ញាក់សាច់! ហាងលក់គ្រឿងសម្អាងខ្មែរ Norm បើកសម្ពោធ៣សាខាដំណាលគ្នា លក់បញ្ចុះតម្លៃមិនធ្លាប់មាន
SOKLY SOFEBRUARY 28 2026

ហាងគ្រឿងសម្អាងដែលកំពុងមានប្រជាប្រិយភាពខ្លាំង Norm ដែលជាប្រេនរបស់ខ្មែរយើងផ្ទាល់ បានធ្វើឱ្យកក្រើកសាជាថ្មីជាមួយនឹងការបើកសម្ពោធសាខាថ្មីចំនួន ៣ ក្នុងពេលតែមួយគឺ៖ សាខាក្រុងព្រះសីហនុ, សាខាខេត្តសៀមរាប និងសាខាស្ទឹងមានជ័យ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។ ការពង្រីកខ្លួនយ៉ាងឆាប់រហ័សនេះ បាននាំមកនូវការផ្តល់ជូនដ៏ពិសេសមិនធ្លាប់មាន ដើម្បីអបអរសាទរអតិថិជនរបស់ខ្លួន។


Img 4085

 

តើអ្វីដែលធ្វើឱ្យ Norm ក្លាយជាទីតាំងដែលមនុស្សគ្រប់គ្នាមិនគួររំលង?

 

Img 4086

 

ទី១-ជម្រើសច្រើនលើសពីការរំពឹងទុក៖ នៅ Norm អ្នកអាចរកទិញបានគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងសម្រស់ និងការថែរក្សាស្បែក មិនថាជាគ្រឿង Makeup, Skin care ឬសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ មួយតួខ្លួន គឺមានគ្រប់មុខតែម្តង។

 

Img 4087

 

ទី២-តម្លៃសមរម្យបំផុត៖ គ្រប់ផលិតផលដែលមាននៅ Norm គឺសុទ្ធសឹងតែមានគុណភាពខ្ពស់ ស្ដង់ដារ ខណៈតម្លៃវិញគឺសមរម្យខ្លាំង និងតែងតែមានការផ្ដល់ជូនពិសេសសម្រាប់អតិថិជន។ ដោយឡែកអ្វីដែលកាន់តែពិសេសសម្រាប់ការបើកសម្ពោធនេះ គឺមានការបញ្ចុះតម្លៃមិនធ្លាប់មានខណៈម៉ាស់សន្លឹក បញ្ចុះតម្លៃសល់ត្រឹម 2.99$ បានដល់ទៅ១០សន្លឹក។ លើសពីនេះអតិថិជនដែលចំណាយអស់ចាប់ពី 30$ គ្រាន់តែថែម 1000រៀល អាចចាប់ឆ្នោត ផ្សងសំណាងយករង្វាន់ជាច្រើនដូចជា ម៉ាស់សន្លឹក, ក្រេម 3CE និងផលិតផលគុណភាពខ្ពស់ផ្សេងៗទៀត ខណៈរង្វាន់ធំបំផុតគឺ Magic Box ដែលជាប្រអប់អាថ៌កំបាំង ផ្ទុកដោយផលិតផលជាច្រើនមុខ។


Img 4088

 

ទី៣-ហាងធំទូលាយ សេវាកម្មល្អ៖ ហាងត្រូវបានរៀបចំឡើងយ៉ាងមានរបៀប ស្អាត បែប Minimal និងមានទំនិញពេញៗស្តុក (Full bay) ងាយស្រួលក្នុងការជ្រើសរើស និងថតរូបលេងកម្សាន្ត។ រីឯបុគ្គលិកនៅទីនោះត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ រួសរាយរាក់ទាក់ និងត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ប្រឹក្សាដល់អតិថិជន។

 

Img 4090

 

គួរជម្រាបផងដែរថា Norm មិនត្រឹមតែជាហាងលក់គ្រឿងសម្អាងប៉ុណ្ណោះទេ ប៉ុន្តែគឺជាមោទនភាពនៃអាជីវកម្មរបស់ខ្មែរ ដែលបង្ហាញពីសមត្ថភាព និងការរៀបចំស្តង់ដារមិនចាញ់បរទេសឡើយ។ ដូច្នេះហើយ កុំបង្អង់យូរ! ប្រញាប់ទៅកាន់សាខាដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានការផ្តល់ជូននេះ ព្រោះស្តុកមានកំណត់ ខណៈពេលវេលាបើកសម្ពោធគឺ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦នេះហើយ៕

 

ទីតាំង៖

➡️សាខាស្ទឹងមានជ័យ: https://maps.app.goo.gl/riiHdQv1rcCa7qGr5?g_st=ic

 

➡️សាខាផ្លូវស៉ីវត្ថា(សៀមរាប): https://maps.app.goo.gl/dqvY7rE6sKXr66ZN8?g_st=ic

 

➡️សាខាណមផ្សារលើ(ក្រុងព្រះសីហនុ): https://maps.app.goo.gl/pxu5CP8QkJijQaZv8?g_st=ic

 

Img 4091

 

Img 4092

 

Img 4093

Img 4089

Img 4094

Img 4096

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia