ទីក្រុងនរា (Norea City) បានប្រកាសបើកលក់ជាផ្លូវការនូវគម្រោង Norea Square ដែលរួមមានអគារពាណិជ្ជកម្ម និងខុនដូទំនើប នៅចំកណ្តាលកោះនរា នាព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៦ នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំ ដៃគូអាជីវកម្ម វិនិយោគិន ព្រមទាំងអតិថិជនចាស់ និងថ្មី។

គម្រោងទាំងពីរនេះត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃកោះនរា ដែលបានវិវឌ្ឍខ្លួនយ៉ាងលឿនចាប់តាំងពីឆ្នាំ២០២៣ គឺបន្ទាប់ពីស្ពានខ្សែកាបតភ្ជាប់រវាងកោះពេជ្រ និងកោះនរា ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ រហូតក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការរស់នៅដ៏រស់រវើក។ បច្ចុប្បន្ន តំបន់នេះមានហាងអាជីវកម្ម និងយីហោល្បីៗរហូតដល់ ៧៦ហាង កំពុងដំណើរការ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១០០,០០០នាក់ ជារៀងរាល់ខែ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើង លោក លឹម គៀនអាន ប្រធានគ្រប់គ្រងពាណិជ្ជកម្មនៃគម្រោងទីក្រុងនរា បានលើកឡើងថា Norea Square Commercial Building ត្រូវបានអភិវឌ្ឍឡើងនៅជាប់ផ្លូវធំ ដើម្បីផ្តល់ភាពបត់បែនខ្ពស់ក្នុងការប្រើប្រាស់ពហុមុខងារ ដូចជាការបើកអាជីវកម្មនៅជាន់ក្រោម ស្នាក់នៅជាន់លើ ឬអាចបែងចែកជួលតាមជាន់បានយ៉ាងងាយស្រួល។ អគារពាណិជ្ជកម្មទាំងនេះ ស្ថិតនៅលើទីតាំងយុទ្ធសាស្ត្រនៃមហាវិថីនរា (ទទឹងផ្លូវ ២០ម៉ែត្រ) ទល់មុខសួនច្បារ Norea Coconut Park និងតភ្ជាប់ដោយផ្ទាល់ពីផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ទីក្រុងកោះពេជ្រ។ អគារនីមួយៗត្រូវបានរចនាឡើងយ៉ាងទូលាយ បំពាក់ដោយចំណតរថយន្តក្រោមដី ជណ្ដើរយន្តប្រអប់ សល់ផ្លូវចំហៀង ៤ម៉ែត្រ សម្រាប់ពន្លឺនិងខ្យល់អាកាស ព្រមទាំងមានផ្លូវដើរធំទូលាយ (Public Walkway) នៅផ្នែកខាងក្រោយ។ សម្រាប់អតិថិជនដែលវិនិយោគលើអគារពាណិជ្ជកម្មនេះ នឹងទទួលបានលក្ខខណ្ឌហិរញ្ញវត្ថុពិសេស ជាមួយនឹងការបង់រំលស់ដោយគ្មានការប្រាក់ (០%) រហូតដល់ ២៤ខែដំបូង និងអត្រាការប្រាក់ទាបត្រឹមតែ ៧% ក្នុងមួយឆ្នាំ។
ស្របពេលជាមួយគ្នានេះដែរ លោក លឹម គៀនអាន បានបញ្ជាក់ថា ផ្អែកលើការសិក្សាទីផ្សារដែលឃើញថាយុវវ័យ និងគ្រួសារតូចៗចង់បានការរស់នៅបែបទំនើប ប៉ុន្តែតម្លៃដី ឬអគារពាណិជ្ជកម្មនៅទីនេះអាចជាឧបសគ្គ ទើបគម្រោងខុនដូរ Norea Square Condominium ត្រូវបានបង្កើតឡើងក្នុងពេលតែមួយ ដើម្បីផ្តល់ឱកាសឱ្យពួកគាត់អាចក្លាយជាម្ចាស់លំនៅឋាននៅលើកោះនរាក្នុងតម្លៃសមរម្យ និងមានលទ្ធភាពទិញបាន។

Norea Square Condominium មានកម្ពស់ ២៥ជាន់ (បូករួមជាន់ B1) ដែលមានកម្ពស់សរុប ៩៦ម៉ែត្រ និងជាអគារខ្ពស់ជាងគេនៅលើកោះនរានាពេលបច្ចុប្បន្ន។ គម្រោងនេះត្រូវបានរចនាឡើងក្រោមរចនាបថ Modern Tropical Architecture & Luxury Minimalism ដែលផ្តោតលើភាពសាមញ្ញ ប៉ុន្តែមានអត្តសញ្ញាណច្បាស់លាស់ ដោយផ្តល់ជូនជម្រើសយូនីតចាប់ពី ១ បន្ទប់គេង ២ បន្ទប់គេង រហូតដល់ ៣ បន្ទប់គេង អមដោយបរិក្ខាររស់នៅពេញលេញដូចជា អាងហែលទឹក ក្លឹបហាត់ប្រាណ បន្ទប់ស្ទីម-សូណា សួនច្បារលើអាកាស និង Grand Lobby។

អ្នករស់នៅអាចទស្សនាទេសភាពទីក្រុង ទេសភាពថ្ងៃរះ-ថ្ងៃលិច ព្រមទាំងទិដ្ឋភាពទន្លេមេគង្គ និងទន្លេបាសាក់បាន ៣៦០ដឺក្រេ ចេញពីក្នុងបន្ទប់ផ្ទាល់។ លើសពីនេះ គម្រោងនេះស្ថិតនៅលើទីតាំងយុទ្ធសាស្ត្រដ៏មានប្រៀប ដោយចំណាយពេលធ្វើដំណើរត្រឹមតែ ៥នាទីប៉ុណោះពីវិមានឯករាជ្យ ព្រមទាំងត្រូវបានចោមរោមជុំវិញដោយហាងកាហ្វេ ម៉ាត ភោជនីយដ្ឋាន និងម៉ាកយីហោល្បីៗជាង ៧៦ កន្លែង ដែលផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃ។

ពាក់ព័ន្ធនឹងបទដ្ឋានបច្ចេកទេស និងសុវត្ថិភាពសំណង់ លោក រ៉ា បូរីវុឌ្ឍ ប្រធានគម្រោង Norea Square បានបញ្ជាក់ថា គម្រោងទាំងមូលត្រូវបានអនុវត្តយ៉ាងតឹងរឹងតាមច្បាប់ និងបទដ្ឋានបច្ចេកទេសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដោយក្រុមការងារឯករាជ្យ MCCC និង CABSCO ដើម្បីធានាបាននូវសុវត្ថិភាព គុណភាពសម្ភារៈ និងស្ថិរភាពសំណង់ក្នុងរយៈពេលវែង។

បន្ថែមពីលើនេះ ក្រុមហ៊ុនក៏បានចែករំលែកអំពីផែនការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅកោះនរា រួមមាន ការបញ្ចប់ការសាងសង់សាលាអន្តរជាតិនរា (Norea International School) នៅឆ្នាំ ២០២៧ និងការពង្រីកប្រវែងសួន Norea Parkway តាមបណ្តោយដងទន្លេពី ២គីឡូម៉ែត្រ រហូតដល់ ៤គីឡូម៉ែត្រផងដែរ។
សម្រាប់លោកអ្នកដែលកំពុងស្វែងរកឱកាសវិនិយោគ ឬការរស់នៅប្រកបដោយស៊ីវិល័យក្នុងទីក្រុងនរា សូមអញ្ជើញមកទស្សនាការិយាល័យលក់ ឬទំនាក់ទំនងតាមរយៈ៖
099 801 809 / 098 801 809 / 093 801 809
099 720 727 / 098 720 727
ឬអញ្ជើញមកការិយាល័យលក់ នៃទីក្រុងនរា៖ ចុចទីនេះដើម្បីមើលផែនទី


