កាន់តែងាយស្រួល! រាជរដ្ឋាភិបាលសាងសង់ផ្លូវថ្មី​ ១ ខ្សែតភ្ជាប់ផ្លូវជាតិលេខ៥ មកភ្នំឧដុង្គ
Bunthoeun KoemJUNE 29 20261.5 K views

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានស្រុកពញាឮ ចុះពិនិត្យផ្ទាល់ពីវឌ្ឍនភាពការងារនៃគម្រោងសាងសង់ផ្លូវមួយខ្សែ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់តំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ)។

 

732680624 978277385201252 1312455121399979628 N

 

យោងតាមរបាយការណ៍បច្ចេកទេស គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយខ្សែនេះ មានប្រវែងសរុប ៣ ៩១០ ម៉ែត្រ និងទទឹងផ្លូវ ១៤ ម៉ែត្រ។ នៅក្នុងគម្រោងមួយខ្សែនេះក៏មានការសាងសង់ស្ពានបេតុងចំនួន ០១កន្លែង (ប្រវែង ៣០ម៉ែត្រ ទទឹង ១៤ម៉ែត្រ) និងលូប្រអប់ចំនួន ០៣ កន្លែង។

 

ការចុះពិនិត្យនាឱកាសនេះ គឺដើម្បីធានាឱ្យបាននូវគុណភាពសំណង់ស្របតាមស្តង់ដារបច្ចេកទេស ព្រមទាំងជំរុញល្បឿននៃការសាងសង់ឱ្យបានទាន់ពេលវេលា។

 

735170305 1336763757903359 7038280688976602691 N

 

សូមបញ្ជាក់ផងដែរថា ក្រោយពេលដំណើរការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ ផ្លូវមួយខ្សែនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការកកស្ទះចរាចរណ៍ ចំណេញពេលវេលា និងជាពិសេស គឺជួយលើកកម្ពស់សោភ័ណភាព និងវិស័យទេសចរណ៍ ដោយបង្កើតភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ឱ្យកាន់តែមានភាពប្រសើរឡើងទ្វេដង៕

 

732068753 4623787307947635 4284510476272238773 N

731935237 2212284779506572 9023150490611416157 N

733374193 1582395893413790 6785380556234730854 N

735393848 4458301251096559 3389003082373706786 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia