ក្រុមហ៊ុន OCIC បានសម្ពោធសាលាអន្តរជាតិនរា ដោយបានប្រកាសបើកដំណាក់កាលក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់
Sreymom ChaFEBRUARY 7 2026

ភ្នំពេញ, ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ - ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC) បានប្រកាសបើកដំណើរការសាលាអន្តរជាតិនរា (NIS) ដែលជាសាលាអន្តរជាតិថ្មីមួយ ដែលនឹងស្វាគមន៍សិស្សដំបូងរបស់ខ្លួននៅខែសីហា ឆ្នាំ២០២៦ មុនពេលបើកសាខាថ្មីរបស់ខ្លួននៅក្នុងកោះនរា ក្នុងឆ្នាំ២០២៧។

Photo 2026 02 07 13 26 51


កម្មវិធីសិក្សាអង់គ្លេស និងខ្មែរ (ចក្រភពអង់គ្លេស និងកម្ពុជា) សម្រាប់កម្មវិធីសិក្សាអន្តរជាតិ និងមូលដ្ឋាន


សាលាអន្តរជាតិនរាមិនត្រឹមតែផ្ដោតលើការផ្ដល់កម្មវិធីសិក្សាជាលក្ខណៈអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្ដល់ជូនសិស្សានុសិស្សរបស់យើងនូវឱកាសដើម្បីបន្តការសិក្សាតាមប្រព័ន្ធអប់រំភាសាខ្មែរ សម្រាប់ត្រៀមការប្រឡងថ្នាក់ជាតិ។ សាលាក៏នឹងផ្ដល់នូវបរិយាកាសសិក្សាបែបទំនើប រួមជាមួយឱកាសសម្រាប់ការហាត់កីឡា តន្ត្រី ល្ខោន និងភាសានានាលើពិភពលោក គាំទ្រដល់បទពិសោធន៍សិក្សាដែលមានលក្ខណៈទូលំទូលាយ។

Photo 2026 02 07 13 26 57


ការអភិវឌ្ឍនៃបរិវេណទីក្រុងនរាថ្មីៗនេះបានឈានដល់ចំណុចសំខាន់ជាមួយនឹងពិធីបើកពិធីបញ្ចុះបឋមសិលានៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងនរា ដែលជាការចាប់ផ្តើមនៃការដ្ឋានសាងសង់ផ្លូវការ។


បរិវេណសិក្សា សម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍សិស្សានុសិស្សគ្រប់ផ្នែក


គ្រោងនឹងបើកនៅឆមាសទី២ ឆ្នាំ២០២៧ បរិវេណសាលាអន្តរជាតិនរា ទំហំ ២ហិកតា ត្រូវបានរចនាឡើងដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សិស្សគ្រប់ផ្នែកនៅក្នុងបរិយាកាសមាត់ទន្លេដែលមានសុវត្ថិភាព និងភាពស្ងប់ស្ងាត់។ បរិវេណសាលានឹងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើកីឡា និងសិល្បៈ ជាមួយនឹងកន្លែងលេងកីឡាដ៏ទូលំទូលាយ រួមជាមួយនឹងកន្លែងកម្សាន្ត ច្នៃប្រឌិត និងសម្តែង។

Photo 2026 02 07 13 27 05


ដើម្បីចាប់ផ្តើមបម្រើដល់ក្រុមគ្រួសារយ៉ាងឆាប់រហ័ស, សាលាអន្តរជាតិនរា (NIS) នឹងទទួលសិស្សជំនាន់ដំបូង តាមរយៈការបើកដំណើរការសាកល្បង (soft launch) នៅ អេលីហ្សេ (កោះពេជ្រ) នៅខែសីហា ឆ្នាំ២០២៦ ចាប់ផ្តើមពីថ្នាក់ទី ១ ទៅទី ៥ ដើម្បីជាការរៀបចំសម្រាប់ការបើកដំណើរការជាផ្លូវការរបស់សាលាអន្តរជាតិនរានៅពេលបន្ទាប់។


លោកស្រី Shailani Borges នាយិកាសាលាអន្តរជាតិនរា ក្នុងពិធីបើកការសាងសង់ បានមានប្រសាសន៍ថា “សាលាអន្តរជាតិនរា ត្រូវបានសាងសង់ឡើងដោយមានភាពជឿជាក់ថា ការអប់រំបែបអន្តរជាតិ និងរួមបញ្ចូលនូវប្រព័ន្ធសិក្សាអប់រំខ្មែរអាចរីកចម្រើនរួមគ្នា បង្កើតបរិយាកាសប្រកបដោយបរិយាបន្ន ដែលកុមារគ្រប់រូបទទួលបានការថែរក្សា មានឱកាសច្នៃប្រឌិត និងទទួលបានភាពជោគជ័យ” ។

បង្កើតឡើងដោយក្រុមជំនាញផ្នែកអប់រំដែលមានសក្តានុពល និងបទពិសោធន៍ 


ក្រោមអធិបតីភាពលោកស្រីបណ្ឌិត លឹម លីណា, សាលាអន្តរជាតិនរា ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន OCIC ដែលមានវត្តមានក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ជាក្រុមហ៊ុនស្ថិតនៅពីក្រោយស្ថាប័នមួយចំនួន រួមមាន សាលាអន្តរជាតិកាណាដាភ្នំពេញ (CIS), សាលាបារាំងអន្តរជាតិភ្នំពេញ (EFI), សាលា Aspen Learning Academy និងសាកលវិទ្យាល័យ CamTech។ សាលាអន្តរជាតិនរា កំពុងត្រូវបានអភិវឌ្ឍដោយការសហការជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក និងអន្តរជាតិរបស់ក្រុមហ៊ុន OCIC ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនចំពោះវិស័យអប់រំ ដែលជាសមាសធាតុសំខាន់នៃការអភិវឌ្ឍជាតិ។


ជាមួយនឹងការសម្ពោធសាលាអន្តរជាតិនរា ក្រុមហ៊ុន OCIC បន្តបញ្ចូលការអប់រំទៅក្នុងចក្ខុវិស័យសហគមន៍ដ៏ទូលំទូលាយរបស់ខ្លួន ដោយផ្ដលនូវកន្លែងដែលគ្រួសារអាចរស់នៅ រៀនសូត្រ និងរីកចម្រើន។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia