ប្រយ័.ត្ន! អគ្គនាយកដ្ឋានពន្ធដារ ប្រកាសលុបចោលអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ១នេះហើយ
ធី ស្រីល័ក្ខJUNE 28 20262.2 K views

កាលពីថ្មីៗនេះ បើយោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថានាពេលនេះពន្ធដារបានសម្រេចលុបចោលអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដាររបស់ក្រុមហ៊ុន អេសខេ អឹខោនធីង ឯ.ក (SK ACCOUNTING CO., LTD) លេខអត្តសញ្ញាណកម្មសារពើពន្ធ K006-902401545 លេខអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ TA202403018 គិតចាប់តាំងពីកាលបរិច្ឆេទនៃសេចក្តីជូនដំណឹងនេះតទៅ។

 

តាមរយៈការសម្រេចនេះ ក្រុមហ៊ុនត្រូវបានបាត់បង់នីតិសម្បទាជាភ្នាក់ងារសេវាកម្មពន្ធដារ ដែលមិនអាចផ្តល់សេវាពាក់ព័ន្ធនឹងពន្ធដារជូនអតិថិជន ឬជូនអ្នកជាប់ពន្ធទៀតទេ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបដល់លោក-លោកស្រីជាអភិបាលក្រុមហ៊ុន អ្នកជាប់ពន្ធ និងសាធារណជន ទូទៅដែលកំពុង ឬមានបំណងប្រើប្រាស់សេវាកម្មពាក់ព័ន្ធនឹងពន្ធដារពីក្រុមហ៊ុនខាងលើ ត្រូវផ្អាកឬកុំប្រើប្រាស់សេវាកម្ម ពាក់ព័ន្ធនឹងក្រុមហ៊ុននេះ។

១០

គូសបញ្ជាក់ថា តាមសេចក្តីប្រកាសជូនដំណឹងនេះអគ្គនាយកដ្ឋានពន្ធដារ សូមឱ្យសាធារណជនផ្អាកប្រើសេវាកម្មពាក់ព័ន្ទជាមួយក្រុមហ៊ុននេះដើម្បីចៀសវាងទទួលរងនូវការផាកពិន័យ និងទណ្ឌកម្មផ្សេងៗ ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia