កុំភ្លេចទៅញ៉ាំ!! ចម្ការផ្លែឈើ១កន្លែងនៅខ្មែរ កំពុងតែបើកប៊ូហ្វេញ៉ាំផ្លែសាវម៉ៅចាយតែ១ម៉ឺនរៀលញ៉ាំបាន១ឆ្អែត
ធី ស្រីល័ក្ខJUNE 10 2026176 views

សម្រាប់អ្នកដែល ចូលចិត្តញ៉ាំផ្លែឈើស្រស់ដែលបេះពីដើមផ្ទាល់ៗ ត្រៀមខ្លួនសប្បាយញ៉ាំឱ្យហើយទៅព្រោះអីលូវមាន ចំការផ្លែឈើមួយកន្លែងស្ថិតនៅខេត្តកំពង់ចាម កំពុងបើកជាលក្ខណៈប៊ូសហ្វេផ្លែឈើ ចាយត្រឹមតែ១ម៉ឺនរៀលម្នាក់អាចញ៉ាំដោយសេរី។

៣៦

នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម លោក ថន ចាន់ធឿន ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ចំការ ចំការតាថន បានឱ្យដឹងថា នាពេលនេះសម្រាប់បងប្អូនដែលនិយមនិងចូលចិត្តទទួលទានផ្លែឈើធម្មជាតិនៅក្នុងចម្ការផ្ទាល់ត្រៀមខ្លួនញ៉ាំឱ្យហើយទៅ ដោយអីលូវនេះលោកកំពុងបើកឱ្យទទួលទានសាវម៉ៅតាមចិត្ត ដោយចំណាយអស់ត្រឹម១០០០០រៀលតែប៉ុណ្ណោះ ខណៈក្មេងៗតូចៗពុំមានការគិតថវិកាឡើយ។​

34

ចំពោះលក្ខខណ្ឌក្នុងការហូបប៊ូសហ្វេសាវម៉ៅនេះវិញ លោកបានលើកទ្បើងថា គឺលោកមិនកំណត់ម៉ោងសម្រាប់អ្នកមកញ៉ាំនៅចម្ការផ្ទាល់នោះទេ ពោលគឺគាត់អាចញ៉ាំពីព្រឹករហូតដល់ល្ងាចបាន។ សម្រាប់ចំណុចពិសេសរបស់សាវម៉ៅរបស់លោកវិញ គឺជាប្រភេទសាច់ស្រួយដែលវាមានរសជាតិផ្អែមឆ្ងាញ់ខ្លាំងណាស់។

៣៧

គួរជម្រាបផងដែរថា ចំការសាវម៉ៅរបស់គឺមានអាយុកាលជាង ៣០ឆ្នាំហើយដែលមានទីតាំងស្ថិតនៅ ភូមិតាប៉ុម ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាមហើយបងប្អូនក៏អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១១ ៦៦៦ ០៩៤011 ឬហ្វេសប៊ុកផ្លូវការផ្ទាល់មានឈ្មោះថា ៖ ចំការតាថន៕​

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia