នៅទីបំផុត យីហោកាហ្វេដ៏ល្បីបំផុតរបស់ប្រទេសកូរ៉េខាងត្បូង បានសម្រេចមករកស៊ីជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ខណៈយីហោកាហ្វេមួយនេះមានឈ្មោះថា Mega MGC Coffee ដែលបានបើកសម្ពោធជាផ្លូវការនៅកម្ពុជាហើយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ ហើយកាហ្វេមួយនេះមានផ្តល់នូវកាហ្វេ និងភេសជ្ជៈសំបូរបែប ដោយមានបន្ថែមមុខម្ហូបនិងភេសជ្ជៈក្នុងស្រុក និងការទទួលបាននូវបទពិសោធន៏ដូចនៅប្រទេសកូរ៉េផងដែរ។

បើនិយាយអំពីយីហោ Mega MGC Coffee វិញគឺជាម៉ាកយីហោកាហ្វេដ៏ល្បីមួយដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ មកម្លេះ ដែលបច្ចុប្បន្ននេះត្រូវបានគ្រប់គ្រង់ដោយក្រុមហ៊ុន Annhouse Co., Ltd ខណៈម៉ាកហាងកាហ្វេមួយនេះបានរីកលូតលាស់យ៉ាងឆាប់រហ័ស ដែលគិតមកដល់ពេលនេះមានច្រើនជាង ៤០០០ សាខានៅប្រទេសកូរ៉េ និងទូទាំងពិភពលោកផងដែរ។
ជាមួយគ្នានោះដែរ សម្រាប់យីហោ Mega MGC Coffee គឺមានភាពល្បីល្បាញយ៉ាងខ្លាំងនៅប្រទេសកូរ៉េ ដោយសារតែការលក់កាហ្វេដែលមានកែវធំៗ បរិមាណច្រើនគុណភាពខ្ពស់ តម្លៃសមរម្យចំណែកការប្រើប្រាស់កាហ្វេអារ៉ាប៊ូការសុទ្ធ១០០% តែម្តង។ អ្វីដែលកាន់តែទាក់ទាញនោះ ពាក្យស្លោករបស់ Mega MGC Coffee គឺ “មានកាហ្វេ មានក្តីសុខ” “កាហ្វេច្រើន សប្បាយច្រើន” “កាហ្វេច្រើន កើនសប្បាយ” ដោយផ្តល់កាហ្វេដែលមានបរិមាណច្រើនគុណភាពល្អនិងតម្លៃសមរម្យ។

គួរជម្រាបថា យីហោ Mega MGC Coffee ផ្តល់សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ អោយទៅក្រុមហ៊ុន សៃសាន់ ប្រាឌើរ ហូលឌីង ដែលជាសាជីវកម្មកម្ពុជា ល្បីល្បាញខាងវិស័យជាច្រើនដូចជា វិស័យម្ហូបអាហារ (Food & Beverage) វិស័យលក់រាយ (Retail) វិស័យបច្ចេកវិទ្យា (Technology) និងវិស័យសំណង់ (Construction) ។
យ៉ាងណាមិញនាពេលនេះ យីហោ Mega MGC Coffee Cambodia គឺមានរហូតដល់ទៅ២សាខានៅក្នុងប្រទេសកម្ពុជាដោយនៅសាខាកោះពេជ្រ និងសាខាទួលទំពូងហើយដើម្បីអបអរសាទរសាខាថ្មីនេះក៏មានការប្រូម៉ូសិនផ្ដល់ជូនការបញ្ចុះតម្លៃ 50% ភ្លាមៗលើ Pongcrush Series ទាំង 3 រសជាតិ (Banana, Plain, Strawberry) អាចធ្វើកម្មង់ចាប់ពីម៉ោង 6 ព្រឹករហូតដល់ 9យប់ ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទ 096 511 4013 បានផងដែរ៕


