នេះជាតម្លៃប្រេងសាំងធម្មតា ស៊ុបពែរ និងម៉ាស៊ូត ដែលក្រុមហ៊ុនធំៗដាក់លក់លើទីផ្សារ
Bunthoeun KoemMARCH 11 20261.6 K views

ដោយអនុលោមទៅតាមសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលចេញកាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈធំៗនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Caltex ក្រុមហ៊ុន Total ក្រុមហ៊ុន តេលាខ្មែរ ក្រុមហ៊ុន ភីស ភេត្រូលៀម ក្រុមហ៊ុន BVM និងក្រុមហ៊ុន Sokimex បានចេញសេចក្ដីជូនដំណឹងស្ដីពីការកំណត់តម្លៃប្រេងសាំងធម្មតា ស៊ុបពែរ និងប្រេងម៉ាស៊ូត របស់ពួកគេ ដែលត្រូវដាក់លក់នៅលើទីផ្សារចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខផងដែរ។ ដោយក្នុងនោះក្រុមហ៊ុនទាំងអស់បានកំណត់តម្លៃលក់ដូចខាងក្រោម៖

 

១. ក្រុមហ៊ុន TotalEnergies

 

ប្រេងម៉ាស៊ូត ដាក់លក់ក្នុងតម្លៃ ៦០៥០ រៀលក្នុង ១ លីត្រ

ប្រេងសាំងធម្មតា ដាក់លក់ក្នុងតម្លៃ ៥២០០ រៀលក្នុង ១ លីត្រ

ប្រេងសាំងសែលលៀម ដាក់លក់ក្នុងតម្លៃ ៦២៥០ រៀលក្នុង ១ លីត្រ

 649916670 1410035734498463 4449828559948441167 N

 

២. ក្រុមហ៊ុន Caltex

 

ប្រេងម៉ាស៊ូត ដាក់លក់ក្នុងតម្លៃ ៦០៥០ រៀលក្នុង ១ លីត្រ

ប្រេងសាំងធម្មតា ដាក់លក់ក្នុងតម្លៃ ៥២០០ រៀលក្នុង ១ លីត្រ

ប្រេងសាំងហ្គូល (ស៊ុបពែរ) ដាក់លក់ក្នុងតម្លៃ ៦២០០ រៀលក្នុង ១ លីត្រ

649436185 939171788508579 2801460119368806077 N

 

៣. ក្រុមហ៊ុន តេលាខ្មែរ

 

ប្រេងម៉ាស៊ូត ដាក់លក់ក្នុងតម្លៃ ៦០៥០ រៀលក្នុង ១ លីត្រ

ប្រេងសាំងធម្មតា ដាក់លក់ក្នុងតម្លៃ ៥២០០ រៀលក្នុង ១ លីត្រ

ប្រេងសាំងស៊ុបពែរ ដាក់លក់ក្នុងតម្លៃ ៦៤៥០ រៀលក្នុង ១ លីត្រ

650321111 122242238732119484 5131291291030885317 N

 

៤. ក្រុមហ៊ុន BVM

 

ប្រេងម៉ាស៊ូត ដាក់លក់ក្នុងតម្លៃ ៦០៥០ រៀលក្នុង ១ លីត្រ

ប្រេងសាំងធម្មតា ដាក់លក់ក្នុងតម្លៃ ៥២០០ រៀលក្នុង ១ លីត្រ

ប្រេងសាំងស៊ុបពែរ ដាក់លក់ក្នុងតម្លៃ ៦១០០ រៀលក្នុង ១ លីត្រ

650134642 1580950854033144 927529827162198308 N

 

៥. ក្រុមហ៊ុន ភីស ភេត្រូលៀម (Peace Petroleu)

 

ប្រេងម៉ាស៊ូត ដាក់លក់ក្នុងតម្លៃ ៦០៥០ រៀលក្នុង ១ លីត្រ 

ប្រេងសាំងធម្មតា ដាក់លក់ក្នុងតម្លៃ ៥២០០ រៀលក្នុង ១ លីត្រ

ប្រេងសាំងម៉ាស៊ូត ដាក់លក់ក្នុងតម្លៃ ៦៨០០ រៀលក្នុង ១ លីត្រ

649220501 1370144941817390 8453590838025407837 N (1)

 

៦. ក្រុមហ៊ុន Sokimex

 

ប្រេងម៉ាស៊ូត ដាក់លក់ក្នុងតម្លៃ ៦០៥០ រៀលក្នុង ១ លីត្រ

ប្រេងសាំងធម្មតា ដាក់លក់ក្នុងតម្លៃ ៥២០០ រៀលក្នុង ១ លីត្រ

ប្រេងសាំងស៊ុបពែរ ដាក់លក់ក្នុងតម្លៃ ៦២៥០ រៀលក្នុង ១ លីត្រ ៕

649171794 1246545810917505 8185415307005004032 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia