១ខែទៀតឆ្នាំ២០២៦ ចូលមកដល់ហើយ! តស់ មកដឹងពីថ្ងៃឈប់សម្រាកសម្រាប់ឆ្នាំថ្មីខាងមុខនេះ
ធី ស្រីល័ក្ខNOVEMBER 27 2025420 views

នៅសល់ពេល១ខែទៀតប៉ុណ្ណោះឆ្នាំថ្មី ២០២៦ នឹងឈានចូលមកដល់ហើយ។ ស្របពេលជាមួយគ្នានេះដែរ ថ្មីៗនេះរាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យស្តីពីប្រតិទិនថ្ងៃឈប់សម្រាកសម្រាប់មន្ត្រីរាជការ និយោជិត និងកម្មករ នៅក្នុងឆ្នាំថ្មីនេះផងដែរ។ យោងតាមអនុក្រឹត្យដែលចេញដោយរាជរដ្ឋាភិបាល ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ២០២៦ មានដូចខាងក្រោម៖

·       ថ្ងៃទី ១ ខែមករា ទិវាចូលឆ្នាំសកល សម្រាក ១ ថ្ងៃ

·       ថ្ងៃទី ៧ ខែមករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក ១ ថ្ងៃ

·       ថ្ងៃទី ៨ ខែមីនា ទិវាអន្តរជាតិនារី សម្រាក់ ១ ថ្ងៃ

·       ថ្ងៃទី ១៤-១៥-១៦ ខែមេសា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក សម្រាក ៣ ថ្ងៃ

·       ថ្ងៃទី១ ខែឧសភា ទិវាពលកម្មអន្តរជាតិ និងពិធីបុណ្យវិសាខបូជា សម្រាក ១ ថ្ងៃ

·       ថ្ងៃទី៥ ខែឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាក ១ ថ្ងៃ

·       ថ្ងៃទី ១៤ ខែឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សម្រាក ១ថ្ងៃ

·       ថ្ងៃទី ១៨ ខែមិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ សម្រាក ១ ថ្ងៃ។

·       ថ្ងៃទី ២៤ ខែកញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ សម្រាក ១ ថ្ងៃ

·       ថ្ងៃទី ១០-១១-១២ ខែតុលា ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក ៣ ថ្ងៃ

·       ថ្ងៃទី ១៥ ខែតុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្រាក ១ ថ្ងៃ

·       ថ្ងៃទី ២៩ ខែតុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

·       ព្រះមហាក្សត្រនៃព្រះរាជាណាច្រកម្ពុជា សម្រាក ១ ថ្ងៃ។

·       ថ្ងៃទី៩ ខែវិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ សម្រាក ១ ថ្ងៃ

·        ថ្ងៃទី២៣-២៤-២៥ ខែវិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក ៣ ថ្ងៃ។

·       ថ្ងៃទី២៩ ខែធ្នូ ទិវាសន្តិភាពនៅកម្ពុជា សម្រាក១ថ្ងៃ៕

D3e4668c B0a5 4f55 9eb8 778a96bb8611.jpg3c2add05 2dbe 4b6c A73f 1ef2a7a3042b.jpg

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia