ប្រយ័ត្នគេhackយកលុយ! នេះជាលេខទាំង៧ប្រភេទ មិនត្រូវធ្វើជាលេខសម្ងាត់កុងធនាគារដាច់ខាត!
Toeuy HongAUGUST 11 20264 views

ការដាក់លេខសម្ងាត់គណនីធនាគាររបស់អ្នកមិនមែនចេះតែដាក់ស្រួលៗនោះទេពោលគឺអ្នកត្រូវតែដាក់លេខសម្ងាត់ដែលមានសុវត្ថិភាពបំផុតដើម្បីចៀសវាងជនខិលខូចhackចូលកុងធនាគារស្រួលៗនិងយកលុយពីកុងធនាគារគ្មានសល់។

 

ទាក់ទងនឹងលេខសម្ងាត់កុងធនាគារនេះដែរ ខាងក្រោមនេះគឺជាលេខនិងអក្សរដែលអ្នកមិនត្រូវប្រើធ្វើជាលេខសម្ងាត់កុងធនាគាររបស់អ្នកដាច់ខាតបើមិនចង់ឲ្យគេhackយកលុយពីកុងធនាគារ។

 

. ឈ្មោះរបស់អ្នកផ្ទាល់៖ ឧទាហរណ៍បើអ្នកឈ្មោះSocheata អ្នកមិនគួរប្រើឈ្មោះអ្នកធ្វើជាលេខសម្ងាត់ឡើយ។ ឧទាហរណ៍លេខសម្ងាត់៖ Socheata1234 លេខបែបនេះគឺជាងាយស្រួលhack

 

២. ថ្ងៃខែឆា្នកំណើត៖ មនុស្សមួយចំនួនធំប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតធ្វើជាលេខសម្ងាត់ព្រោះងាយស្រួលចាំ ប៉ុន្ដែអ្នកត្រូវចាំថាថ្ងៃខែឆ្នាំកំណើតគឺជនខិលខូចអាចដឹងពីថ្ងៃខែឆ្នាំកំណើតរបស់អ្នកបាន។

 

. លេខទូរស័ព្ទ៖ លេខទូរស័ព្ទមិនត្រូវបានប្រើប្រាស់ធ្វើជាលេខសម្ងាត់កុងធនាគារឡើយព្រោះមានមនុស្សមិនតិចទេដែលអាចស្គាល់លេខសម្ងាត់របស់អ្នក។

 

. លេខអត្តសញ្ញាបណ្ណរបស់អ្នក៖ លេខអត្តសញ្ញាបណ្ណគឺជាលេខដែលអ្នកមិនត្រូវយកមកធ្វើជាលេខសម្ងាត់ឡើយព្រោះជាលេខអត្តសញ្ញាណផ្ទាល់ខ្លួនដែលអ្នកត្រូវតែរក្សាទុកជាសម្ងាត់។

 

. លេខស្រួលតាមលំដាប់៖ លេខងាយៗ ស្រួលៗដូចជា 12345, 12345678 គឺជាលេខដែលគេងាយស្រួលក្នុងការhack ព្រោះគេដឹងថាមនុស្សជាច្រើនតែងតែប្រើលេខប្រភេទនេះធ្វើជាលេខសម្ងាត់ព្រោះស្រួលចាំ។ ឬជាអក្សរតាមលំដាប់ដូចជា abcdef ជាដើម

 

. លេខដែលងាយស្រួលយកព័ត៌មានផ្ទាល់ខ្លួ ដូចជាឈ្មោះកូន ឈ្មោះប្ដីប្រពន្ធឬដៃគូ ឈ្មោះក្រុមហ៊ុនជាដើម។

 

៧. លេខសម្ងាត់ដដែល៖ ត្រង់នេះមានន័យថាលេខសម្ងាត់ដែលអ្នកបានប្រើប្រាស់ជាមួយគណនីបណ្ដាញផ្សេងផ្សេងៗដូជា Facebook, Telegram, Email ហើយយកមកវាប្រើជាលេខសម្ងាត់កុងធនាគាររបស់អ្នកផងដែរ។ ការធ្វើបែបនេះគឺហានិភ័យណាស់ព្រោះបើគណនីបណ្ដាញសង្គមរបស់អ្នកត្រូវបានគេhackនោះគណនីធនាគាររបស់អ្នកក៏អាចនឹងត្រូវបានគេhackដែរ៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia