តស់! អាចកក់ទុក OPPO Reno11 Series 5G ពីថ្ងៃនេះរហូតដល់ថ្ងៃទី02 មីនា 2024 នឹងទទួលបានកាដូជាច្រើនពី OPPO ដោយ Reno11 Pro $599 | Reno11 $449 | Reno11 F $339
THATSORNA NOVFEBRUARY 24 2024

កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G បានសម្ពោធជាផ្លូវការហើយ ជាមួយនឹងបរិយាកាសដ៏អធិកអធម ក្រោមការយាងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងរ៉េត ស៊ូហ្សាណា ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូប ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។

Photo 2024 02 24 19 30 37

 

OPPO បានដាក់បង្ហាញស្មាតហ្វូន OPPO Reno11 Series 5G ជំនាន់ថ្មីរបស់ខ្លួនរហូតទៅដល់ 3 ម៉ូដែល ដែលរួមមាន Reno11 5G, Reno11 F និង Reno11 Pro 5G ទាំងការឌីហ្សាញ ប្រព័ន្ធកាមេរ៉ា កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា AI គឺសុទ្ធសឹងតែជាបច្ចេកវិទ្យាចុងក្រោយ។

1

សម្រាប់ការរចនាឌីហ្សាញដ៏ថ្មីស្រឡាងដែលមិនធ្លាប់មានពីមុនមក បានបំផុសគំនិតពីធម្មជាតិពិតៗ ដែលផ្តល់ជូននូវភាពស្រស់ស្រាយរាល់ពេលដែលយើងសម្លឹងមើល។ រីឯ គុណភាពប្រព័ន្ធកាមេរ៉ាថតរូប Portrait បានអាប់ដេតកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យអ្នកទទួលបានរូបភាពហាក់ដូចជាថតរូបក្នុងស្ទីឌីយោ ទាំងគុណភាព ការចាប់ប្លង់ និងពន្លឺនោះទេ។ បន្ថែមពីនេះជាមួយមុខងារ 2x optical zoom អាចទាញផ្ទៃខាងក្រោយមកកាន់តែកៀករូបមនុស្ស និងធ្វើឲ្យព្រាលផ្ទៃខាងក្រោយ ធ្វើឲ្យរូបភាព Portrait កាន់តែលេចធ្លោ និងនៅតែអាចរក្សាទម្រង់មុខមនុស្សបានស្អាតធម្មជាតិ មិនធ្វើឲ្យខូចទ្រង់ទ្រាយនោះទេ។

Photo 11 2024 02 24 21 03 31

លើសពីនេះ OPPO Reno11 Series 5G ទាំងនៅលើកាមេរ៉ាមុខ និងក្រោយអាចថតវីដេអូបានកម្រិត 4K ។ ចំពោះអេក្រង់វិញ OPPO Reno11 Series 5G បំពាក់ជាមួយអេក្រង់ប្រភេទ 3D គាំទ្រដោយកញ្ចក់ AMOLED Display មានគែមកោង និងមានទំហំ 6.7Inch ព្រមទាំងមានសមត្ថភាពខ្ពស់អាចបង្ហាញរូបភាព និងវីដេអូចេញបានក្នុងកម្រិត FHD+ ថែមទៀតផង។ ចំណែកថាមពលថ្មវិញ Reno11 និង Reno11 F មានកម្លាំង 5000mAh និងគាំទ្របច្ចេកវិទ្យា 67W SUPERVOOC ដោយឡែក Reno11 Pro មានកម្លាំងថ្ម 4600mAh និងគាំទ្របច្ចេកវិទ្យា 80W SUPERVOOC ។

Photo 13 2024 02 24 21 03 31

 ក្រៅពីនេះ OPPO ក៏មានសម្ពោធប្រព័ន្ធប្រតិបត្តិការថ្មី ColorOS 14 ដែលមានមុខងារពិសេសៗជាច្រើនដូចជា Smart Image Matting, File Dock, Smart Touch និងមុខងារ LinkBoost ។ លើសពីនេះទៅទៀត ក៏មានការប្រកាសផលិតផល IOT ដូចជា OPPO Pad Neo, OPPO Watch X និងកាសឥតខ្សែ OPPO Enco Bud2 ពណ៌ថ្មីផងដែរ។

Photo 21 2024 02 24 21 03 31

  • សម្រាប់ថេប្លេតជំនាន់ថ្មី OPPO Pad Neo រចនាមកជាមួយអេក្រង់ ReadFit កម្រិត 2.4K ទំហំ 11.4” និងអាចប្រើប្រាស់ស៊ីមកាតដោយគាំទ្រសេវា 4G LTE និង Wifi ជាមួយថាមពលថ្មធំ 8000mAh ដែលមានបច្ចេកវិទ្យាសាកថ្មរហ័ស 33W SUPERVOOC ព្រមទាំង RAM 16GB ((8+8GB) និង ROM 128GB ផ្តល់ជូនលោកអ្នកនូវភាពរីករាយគ្មានដែនកំណត់គ្រប់ទីកន្លែង។

Photo 3 2024 02 24 21 03 31

  • សម្រាប់ OPPO Enco Buds2 ជាកាសឥតខ្សែជំនាន់ថ្មីនឹងផ្តល់ឲ្យអ្នកនូវបទពិសោធសំឡេងដ៏អស្ចារ្យឥតដែនកំណត់ និងអាចឲ្យអ្នកប៉ះបញ្ជាផ្ទាល់លើកាស រាល់ពេលចង់ផ្លាស់ប្តូរបទចម្រៀង បន្ថយឬបន្ថែមសំឡេង និងទទួលការហៅចូលបានយ៉ាងងាយស្រួលដោយមិនចាំបាច់ចុចផ្ទាល់លើទូរស័ព្ទ។

Photo 5 2024 02 24 21 04 32

  • សម្រាប់ OPPO Watch X នាឡិកាវៃឆ្លាតជំនាន់ថ្មី ដែលមានរចនាបថរូបរាងកាលីបស្រស់ស្អាត ទាន់សម័យ កម្រាស់ស្តើង ស័ក្កសមជាមួយជីវិតប្រចាំថ្ងៃ ដោយភ្ជាប់មកនូវមុខងារប្រើប្រាស់ទំនើបៗជាច្រើន។

Photo 5 2024 02 24 21 03 31

តោះ!​ កក់ទុកមុនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី02 មីនា 2024 លើស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G ទាំង 3 ម៉ូដែល Reno11 Pro 5G $599 | Reno11 5G $449 | Reno11 F 5G $339 នឹងទទួលបានកាដូរួមមានដូចជា ៖ o រាល់ការកក់ទុកមុន Reno11 Pro 5G | Reno11 5G ថែមជូន ៖

Photo 2024 02 24 20 52 16

 - បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $89

 - កាតាបស្ពាយដ៏ស្រស់ស្អាត តម្លៃ $39

 - ស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 o រាល់ការកក់ទុកមុន Reno11 F 5G ថែមជូន ៖

- បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $69

- កាតាបស្ពាយដ៏ស្រស់ស្អាត តម្លៃ $39

Photo 4 2024 02 24 21 04 32

- ស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 សម្រាប់ផលិតផល IoT រួមមាន OPPO Pad Neo តម្លៃ $299 | OPPO Watch X | OPPO Enco Buds2 អាចរកទិញបានចាប់ពីថ្ងៃទី03 ខែមីនា 2024 នេះតទៅ៕

Photo 5 2024 02 24 21 03 31

Photo 2 2024 02 24 21 03 31

Photo 20 2024 02 24 21 03 31

Photo 18 2024 02 24 21 03 31

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia