ស្ងាត់ៗ អ្នកឧកញ៉ា ហុង ពីវ កំពុងសម្រុកសាងសង់ខុនដូនៅទីតាំង ៥ នេះ
Bunthoeun KoemMAY 4 2026587 views

អ្នកឧកញ៉ា ហុង ពីវ គឺជាអ្នកជំនួញមួយរូបដែលគេស្គាល់ច្បាស់តាមរយៈការអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេសកម្ពុជាដែលមានដូចជា បុរី និងខុនដូ ជាច្រើនទីតាំង។ យ៉ាងណាបច្ចុប្បន្នអ្នកឧកញ៉ាក៏បាននិងកំពុងសម្រុកការសាងសង់គម្រោងខុនធំៗចំនួន ៥ កន្លែង ហើយក៏ទទួលបានការគាំទ្រពីអតិថិជនផងដែរ។ ដោយគម្រោងខុនដូទាំងនោះរួមមាន៖ 

 

១. គម្រោងពិភពថ្មី ខុនដូ សែនសុខ

 

គម្រោងពិភពថ្មី ខុនដូ សែនសុខ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីឌីប៉ុក ចម្ងាយប្រមាណ ១២ នាទីពីផ្សារទំនើប អ៊ីអន ម៉ល សែន សុខ​។ គម្រោងនេះត្រូវបានអភិវឌ្ឍន៍លើផ្ទៃដី ១៥ ហិកតា មានការសាងសង់អគារចំនួន ៤ (ដំណាក់កាលទី១) មាន ៨៤១ យូនីត និងចែកចេញជា ២ ប្រភេទគឺ៖ ប្រភេទ ១ បន្ទប់គេងទំហំ ៣៩ ម៉ែត្រការ៉េ តម្លៃ ១៨ ៨៨៨ ដុល្លារ និងប្រភេទ ២ បន្ទប់គេងមានទំហំ ៧៨ ម៉ែត្រការ៉េតម្លៃជាង ៣ ម៉ឺនដុល្លារ។

 

480688719 1165877558242371 9128671708731117598 N (2)

 

ក្រៅពីអគារខុនដូ ក្រុមហ៊ុនបុរី ពិភពថ្មី ក៏មានសាងសង់ផ្សារទំនើប និងផ្ទះអាជីវកម្ម ព័ទ្ធជុំវិញគម្រោងនេះផងដែរ ដើម្បីបង្កភាពងាយស្រួលក្នុងការរស់នៅ។ សម្រាប់ លោកអ្នកដែលចាប់អារម្មណ៍អាចអញ្ជើញទៅកាន់ការិយាល័យលក់របស់ក្រុមហ៊ុន បុរី ពិភពថ្មី ដែលនៅជិតផ្សារទំនើប អ៊ីអន សែនសុខ ឬទាក់ទងតាមលេខទូរស័ព្ទ និងតេឡេក្រាម៖:077 888 616 , 096 888 6186, 096 888 6182 , 097 788 8616។ 

 

២.គម្រោងពិភពថ្មី ខុនដូ កួរស្រូវ

 

គម្រោងពិភពថ្មី ខុនដូ កួរស្រូវ មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងតំបន់កួរស្រូវ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គម្រោងនេះស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍បុរី ពិភពថ្មី កួរស្រូវ ដែលជាតំបន់មានការរីកចម្រើនខ្លាំង និងនៅជិតគម្រោងសំខាន់ៗមួយចំនួនទៀតដូចជា ផ្សារទំនើប អ៊ីអន៣ និងអាកាសយានដ្ឋានអន្ដរជាតិតេជោ ជាដើម។ សម្រាប់ខុនដូនេះដែរ ក្រុមហ៊ុនដាក់លក់ចាប់ពីតម្លៃ ១៨ ៨៨៨ ដុល្លារឡើងទៅ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 077 868 618

 

480698313 1168732077956919 7909697829891756103 N

 

៣. គម្រោងពិភពថ្មី ខុនដូ ចំការដូង

 

គម្រោងខុនដូពិភពថ្មី ខុនដូ ចំការដូង គឺមានទីតាំងស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាតំបន់ដ៏មានសក្ដានុពលមួយនៅភាគខាងត្បូងរាជធានីភ្នំពេញ។ ដោយក្នុងនោះគម្រោងខុនដូថ្មីនេះ ក៏ស្ថិតនៅកៀកផ្សារទំនើប អ៊ីអន៣ សាលារៀន មន្ទីរពេទ្យ និងតំបន់អាជីវក​ម្មផ្សេងៗទៀត។ ចំពោះតម្លៃដែលដាក់លក់គឺចាប់ពី ២២ ២៨៨ ដុល្លារឡើងទៅក្នុង ១ យូនីត។ ទំនាក់ទំនងលេខទូរស័ព្ទ៖ 077 886 189

 

៤. គម្រោងពិភពថ្មី ខុនដូ មានជ័យ

 

ចំពោះគម្រោងពិភពថ្មិ ខុនដូ មានជ័យ គឺមានទីតាំងនៅតាមបណ្ដាយផ្លូវ ៦០ ម៉ែត្រ ពោលគឺស្ថិតនៅទល់មុខផ្សារទំនើប អ៊ីអន៣ តែម្ដង ដែលស្ថិតនៅក្នុងភូមិសាស្ដ្រសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីក្រុមហ៊ុន គម្រោងថ្មីនេះ គឺមានសាងសង់ខុនដូ និងប្រភេទផ្ទះអាជីវកម្ម (Shophouse)។ ក្រៅពីនោះក៏មានហាងហែលទឹក និងក្លឹបហាត់ប្រាណ សម្រាប់ឲ្យអតិជនដែលរស់នៅក្នុងគម្រោងធ្វើការហាត់ប្រាណផងដែរ។ សម្រាប់តម្លៃវិញគឺដាក់លក់ចាប់ពី ៣៦ ៨៨៨ ដុល្លារក្នុង ១ យូនីត។

 

652295366 1466996284797162 6467475484120659398 N

 

៥. គម្រោងពិភពថ្មី ខុនដូ ដឹវ័ន

 

គម្រោងពិភពថ្មី ខុនដូ ដឹវ័ន គឺមានទីតាំងស្ថិតនៅក្នុងភូមិសាស្ដ្រខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្ថិតនៅកៀកផ្សារទំនើប អ៊ីអន២ (អ៊ីអន សែនសុខ)។ ដោយគម្រោងនេះក្រុមហ៊ុនសាងសង់ត្រឹមតែចំនួន ៧០ យូនីតតែប៉ុណ្ណោះ ខណៈតម្លៃមានចាប់ពី ៤៤ ៨៨៨ ដុល្លារឡើងទៅ។

 

ក្នុងនោះក្រុមហ៊ុននឹងចាប់បើកលក់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ តទៅ ហើយអតិថិជនអាចកាន់សោរចូលស្នាក់នៅ នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។ សម្រាប់អ្នកដែលចាប់អារម្មណ៍សូមទាក់ទងទៅកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ៖ 086 999 818 / 011 869 988 / 012 718 877

 

102

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia