CDC ប្រជុំអនុម័តគម្រោងវិនិយោគចំនួន ៩ តម្លៃសរុប ៩៥ លានដុល្លារ
Bunthoeun KoemJULY 22 202612 views

ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។

 

751339720 2093823467875956 2524662080750532101 N

 

យោងតាមការចេញផ្សាយដោយគណកម្មាធិការវិនិយោគកម្ពុជា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៩៥លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៣.៥០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យដូចខាងក្រោម៖

 

·         កសិ-ឧស្សាហកម្មចំនួន ២គម្រោង រួមមាន

1- គម្រោងបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ និង

2- គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី។

 

751864668 1755822495573327 1655916949314848514 N

 

·         វិស័យឧស្សាហកម្មចំនួន ៧គម្រោង រួមមាន

 

1- គម្រោងបង្កើតរោងចក្រផលិតរទេះលើកដាក់អីវ៉ាន់

2- គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងបរិក្ខារអគ្គិសនីបំភ្លឺ

3- គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលម្អនិងសម្ភារៈបរិក្ខារលម្អគ្រប់ប្រភេទ

4- គម្រោងបង្កើតរោងចក្រផលិតមីនិងគ្រឿងផ្សំសម្រាប់មី

5- គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបន្ទាប់បន្សំសម្រាប់សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងសង្ហារិម និងសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក)

6- គម្រោងបង្កើតរោងចក្រកែច្នៃអំបិល និង

7- គម្រោងអាជីវកម្មរ៉ែមាសនិងសាងសង់រោងចក្រកែច្នៃ។

 

សូមជម្រាបថា គម្រោងវិនិយោគទាំង៩ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ និងក្រចេះ៕

 753164286 2137610666797772 8163492257062474707 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia