គាំទ្រផលិតផលក្នុងស្រុក! ស្ងាត់ៗក្រុមហ៊ុនកូនខ្មែរ វ័ន ម័រគ្រុប បញ្ចេញផលិតផលថ្មី៣ កំពុងផ្ទុះការគាំទ្រខ្លាំង
ធី ស្រីល័ក្ខMARCH 23 20261.1 K views

ពីមួយថ្ងៃទៅមួយថ្ងៃ កម្ពុជាកាន់តែរីកមុខរីកមាត់ខ្លាំងទៅហើយខណៈពេលនេះគឺមានអ្នកវិនិយោគជាច្រើនបានបោះទុនមកបង្កើតរោងចក្រនៅខ្មែរកាន់តែកើនឡើង ដោយនៅក្នុងនោះនាពេលនេះក្រុមហ៊ុន វ័ន ម័រ គ្រុប ដែលជាក្រុមហ៊ុនមួយរបស់កូនខ្មែរបានបញ្ចេញផលិតផលថ្មីចំនួន៣ កំពុងតែផ្ទុះការគាំទ្រយ៉ាងខ្លាំង។

២៦

ថ្លែងនៅក្នុងកម្មវិធីបើកបង្ហាញជាផ្លូវការនូវ រោងចក្រជាតិ គុណភាពអន្តរជាតិ លោកជំទាវ ជឹង សុគន្ធារី ដែលជានាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម័រ គ្រុប បានមានប្រសាសន៍មកកាន់អ្នកសារព័ត៌មានថា ក្រៅពីផលិតទឹកសុទ្ធ ក៏ដូចជាមីជាតិ ពេលនេះក្រុមហ៊ុនក៏បានបើកបង្ហាញនូវផលិតផលថ្មីៗចំនួន៣ ដែលកំពុងមានលក់នៅលើទីផ្សារហើយ ដោយផលិតផលទី១នោះមានដូចជា៖

. មីជាតិ កំប៉ុង៖ មានរសជាតិឈ្ងុយឆ្ងាញ់ និងមានភាពងាយស្រួលសម្រាប់ការរស់នៅបែបសម័យថ្មី

. គ្រឿងទេសវ័នម័រ៖ មានដូចជា ប្រេងខ្យង ទឹកម្ទេស ម្សៅស៊ុបមាន់ ម្សៅស៊ុបសាច់ជ្រូក និងម្សៅស៊ុបបន្លែ ដែលផលិតយ៉ាងសម្រិតសម្រាំងសម្រាប់រសជាតិផ្ទះបាយខ្មែរ។

. អាហារសម្រន់ នំកញ្ចប់ (មីចិបចុប) ដែលមានការផ្តល់នូវរសជាតិប្លែក និងអនាម័យខ្ពស់។

23

លោកជំទាវ មានប្រសាសន៍បន្ថែមថា ជាការពិតណាស់កូនខ្មែរយើងពិតជាពូកែណាស់ សូម្បីតែផលិតផលខ្មែរយើងក៏មានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិប្រកបទៅដោយគុណភាព សុវត្ថិភាព និងភាពជឿជាក់បំផុតផងដែរ ដូច្នេះក្នុងនាមជាកូនខ្មែរយើងត្រូវតែចូលរួមគាំទ្រផលិតផលខ្មែរទាំងអស់គ្នា។

២៤

លោកជំទាវ ជឹង សុគន្ធារី ដែលជានាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម័រ គ្រុប បានមានប្រសាសន៍បញ្ជាក់ថា គោលដៅចម្បងរបស់យើងមិនត្រឹមតែជាការផលិតដើម្បីអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីនាំយកនូវមោទកភាពជាតិ និងស្តង់ដារសុខុមាលភាពខ្ពស់បំផុត ជូនដល់ប្រជាជនកម្ពុជាគ្រប់រូប។ យើងនឹងបន្តវិនិយោគលើបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីធានាថាគ្រប់ផលិតផលរបស់ វ័ន ម៉រ គ្រុប គឺជាជម្រើសទីមួយដែលឆ្លុះបញ្ចាំងពីភាពជោគជ័យ និងទំនុកចិត្ត។

 

គួរជម្រាបថា គ្រប់ផលិតផលដែលផលិតចេញពីក្រុមហ៊ុន វ័ន ម័រ គ្រុប គឺផលិតផលដោយមានការយកចិ​ត្តទុកដាក់ដ៏ល្អឥតខ្ចោះយ៉ាងសម្រិតសម្រាំងរបស់កូនខ្មែរបានបង្កើតឡើង មីជាតិដែលជាផលិតផលខ្មែរ ស្នាដៃខ្មែរ ១០០% ជាពិសេសនោះគ្រឿងទេសវ័ន ម៉រ​ ផលិតដោយរោងចក្រនៅក្នុងស្រុកផ្ទាល់ 100% និងផលិតចេញពីកសិផលខ្មែរជាមួយរសជាតិបែបខ្មែរពិតៗ ដូច្នេះសម្រាប់បងប្អូនដែលចាប់អារម្មណ៍នៅផលិតផលផ្សេងៗបងប្អូនអាចឆាតទៅកាន់ផេកផ្លូវការរបស់ មីជាតិ បាន ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទ 023 864 333

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia