យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការវិនិយោគកម្ពុជាបានឲ្យដឹងថា កាលពីខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត បានសម្រេចចុះបញ្ជីតម្រោងវិនិយោគសរុបចំនួន ៣៧ គម្រោង ក្នុង ទំហំមុនវិនិយោគសរុបប្រមាណ ២៣៣ លានដុល្លារ និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ២៣ ពាន់កន្លែង។
ប្រភពដដែលបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគខាងលើ គម្រោងដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានចំនួន ២៧ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៩៨ លានដុល្លារ និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១៧ ពាន់កន្លែង។ ដោយឡែក គម្រោងវិនិយោគដែលត្រូវ បានចុះបញ្ជីដោយអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត មានចំនួន១០ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣៥ លានដុល្លារ និងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ៦ពាន់កន្លែង។
យោងតាមរបាយការណ៍ក្នុងចំណោមគម្រោងវិនិយោគទាំង ៣៣ នេះណ ខេត្ដកំពង់ស្ពឺទទួលបាន ១២ គម្រោង (ច្រើនជាងគេ) ខេត្ដតាកែវ ៦ គម្រោង ខេត្ដព្រះសីហនុ ៦ គម្រោង រាជធានីភ្នំពេញ ៤ គម្រោង ខេត្ដកោះកុង ២ គម្រោង ខេត្ដកំពត ២ គម្រោង ខេត្ដកណ្ដាល ២ គម្រោង ខេត្ដស្វាយរៀង ១ គម្រោង ខេត្ដត្បូងឃ្មុំ ១ គម្រោង និងខេត្ដក្រចេះ ១ គម្រោង។
ជាការកត់សម្គាល់ការវិនិយោគក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦ នេះ កម្ពុជានៅតែបន្តទាក់ទាញគម្រោងវិនិយោគដែលមានគុណភាពជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ដែលមានកំណើនទំហំទុនវិនិយោគ ខណៈវិស័យ ឧស្សាហកម្មនៅតែជាវិស័យនាំមុខក្នុងការទាក់ទាញវិនិយោគ។ និន្នាការនេះបង្ហាញថា បរិយាកាសវិនិយោគ នៅកម្ពុជានៅតែរក្សាបាននូវសញ្ញាណវិជ្ជមាន និងមានភាពធន់ខ្ពស់ ព្រមទាំងឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ វិនិយោគិនលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់សកម្មភាពធុរកិច្ច និងវិនិយោគ៕


