កីឡា Olympic គឺជាកីឡាលំដាប់ថ្នាក់ពិភពលោក ដែលមានអត្តពលិកមកពី២០៣ប្រទេសជុំវិញពិភពលោកចូលរួម មាន៣២ប្រភេទកីឡា និង៣២៩វិញ្ញាសាប្រកួត។
ព្រឹត្តិការណ៍នេះគេធ្វើវិលជុំរៀងរាល់៤ឆ្នាំម្តង ឆ្លាស់គ្នា២ឆ្នាំម្តងរវាងកីឡារដូវក្តៅនិងរដូវរងារ ដោយកីឡាអូឡាំពិចរដូវក្តៅគឺជាព្រឹត្តិការណ៍ដែលមានប្រភេទកីឡាសម្រាប់លេងនៅរដូវក្តៅ ហើយអូឡាំពិចរដូវរងារគឺជាព្រឹត្តិការណ៍ដែលមានប្រភេទកីឡាសម្រាប់លេងនៅរដូវត្រជាក់ធ្លាក់ទឹកកក។
ចំពោះទង់ព្រិត្តិការណ៍ដែលជានិមិត្តសញ្ញារបស់អូឡាំពិចបាន បង្កើតឡើងនៅក្នុងឆ្នាំ១៩១២ ហើយកងរង្វង់ទាំង៥នៅលើទង់អូឡាំពិច ដែលមានពណ៌ចម្រុះនិងប្រទាក់គ្នាពីមួយទៅមួយគឺជានិមិត្តរូបនៃសម្ព័ន្ធភាពកីឡារវាងទ្វីបទាំង៥នៅលើសកលលោកមាន ទ្វីបអាមេរិក អាស៊ី អឺរ៉ុប អាហ្វ្រីក និងទ្វីបអូសេអានី។
ដោយកងពណ៌ក្រហមតំណាងឱ្យទ្វីបអាមេរិក ពណ៌លឿងតំណាងឱ្យទ្វីបអាស៊ី ពណ៌ខៀវតំណាងឱ្យទ្វីបអឺរ៉ុប ពណ៌ខ្មៅតំណាងឱ្យទ្វីបអាហ្វ្រិកនិងពណ៌បៃតងតំណាងឱ្យទ្វីបអូសេអានី ហើយរាល់ពណ៌នីមួយៗនិងផ្ទៃសរបស់ទង់នេះ គឺសុទ្ធតែមានរំលេចនៅលើទង់ជាតិរបស់បណ្តាប្រទេសនានាលើពិភពលោក។
យ៉ាងណាមិញសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ គឺបានធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដោយបារំាងបានចំណាយលុយតិចជាងម្ចាស់ផ្ទះមុនៗ ក្នុងទំហំទឹកប្រាក់ក្រោម១០ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងនាមជាម្ចាស់ផ្ទះលើកទី៣៣នេះ។
គួរជម្រាបផងដែរថាប្រទេសបារាំងទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា Olympic ចំនួន៣លើកមកហើយ ដោយលើកទី១នៅក្នុងឆ្នាំ១៩០០ លើកទី២នៅក្នុងឆ្នាំ១៩២៤ ជាកីឡាអូឡាំពិករដូវរងារ និងលើកទី៣នៅឆ្នាំ២០២៤នេះ ពោលបារាំងបានចំណាយពេលជាង១០០ឆ្នាំ ទើបអាចធ្វើជាម្ចាស់ផ្ទះម្តងទៀត៕
អត្ថបទដោយ៖ ពីង ជូអេង


