នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញនូវលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦។ ដោយក្នុងនោះឃើញថា ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥ នាក់ ត្រូវជា ៨៤.០៦ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់។
អ្វីដែលកត់សម្គាល់ក្នុងចំណោមបេក្ខជនដែលជាប់និទ្ទេស A សរុប ២ ០២២ នាក់នេះរាជធានីភ្នំពេញជាប់ច្រើនជាងគេដោយមាន ៧៨៣ នាក់។ បន្ទាប់ពីភ្នំពេញខេត្ដដែលមានបេក្ខជនជាប់និទ្ទេស A លើស ១០០ នាក់រួមមាន៖ ខេត្ដកណ្ដាលមាន ១៨៦ នាក់ ខេត្ដសៀមរាបមាន ១៦៨ នាក់ ខេត្ដកំពង់ចាម មាន ១០០ នាក់ ។

ក្រៅពីនោះខេត្ដព្រៃវែងមាន ៩៩ នាក់ ខេត្ដបាត់ដំបងមាន ៩០ នាក់ ខេត្ដបន្ទាយមានជ័យ ៨៨ នាក់ ខេត្តតាកែវ ៧៦ នាក់ ខេត្តត្បូងឃ្មុំ ៦៣ នាក់ ខេត្ដកំពត ៦២ នាក់ ខេត្តកំពង់ធំ ៥២ នាក់ ខេត្តពោធិ៍សាត់ ៣៦ នាក់ ខេត្តក្រចេះ ៣៥ នាក់ ខេត្តស្វាយរៀង ៣៣ នាក់ ខេត្តកំពង់ឆ្នាំ និងខេត្តកំពង់ស្ពឺ ៣១ នាក់ ខេត្តព្រះសីហនុ ២៦ នាក់ ខេត្តកោះកុង និងខេត្តរតនគិរី ១៦ នាក់ ខេត្តឧត្តរមានជ័យ ៩ នាក់ ខេត្តកែប និងខេត្តស្ទឹងត្រែង ៦នាក់ ខេត្តមណ្ឌលគិរី ៥នាក់ ខេត្តព្រះវិហារ ៤នាក់ និងខេត្តប៉ៃលិន ១នាក់៕


