មោទនភាព! សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាពីសាលា Northbridge ទទួលបានឱកាសចូលរៀននៅសាកលវិទ្យាល័យនៅប្រទេសធំៗ ៤នេះ
ធី ស្រីល័ក្ខ•NOVEMBER 5 2026•146 views

បើនិយាយទៅដល់សាលាលំដាប់ស្រុកខ្មែរមួយគឺ សាលាអន្តរជាតិ ណតប្រ៊ីដ ប្រាកដជាមានមិត្តអ្នកអានស្គាល់ច្រើនខ្លាំងមែនទែនព្រោះសាលាអន្តរជាតិ១នេះបានឈរជើងបានរយៈពេលជាង ៣០ឆ្នាំមកហើយ មិនតែប៉ុណ្ណោះសាលាក៏បានរួមចំណែកជួយសិស្សានុសិស្សជាច្រើនឲ្យបានស្វែងយល់ពីអត្ថន័យនៃភាពជោគជ័យ ស្របទៅតាមសមត្ថភាពនិងគោលដៅរបស់ខ្លួនម្នាក់ៗផងដែរ។

 

ចាប់តាំងពីកូនៗរបស់លោកអ្នកបោះជំហានចូលទៅកាន់សាលអន្តរជាតិណតប្រ៊ីដ តាំងពីថ្ងៃដំបូងនៃការចូលរៀនរហូតដល់ការបញ្ចប់ការសិក្សានិងដំណាក់កាលបន្ទាប់នៃជីវិតគ្រប់ជំហាននៃដំណើរសិក្សានៅក្នុងសាលាអន្តរជាតិ ណតប្រ៊ីដ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ដើម្បីបណ្តុះបណ្តាលយុវជនឲ្យមានទំនុកចិត្ត សមត្ថភាពនិងការត្រៀមខ្លួនសម្រាប់ការអភិវឌ្ឍក្នុងពិភពលោកដែលកំពុងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

2026 11 05 11.09.38

សាលាអន្តរជាតិ ណតប្រ៊ីដ គឺជាសាលាតែមួយគត់នៅកម្ពុជាដែលជាសមាជិកនៃសហព័ន្ធ FOBISIA និងជាសមាជិករបស់ស្ថាប័ន Nord Anglia Education ហើយសាលាអន្តរជាតិណតប្រ៊ីដកម្ពុជាក៏មានកិច្ចសហការជាមួយស្ថាប័នអន្តរជាតិល្បីៗដូចជាសាកលវិទ្យាល័យ MIT, សាលាសិល្បៈ Juilliard, ស្ថាប័នកីឡា IMG Academy, អង្គការ Unicef និងសកលវិទ្យាល័យ King’s College London ជាដើម ដើម្បីផ្តល់នូវបទពិសោធន៍​នៃការអប់រំលំដាប់អន្តរជាតិកម្រិតខ្ពស់បំផុតដែលអាចជួយផ្លាស់ប្តូរទស្សនៈ ផ្តល់ឱកាសសិក្សាដែលលើសពីការរៀនសូត្រនៅក្នុងថ្នាក់រៀន និងជួយសិស្សានុសិស្សត្រៀមលក្ខណៈជាស្រេចសម្រាប់ភាពជោគជ័យលើឆាកអន្តរជាតិ។​

2026 11 05 11.09.58

នៅក្នុងឆ្នាំថ្មី ២០២៦ សាលាអន្តរជាតិ ណតប្រ៊ីដ បានអបអរសាទរដល់សិស្សដែលទទួលបានវិញ្ញាបនបត្រ eMYP ជាលើកដំបូងបំផុតនៅកម្ពុជាដោយសិស្សដែលទទួលបានលទ្ធផលខ្ពស់បំផុតសម្រេចបានពិន្ទុរហូតដល់ទៅ ៥០ពិន្ទុនៅលើពិន្ទុពេញ ៥៦ពិន្ទុក្នុងវិញ្ញាបនបត្រពីរភាសា។

 

អ្វីដែលកាន់តែពិសេសនោះ សិស្សានុសិស្សរបស់សាលាអន្តរជាតិ ណតប្រ៊ីដ គឺទទួលបានលទ្ធផលប្រឡងកម្មវិធីសញ្ញាបត្រអន្តរជាតិ (International Baccalaureate-IB) ខ្ពស់ជាងមធ្យមភាគពិភពលោកជាបន្តបន្ទាប់ដែលឆ្លុះបញ្ចាំងពីគុណភាពនៃការបង្រៀន ការយកចិត្តទុកដាក់លើតម្រូវការសិក្សារបស់សិស្សម្នាក់និងវប្បធម៌នៃការជំរុញឲ្យសិស្សសម្រេចបាននូវសក្តានុពលខ្ពស់បំផុតរបស់ខ្លួន។

2026 11 05 11.09.45

ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦ សិស្សដែលបានបញ្ចប់ការសិក្សាសញ្ញាបត្រ IB លើពីរភាសាមានចំនួនរហូតដល់ ៧២.៥% ដែលបង្ហាញពីសមត្ថភាពរបស់ពួកគេក្នុងការសម្រេចបាននូវឧត្តមភាពសិក្សាជាពីរភាសា ព្រមទាំងអភិវឌ្ឍជំនាញទំនាក់ទំនង និងជំនាញអន្តរវប្បធម៌ដែលត្រូវបានផ្តល់តម្លៃខ្ពស់ដោយសាកលវិទ្យាល័យឈានមុខគេនិងនិយោជកនៅទូទាំងពិភពលោក។

2026 11 05 11.09.49

នេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សាលាណតប្រ៊ីដ ក្នុងការអភិវឌ្ឍសិស្សានុសិស្សឲ្យមានផ្នត់គំនិតសកលនិងផ្តល់ឲ្យពួកគេនូវចំណេះដឹង ជំនាញ និងសមត្ថភាពចាំបាច់ដើម្បីត្រៀមខ្លួនទទួលបានជោគជ័យក្នុងពិភពលោកដែលមានទំនាក់ទំនងនិងការតភ្ជាប់គ្នាកាន់តែស្អិតរមួត។

 

សមិទ្ធផលដែលសិស្សានុសិស្សទទួលបានទាំងអស់នេះ ក៏ដោយសារការទទួលបានការគាំទ្រពីក្រុមអ្នកប្រឹក្សាអំពីការសិក្សានៅសកលវិទ្យាល័យ (University & Career Counsellor) ដែលមានបទពិសោធន៍ជ្រៅជ្រះ ហើយសិស្សដែលបានបញ្ចប់ការសិក្សាពីសាលា Northbridge ទទួលបានឱកាសចូលរៀននៅសាកលវិទ្យាល័យឈានមុខគេនានានៅក្នុងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី អឺរ៉ុប និងអាស៊ី។ ដោយនិស្សិតទាំងអស់គឺអាចជ្រើសរើសមាគ៌ាសិក្សាដែលស្របទៅនឹងចំណុចខ្លាំង ចំណង់ចំណូលចិត្តនិងក្តីប្រាថ្នារៀងៗខ្លួនដើម្បីឆ្ពោះទៅសម្រេចគោលដៅនិងអនាគតដ៏ជោគជ័យ។

2026 11 05 11.09.54

ប៉ុន្តែនៅសាលាអន្តរជាតិ ណតប្រ៊ីដ ភាគជោគជ័យមិនត្រូវបានកំណត់ដោយលទ្ធផលតែមួយមុខនោះទេ ភាគជោគជ័យពិតប្រាកដស្ថិតនៅលើសិស្សដែលមានទំនុកចិត្ត ពលរដ្ឋដែលមានទស្សនវិស័យជាសកលនិងយុវជនដែលមានជំនាញ មហិច្ឆតា និងភាពរឹងមាំក្នុងការបង្កើតអនាគតរបស់ខ្លួនឯង។​ ភាគជោគជ័យក្នុងនិយមន័យថ្មី គឺការមើលឲ្យលើសពីលទ្ធផលសិក្សាតែមួយមុខ គឺជាការផ្តល់លទ្ធភាពឲ្យសិស្សទទួលបានចំណេះដឹង ជំនាញ និងគុណតម្លៃល្អៗដើម្បីឲ្យពួកគេអាចសម្រេចគោលដៅដ៏មហិច្ឆតា ចាប់យកឱកាសថ្មីៗនិងកសាងអនាគតដែលពោរពេញដោយលទ្ធភាពអស្ចារ្យជាច្រើន។

 

អំពីសាលាអន្តរជាតិ ណតប្រ៊ីដ កម្ពុជា

 

សាលាអន្តរជាតិ ណតប្រ៊ីដកម្ពុជា គឺជាសាលាអន្តរជាតិឈានមុខគេមួយនៅរាជធានីភ្នំពេញដែលផ្តល់ជូននូវការអប់រំប្រកបដោយគុណភាពខ្ពស់ មានស្តង់ដារសិក្សាតឹងរឹងនិងអភិវឌ្ឍសិស្សលើគ្រប់ផ្នែកទាំងអស់ហើយសាលាទទួលសិស្សមកពីគ្រប់មជ្ឈដ្ឋាន។

 

NISC ប្តេជ្ញាលើកកម្ពស់ឧត្តមភាពសិក្សា ការរីកចម្រើនផ្ទាល់ខ្លួននិងការកសាងស្មារតីជាពលរដ្ឋសកលតាមរយៈកម្មវិធីសិក្សាអន្តរជាតិ IB ដ៏ទូលំទូលាយព្រមទាំងសកម្មភាពក្រៅម៉ោងសិក្សាជាច្រើនប្រភេទដែលជួយអភិវឌ្ឍចំណេះដឹងជំនាញនិងសមត្ថភាពរបស់សិស្សឲ្យបានពេញលេញ។

គេហទំព័រ៖ nisc.edu.kh

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia