ទំនេរៗ ឆ្លៀតរៀនថែម! នេះជាជំនាញ ៣ យ៉ាង ដែលបុគ្គលិកការិយាល័យ អាចរៀនខ្លួនឯង ដើម្បីរកចំណូលទី ២ តាមអនឡាញ
Chan SophonAUGUST 24 2026113 views

ជាការពិត ការធ្វើការឲ្យក្រុមហ៊ុនតែមួយមុខ នៅពេលទទួលបានចំណូលមក ពិតជាមិនអាចទប់ទល់ជាប់ជាមួយការចំណាយប្រចាំខែបាននោះទេ។ បុគ្គលិកការិយាល័យជាច្រើន កំពុងគិតថា តើត្រូវធ្វើដូចម្ដេចទើបអាចរកចំណូលបន្ថែមបាន ដោយមិនចាំបាច់ឈប់ពីការងារ? ដូច្នេះ នេះជាជំនាញអនឡាញ ៣ យ៉ាង ដែលបុគ្គលិកការិយាល័យអាចរៀនដោយខ្លួនឯងបានរហ័ស ដើមទុនទាប និងងាយស្រួលបត់បែនពេលវេលាក្រោយម៉ោងធ្វើការ ដើម្បីរកចំណូលបន្ថែម៖

 


១.ការសរសេរមាតិកា និងស្គ្រីបវីដេអូ៖ ហេតុអ្វីគួររៀនជំនាញនេះ? ដោយសារតែ អាជីវកម្មក្នុងស្រុកជាច្រើនសព្វថ្ងៃ កំពុងត្រូវការអ្នកសរសេរអត្ថបទផ្សព្វផ្សាយ (Copywriting)ឬ អត្ថបទ Website/SEO និងស្គ្រីបវីដេអូខ្លីៗសម្រាប់ TikTok, Facebook Reels Shorts ជាដើម។ រីឯរបៀបរៀនដោយខ្លួនឯង ត្រូវសិក្សាពីទម្រង់ AIDA (Attention, Interest, Desire, Action) វិធីចាប់មុំ(Hooking) និងប្រើប្រាស់ AI (ដូចជា ChatGPT/Gemini) ជាជំនួយការក្នុងការរកគំនិត។ នៅពេលដែលអ្នកចេះវាហើយ អ្នកអាចទទួលធ្វើ Freelance ឲ្យម្ចាស់អាជីវកម្ម F&B ហាងអនឡាញ ឬធ្វើជាអ្នកសរសេរអត្ថបទឲ្យ AgencyWebsite ផ្សេងៗ។


២.ការកាត់តវីដេអូតាមទូរស័ព្ទ៖ ហេតុអ្វីគួររៀន? ព្រោះ វីដេអូខ្លីៗជាទម្រង់មាតិកា កំពុងមានតម្រូវការខ្ពស់បំផុតនៅលើ Social Media នាពេលបច្ចុប្បន្ន ហើយអ្នកមិនចាំបាច់មាន Computer កម្លាំងខ្លាំងនោះទេ។ គ្រាន់តែចេះប្រើប្រាស់ App CapCut VN Video Editor នៅលើទូរស័ព្ទ ដោយអាចរៀនតាមរយៈ YouTube  TikTok Tutorials (រៀនពីវិធីតម្រឹម Sound Effect ការដាក់ Subtitle និង Pacing នៃវីដេអូ)។ នៅពេលដែលអ្នកចេះ អ្នកអាចទទួលកាត់តវីដេអូឲ្យ Creator, TikToker ឬអាជីវកម្មតូចៗដែលគ្មានពេលកាត់តវីដេអូខ្លួនឯងបាន។


៣.ការឌីហ្សាញក្រាហ្វិកកម្រិតដំបូង៖ ហេតុអ្វីគួររៀន? ព្រោះ ម្ចាស់អាជីវកម្មធុនតូច ឬ SME ភាគច្រើនត្រូវការ Poster, Banner ឬរូបភាពប្រូម៉ូសិនប្រចាំថ្ងៃ ដោយមិនចាំបាច់ប្រើប្រាស់កម្មវិធីស៊ាំញ៉ាំដូចជា Photoshop ឡើយ។ ដូច្នេះ របៀបរៀនដោយខ្លួនឯង ត្រូវរៀនប្រើប្រាស់ Canva (ការផ្គូផ្គងពណ៌ ការរៀបចំ Font និង Layout Design) តាមរយៈមេរៀន Free លើ YouTube ផ្សេងៗ។ នៅពេលដែលអ្នកចេះវា អ្នកអាចទទួលធ្វើ Template សម្រាប់ Social Media, Menu ហាងកាហ្វេ ឬអាហារ លិខិតអញ្ជើញ ឬ Poster ផ្សព្វផ្សាយសម្រាប់អាជីវកម្មតូចៗ។

 

យ៉ាងណាមិញ ត្រូវជ្រើសរើសជំនាញណាដែលអ្នកចូលចិត្តជាងគេតែ ១ សិន ដោយរៀនអនុវត្តឲ្យស្ទាត់ដោយចំណាយពេល ប្រហែល ១-២ សប្តាហ៍ ហើយបង្កើតជា Portfolio (ស្នាដៃគំរូ) ទុកបង្ហាញម៉ូយពេលដាក់ពាក្យទទួលការងារ Freelance

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia