកម្ពុជា ដោយលើកនេះ ក្រុមហ៊ុន ជីប ម៉ុង បាននាំយកទឹកដោះគោផ្កាឈូកចំនួន ៧១០ កេស និងខោទឹកនោមអូរ៉ាចំនួន ១,២០០ ខោ ទៅប្រគល់ជូនមជ្ឈមណ្ឌលជាតិគាំពារមាតានាថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៦។
2.ora
3.oraនៅក្នុងឱកាសនេះ លោកអគ្គនាយកបន្តវេន អ៊ឹង វិសាល នៃក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ និង ជីប ម៉ុង ត្រេឌីង ព្រមទាំងលោកអគ្គនាយកបន្តវេន អ៊ឹង ពិសិដ្ឋ នៃក្រុមហ៊ុន ជីប ម៉ុង លែន បាននាំយកអំណោយឧបត្ថម្ភទាំងនេះ ទៅប្រគល់ជូនដល់មជ្ឈមណ្ឌលដោយផ្ទាល់ ព្រមទាំងបានចុះសួរសុខទុក្ខមាតា និងកុមារដែលកំពុងទទួលការថែទាំយ៉ាងដិតដល់ពីក្រុមគ្រូពេទ្យជំនាញនៅទីនោះផងដែរ។
4.ora
គួររំលឹកផងដែរថា តាមរយៈ «យុទ្ធនាការចែករំលែកទឹកដោះគោផ្កាឈូកជាង ២ ម៉ឺនកេស» កន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង បាននាំយកទឹកដោះគោផ្កាឈូកទៅចែកជូនមន្ទីរពេទ្យជាច្រើន ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីចូលរួមចំណែកគាំទ្រផ្នែកអាហារូបត្ថម្ភដល់កុមារ ព្រមទាំងសម្រួលដល់តម្រូវការចាំបាច់របស់អ្នកជំងឺដែលកំពុងសម្រាកព្យាបាល។
5.ora
តាមរយៈសកម្មភាពទាំងនេះ ជីប ម៉ុង នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសហគមន៍ ជាពិសេសមាតា ទារក និងកុមារ ដោយរំពឹងថា ការចូលរួមជាបន្តបន្ទាប់នេះ នឹងជួយបង្កើតភាពកក់ក្តៅ និងរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គមឱ្យកាន់តែប្រសើរឡើង។

 6.ora

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia