ឆាប់ៗខាងមុខ គម្រោងសំខាន់ ២ តម្លៃជាង ៤០ លានដុល្លារនឹងលេចរូបរាងឡើងនៅខេត្ដស្វាយរៀង
Bunthoeun KoemJULY 23 20259.4 K views

នៅពេលឆាប់ៗខាងមុខនេះគម្រោងទីលានទុកដាក់សំរាមចំណាយទុនប្រមាណ១៣លានដុល្លា និងគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ និងរំដោះទឹកភ្លៀងចំណាយទុនប្រមាណ២៩លានដុល្លា នឹងលេចចេញជារូបរាងសម្រាប់បំរើផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋទូទៅនៅខេត្ដស្វាយរៀង។ នេះបើយោងងតាមការបញ្ជាក់ពីលោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង។

520616100 1066860668886014 2313636253073064647 N

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យគម្រោងអភិវឌ្ឃន៍ទីក្រុងគួរឱ្យចង់រស់នៅ ស្ថិតនៅភូមិសាស្ត្រក្រុងបាវិត​ ខេត្តស្វាយរៀង នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដមបានលើកឡើងថា មកដល់បច្ចុប្បន្នប្រទេសជាតិយើងកាន់តែមានការរីកចំរើនមានការអភិវឌ្ឍន៍កើនឡើងជាលំដាប់​ តម្រូវការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋកាន់តែស៊ីវីល័យ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងបរិបថនេះ​ ក្រោមគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធានាគារអភិវឌ្ឃន៍អាស៊ី (ADB) បានគិតគូរដោយផ្តោតសំខាន់លើការកសាងបណ្តាញលូ ប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម ព្រោះថាគម្រោងទាំងនេះគឺជាបច្ច័យអទិភាពដែលគាំទ្រធ្វើអោយគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ (Livable Cities) អាចដំណើរការប្រកបដោយភាពជោគជ័យនិងមាននិរន្តរភាព។

521377287 1066861112219303 562268138130921486 N

គួរបញ្ជាក់ផងដែរថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះខេត្ដស្វាយរៀង ហាក់មានភាពលេចធ្លោខ្លាំង ដោយក្នុងនោះខេត្ដបានទាក់ទាញគម្រោងវិនិយោគធំៗជាច្រើន។ ជាក់ស្ដែងនៅក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៥ នេះ ខេត្ដស្វាយរៀងបានទទួលគម្រោងវិនិយោគសរុបចំនួន ៨៥ គម្រោង​ឈរនៅលេខរៀងទី២ បន្ទាប់ពីខេត្ដកំពង់ស្ពឺដែលទទួលបាន ៩២ គម្រោង៕

469432794 950154310342880 8903351512463218788 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia