ស្ងាត់ៗ ក្រុមហ៊ុន OCIC Group សម្រេចចុះMOU ភាពជាដៃគូយុទ្ធសាស្ត្រជាមួយ CBRE Cambodia
ធី ស្រីល័ក្ខ MARCH 24 2023 157 views

ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន OCIC Group និង CBRE Cambodia បានសម្រេចចុះ MOU ភាពជាដៃគូយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍន៍បន្ថែមនូវឱកាសវិនិយោគក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជាការចុះហត្ថលេខានេះត្រូវបានចូលរួមដោយលោកស្រី Lim Lychin នាយកក្រុមហ៊ុន OCIC និងអនុប្រធានក្រុមហ៊ុន OCIC លោក Thierry Tea ព្រមទាំងអ្នកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia អគ្គនាយកលោក Lawrence Lennon និងនាយករងគ្រប់គ្រងលោកស្រី Kinkesa Kim ព្រមទាំងភ្ញៀវកិត្តិយសរួមមានជនជាតិអាមេរិកនឹងនាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មលោក Travis Mitchell និងក្រុមប្រឹក្សាភិបាលលោកស្រី Kim Tan Am ផងដែរ។