ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយកំណត់ថា ប្រេងសាំងធម្មតា Gasoline 92 ត្រូវលក់ក្នុងតម្លៃ ៥,៤៥០ រៀលក្នុងមួយលីត្រ ខណៈ ប្រេងម៉ាស៊ូត Gasoil 10ppm ត្រូវលក់ក្នុងតម្លៃ ៧,១០០រៀលក្នុងមួយលីត្រ៕



