ការរស់នៅបែបស៊ីវិល័យ ផាសុកភាព និងភាពងាយស្រួល គឺជាក្តីប្រាថ្នារបស់យុវវ័យសម័យថ្មី គូស្នេហ៍ និង គ្រួសារសម័យថ្មី បន្ទាប់ពីការសិក្សា ឬការងារ ដ៏មមាញឹក ឥឡូវនេះ ក្លាយជាការពិតហើយ ជាមួយ NOREA SQUARE CONDOMINIUM គម្រោងខុនដូរទំនើបកម្ពស់ ២៥ ជាន់ ស្ថិតនៅលើកោះនរាដែលជាទីក្រុងរណបថ្មីមួយអភិវឌ្ឍយ៉ាងឆាប់រហ័សដោយក្រុមហ៊ុន OCIC។ NOREA SQUARE CONDOMINIUM ចាប់ផ្តើមបើកលក់ ជាមួយតម្លៃចាប់ពីជាង ៦ ម៉ឺនដុល្លារ និងបង់ប្រាក់ត្រឹមតែជាង ៣០០ ដុល្លារ/ខែ តែប៉ុណ្ណោះ។

ជាមួយទីតាំងដ៏ល្អ នៅកណ្តាលកោះនរា លោកអ្នកនឹងទទួលបានភាពងាយស្រួល រហ័សទាន់ចិត្ត សម្រាប់រាល់ការកម្សាន្ត និងការទិញទំនិញ ព្រោះត្រឹមតែមួយជំហានចុះមកជាន់ខាងក្រោម លោកអ្នកអាចរីករាយជាមួយបណ្តាហាងកាហ្វេ ម៉ាត ភោជនីយដ្ឋាន និងហាងល្បីៗជាង ៦០ កន្លែង បូករួមទាំងបរិយាកាសដ៏ស្រស់ស្រាយនៃសួនបៃតង Norea Coconut Park និង Norea Parkway ដែលជាសួនថ្មើរជើងតាមដងទន្លេមេគង្គ និងជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ដើរលំហែកាយ។

អាគារខុនដូរនេះផ្តល់ជូនជម្រើស ១ បន្ទប់គេង ២ បន្ទប់គេង និង ៣ បន្ទប់គេង ដែលរចនាយ៉ាងទំនើប សាកសមសម្រាប់យុវវ័យសម័យថ្មី គូស្នេហ៍ និងគ្រួសារតូចល្មម។ អ្នករស់នៅអាចរីករាយជាមួយទេសភាពទន្លេមេគង្គ ទេសភាពថ្ងៃរះ ថ្ងៃលិច និងទិដ្ឋភាពទីក្រុងដ៏ស្រស់ស្អាតពីក្នុងបន្ទប់ខុនដូរ ដែលទាំងនេះជាចំណុចទាក់ទាញរបស់កោះនរាដែលមានលុយទិញពុំបាន។ ព្រមទាំងមាន អាងហែលទឹក ក្លឹបហាត់ប្រាណ បន្ទប់ស្ទីម-សូណា និងសួនច្បារលើអាកាស។
ឱកាសដ៏ពិសេសសម្រាប់ខែមិថុនា ២០២៦ នេះ គម្រោងមានការបញ្ចុះតម្លៃពិសេស 12% សម្រាប់ការបើកលក់ដំបូង ជាមួយលក្ខខណ្ឌបង់ប្រាក់មិនមានការប្រាក់រយៈពេលវែង ព្រមទាំងការផ្តល់ជូនពិសេសផ្សេងៗទៀត។ ឱកាសពិសេសនេះមានកំណត់ សូមរួសរាន់ឡើងដើម្បីទទួលបានយូនីតស្អាតៗ និងទីតាំងល្អៗមុនគេ!
ព័ត៌មានបន្ថែម៖
011 888 575 / 099 801 809
098 801 809 / 093 801 809
099 720 727 / 098 720 727
ឬអញ្ជើញមកការិយាល័យលក់ នៃទីក្រុងនរា៖ ចុចទីនេះដើម្បីមើលផែនទី


