ក្រុមហ៊ុនលោកអ្នកឧញ៉ាបណ្ឌិត ពុង ឃាវសែ ត្រៀមបើកគម្រោងអចលនទ្រព្យថ្មីទំហំ១០០ហិកតា
Bunthoeun KoemMAY 12 20263.2 K views

ក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ត្រៀមបើកគម្រោងអភិវឌ្ឍន៍អចលនទ្រព្យថ្មីមួយទៀតទំហំ ១០០ ហិកតានៅក្នុងទីក្រុងរណប TIA City ។ ការត្រៀមបើកគម្រោងថ្មីនេះ គឺបន្ទាប់ពីក្រុមហ៊ុនទទួលបានជោគជ័យលើកគម្រោង TERRA និងគម្រោង TERRA STYLE ដែលបានដាក់លក់លំនៅឋានអស់ទាំងស្រុងជូនទៅកាន់អតិថិជន។

 

690365032 122317430780176108 5988321790789950378 N

 

តាមការបញ្ជាក់ពីក្រុមហ៊ុនដែល Business Cambodia ទទួលបាន គម្រោងថ្មីមានទំហំផ្ទៃដី ១០០ ហិកតានេះ នឹងធ្វើការអភិវឌ្ឍន៍ជាផ្ទះអាជីវកម្ម ផ្ទះវីឡាទំនើប និងសួនកម្សាន្ដទំហំធំ ដែលបានរចនាឡើងយ៉ាងសម្រិតសម្រាំង ដោយផ្ដោតសំខាន់លើភាពទំនើបស៊ីវិល័យ អភិជន សោភ័ណភាព និងភាពងាយស្រួលសម្រាប់ការរស់នៅ។ ការរចនាទាំងនេះគឺដើម្បីឆ្លើយតបនឹងតម្រូវការ និងបំណងប្រាថ្នារបស់អតិថិជនសម័យថ្មី ដែលបង្ហាញវត្ដមានដំបូងគេបង្អស់នៅក្នុងគម្រោងផ្ទាល់។

 

690514253 122317430702176108 3216256245960353114 N

 

យ៉ាងណាមិញមុននឹងគម្រោងថ្មីនេះបើកដំណើរការផ្លូវការ ថ្មីៗនេះក្រុមហ៊ុនបានប្រកាសលក់អគារពាណិជ្ជនិងប្រកាសដាក់ជួល Showroom ខ្នាតធំនៅខាងមុខគម្រោងនេះផងដែរ។ ដោយក្នុងនោះអគារពាណិជ្ជកម្មមានចំនួន ១២ អាគារ ដោយអគារនីមួយៗមានកម្ពស់ ៥ ជាន់ ដែលមានទទឹង ៦ម៉ែត្រ និងបណ្ដោយវែងរហូតដល់ ២០ម៉ែត្រ សក្តិសមបំផុត សម្រាប់ការបើកគ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ Showroom គ្លីនិក អាផាតមិន និងអាជីវកម្មផ្សេងៗ។ ចំពោះអគារ Showroom ដ៏ប្រណិត និងទំនើបខ្នាតធំនេះវិញមានកម្ពស់ ៨ ម៉ែត្រ និងទំហំធំរហូតដល់ ៨០០ ម៉ែត្រការ៉េ មានទីធ្លាចតរថយន្តបានច្រើន និងមានដីទំនេរខាងក្រោយ និងសងខាង ដែលងាយស្រួលបំផុត សម្រាប់ការប្រើប្រាស់។

 

Photo 2026 05 12 10 47 57

 

សូមជម្រាបថា គម្រោង TIA City គឺជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ខ្ពស់ដែលមានភាពលេចធ្លោបំផុតមួយរបស់ក្រុមហ៊ុន OCIC ដែលមាទីតាំងស្ថិតនៅកៀកនឹងព្រលានយន្តហោះអន្តរជាតិតេជោ។ ចំណុចពិសេសដ៏សំខាន់នៃគម្រោងនេះគឺការតភ្ជាប់យ៉ាងប្រទាក់ក្រឡាជាមួយមហាវិថី ៦០ ម៉ែត្រ ផ្លូវជាតិលេខ ២ និងផ្លូវក្រវាត់ក្រុងទី ៣ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។ លើសពីនេះ គម្រោងត្រូវបានរៀបចំឡើងជាទីក្រុងរណបចម្រុះដែលរួមបញ្ចូលគ្នានូវលំនៅឋានបែបស៊ីវិល័យ មជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប និងតំបន់ភស្តុភារកម្មខ្នាតធំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកវិនិយោគដែលចង់បានការរស់នៅផង និងការបង្កើតអាជីវកម្មដែលបម្រើឱ្យវិស័យអាកាសចរណ៍ផង។ ការរៀបចំប្លង់មេដែលមានលក្ខណៈស្តង់ដារ រួមជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធំទូលាយ និងការគ្រប់គ្រងសន្តិសុខយ៉ាងហ្មត់ចត់ បានធ្វើឱ្យ TIA City ក្លាយជាគោលដៅវិនិយោគដែលមានសក្តានុពលខ្ពស់បំផុតក្នុងការទទួលបានផលចំណេញត្រឡប់មកវិញតាមរយៈការកើនឡើងនៃតម្លៃដីធ្លី និងសកម្មភាពសេដ្ឋកិច្ចដ៏មមាញឹកនាពេលអនាគត។

 

Photo 2026 05 12 10 47 38

 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅលេខទូរស័ព្ទ:

087 888 501 (ខ្មែរ | អង់គ្លេស)

011 888 501 (ចិន | អង់គ្លេស)

011 888 502 (ចិន | អង់គ្លេស)

 

ឬអញ្ជើញមកកាន់ការិយាល័យផ្នែកលក់ដែលមាន 2 ទីតាំង៖

1-ការិយាល័យផ្នែកលក់ TIA CITY នៅលើផ្លូវ ៦០ ម៉ែត្រ កែងផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

🌐Google Mapshttps://maps.app.goo.gl/thXas1JXpJpxv6GT6

2-ការិយាល័យផ្តល់ព័ត៌មាន នៅក្នុងធនាគារកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ (ទល់មុខព្រលានពោធិ៍ចិនតុង)។

🌐Google Mapshttps://maps.app.goo.gl/iWhBttfGmvR22Ma4A

 

690606265 122317430696176108 370201168169298208 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia