ទុនវិនិយោគសរុបចំនួន ៣៧លានដុល្លារ នៅក្នុងខេត្តកំពង់ស្ពឹនិងអាចបង្កើតឱកាសការងារសរុបចំនួនជាង ៣ពាន់កន្លែងជូនប្រជាជននៅទីនោះផងដែរ។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ គម្រោងបង្កើតរោងចក្រខាងលើនោះមានទីតាំងស្ថិតនៅក្នុងខេត្ដកំពង់ស្ពឺ ១ ដោយនៅក្នុងនោះរួមមាន៖
១. គម្រោងពង្រីកផលិតកម្ម និងបន្ថែមអគាររោងចក្រកែច្នៃផ្លែស្វាយ គ្រាប់ស្វាយចន្ទី ចេក ខ្នុរ ដែលមានទីតាំងស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៤លានដុល្លារ អាចបង្កើតការងារចំនួន ២.២០១កន្លែង
២. គម្រោងវិនិយោគបង្កើតរោងចក្រផលិតមី និងគ្រឿងផ្សំសម្រាប់មី មានទីតាំងស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគប្រមាណ ២៣លានដុល្លារ និងអាចបង្កើតឱកាសការងារសរុប ៨០៤កន្លែង។
គួរជម្រាបថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន២៧៦ ក្នុងទំហំទុន វិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារអាម៉េរិក ដែលនឹងអាចបង្កើតការងារបានប្រមាណ១៦០ពាន់កន្លែងផងដែរ៕




